​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ បើក​នៅ​ចំណត​ឈប់​សម្រាក​កំពង់​សីលា​ផ្លូវ​ល្បឿន​លឿន​ហើយ​!

31/Aug/2023

ABA 24/7 Kampong Seila KHABA 24/7 Kampong Seila KH
ABA 24/7 Kampong Seila D-KHABA 24/7 Kampong Seila D-KH
ABA 24/7 Kampong Seila D2-KHABA 24/7 Kampong Seila D2-KH
ABA 24/7 Kampong Seila D3-KHABA 24/7 Kampong Seila D3-KH

អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ព្រះ​សីហ​នុ​ អាច​ប្រើប្រាស់​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ នៅ​ចំណត​ឈប់​សម្រាក​កំពង់​សីលា​បាន​ហើយ​ឥឡូវ​ ជាមួយនឹង​សេវា​ធនាគារ​កាន់តែ​ទូលំទូលាយ​។

​នៅ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ថ្មី​នេះ​ អតិថិជន​អាច​ ដាក់​/​ដក​ប្រាក់​ ពី​គណនី​ ABA​ ណាមួយ​ បើក​កាត​ប្លា​ស្ទិ​ក​ក្នុងស្រុក​ និង​អន្តជាតិ​តាម​ ម៉ាស៊ីន​បើក​កាត​ និង​ដាក់​មូល​ប្ប​ទា​នប​ត្រ​ចេញ​ដោយ​ធនាគារ​នានា​ ដែល​អតិថិជន​មិន​ចាំបាច់​រង់ចាំ​នៅ​សាខា​ធនាគារ​ ABA​ ឡើយ​។​ សេវាកម្ម​នៅ​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ទាំងអស់​ គឺ​មិន​មាន​គិតថ្លៃ​អ្វី​ឡើយ​។​ ​

ឥឡូវនេះ​ អតិថិជន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​ កាន់តែ​ចំណេញ​ពេលវេលា​ ក្នុង​ការ​ចូល​ប្រើ​សេវា​ធនាគារ​នៅ​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ថ្មី​ ដែល​មាន​ចំណត​ធំ​ទូលាយ​ និង​មាន​សន្តិសុខ​ប្រចាំការ​ 24/7​ ។

​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ កំពង់​សីលា​ផ្លូវ​ល្បឿន​លឿន​មា​នទី​តាំងនៅ​ ចំណត​ឈប់​សម្រាក​កំពង់​សីលា​ លើ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ព្រះ​សីហ​នុ​ ភូមិ​ចាំ​ស្រី​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះ​សីហ​នុ​។​ លោក​អ្នក​អាច​ស្វែងរក​ទីតាំង​ដោយ​ចុច​លើ​ ផែនទី​នេះ​ ។​ ​

គិត​ត្រឹម​ថ្ងៃនេះ​ ABA​ បាន​ពង្រីក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ បាន​ចំនួន​ ៤១​ កន្លែង​ហើយ​ នៅ​ទូ​ទាំង​ប្រទេស​។​ ធនាគារ​គ្រោង​នឹង​ពង្រីក​ទីតាំង​ស្វ័​យ​សេវា​ 24/7​ បែប​នេះ​ បន្ថែម​ទៀត​ ត្រឹម​បំណាច់​ឆ្នាំ​ ២០២៣​។​ ​

សម្រាប់​សំណួរ​ ឬ​ច​ម្ង​ល់​ផ្សេងៗ​ទាក់ទង​នឹង​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​ចូល​ទៅ​កាន់​ គេហទំព័រ​ ABA​ 24/7​។​ ​

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!