ឥឡូវនេះទីតាំងស្វ័យសេវា ABA 24/7 បានបើក នៅអូរបែកក្អមហើយ
13/Apr/2021
ធនាគារ ABA បន្តពង្រីកបណ្តាញស្វ័យសេវា ABA 24/7 របស់ខ្លួនដោយនាំមកនូវបទពិសោធសេវាធនាគារឌីជីថលបន្ថែមទៀត អំឡុងពេលការរីករាលដាលនៃវីរុសកូវីដ។ ថ្ងៃនេះ ធនាគារប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវទីតាំងស្វ័យសេវា ABA 24/7 ទីប្រាំពីររបស់ខ្លួនដែលមានទីតាំងនៅក្នុងសង្កាត់អូរបែកក្អម រាជធានីភ្នំពេញ។
ស្ថិតនៅផ្លូវ 2004 ដែលមានចរាចរណ៍មមាញឹក ទីតាំងនេះអនុញ្ញាតឲ្យអតិថិជន ABA អាចធ្វើការដក/ដាក់ប្រាក់ និងដាក់មូលប្បទានបត្រពីធនាគារផ្សេងៗបានគ្រប់ពេលវេលាដោយឥតគិតថ្លៃ។
ដោយផ្ដល់សេវាធនាគារងាយស្រួល និងសុវត្ថិភាព ទីតាំងនេះមានទីធ្លាចំណតត្រឹមត្រូវ និងសន្តិសុខប្រចាំការ 24 ម៉ោងលើ 24ម៉ោង ជារៀងរាល់ថ្ងៃ។ ឥឡូវនេះ អតិថិជននៅក្នុងតំបន់នេះអាចចំណេញពេលវេលាបានច្រើន ដោយមិនបាច់អញ្ជើញទៅសាខាធនាគារដើម្បីធ្វើប្រតិបត្តិការសេវាធនាគារប្រចាំថ្ងៃឡើយ។
ទីតាំងស្វ័យសេវា ABA 24/7 នៅផ្លូវ 2004 មានទីតាំងនៅអគារលេខ 37 បុរីអ័រគីដេ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ។ អ្នកអាចស្វែងរកទីតាំងនេះនៅលើផែនទី ត្រង់នេះ។
សូមបន្តតាមដាន ទីតាំងស្វ័យសេវា ABA 24/7 ថ្មីៗ នឹងមានបើកនៅជិតតំបន់លោកអ្នក។ សម្រាប់ចម្ងល់នានាអំពីទីតាំងស្វ័យសេវា ABA 24/7 សូមទាក់ទងទូរស័ព្ទលេខ 023 225 333 ឬចូលទៅវិបសាយរបស់យើងខ្ញុំ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ និងសួស្តីឆ្នាំថ្មី!