​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​តំបន់​ទួល​កី​

15/Jul/2022

ABA 24/7 - Toul KeiABA 24/7 - Toul Kei
ABA 24/7 - Toul Kei 1ABA 24/7 - Toul Kei 1
ABA 24/7 - Toul Kei 2ABA 24/7 - Toul Kei 2
ABA 24/7 - Toul Kei 4ABA 24/7 - Toul Kei 4
ABA 24/7 - Toul Kei 5ABA 24/7 - Toul Kei 5

ធនាគារ​ ABA​ ពង្រីក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ របស់​ខ្លួន​ ដោយ​បន្ថែម​ទីតាំង​មួយ​ថ្មី​ទៀត​នៅ​តំបន់​ទួល​កី​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្ដល់​សេវា​ធនាគារ​កាន់តែ​ទូលំទូលាយ​ដល់​អតិថិជន​។​

ABA​ 24/7​ ទួល​កី​ ស្ថិត​លើ​ផ្លូវជាតិ​លេខ​ 3​ ភូមិ​ព្រៃ​កី​ខ​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​នៅ​ក្បែរ​ ABA​ សាខា​ចោម​ចៅ​។​ ឥឡូវ​ អតិថិជន​របស់​សាខា​នេះ​ កាន់តែ​ចំណេញ​ពេលវេលា​ ក្នុង​ការ​ចូល​ប្រើ​សេវា​ធនាគារ​នៅ​ទីតាំង​ ABA​ 24/7​ ថ្មី​ ដែល​មាន​ចំណត​ធំ​ទូលាយ​ និង​មាន​សន្តិសុខ​ប្រចាំការ​ 24/7​ ។​ ស្វែងរក​ទីតាំង​ថ្មី​ ទី​នេះ​។​ ​

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​បម្រើសេវា​គ្រប់ពេលវេលា​ ហើយ​អតិថិជន​អាច​ធ្វើការ​ដាក់​/​ដក​ប្រាក់​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ដែល​ចេញ​ដោយ​ធនាគារ​នានា​ដោយ​ឥត​គិតថ្លៃ​ ដោយ​មិន​ចាំបាច់​អញ្ជើញ​ទៅ​សាខា​ដែល​ត្រូវ​រង់ចាំ​តាម​លេខ​រៀង​នោះ​ទេ​។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ សម្រាប់​អតិថិជន​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ webpage​ ABA​ 24/7​។

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!​