សូមអបអរសាទរដល់ អ្នកឈ្នះសំបុត្រយន្ដហោះទៅមក គូឡាឡាំពួ ជាមួយកាត ABA
27/Apr/2023
ABA សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់នៃប្រូម៉ូសិន “ចុះថ្លៃ 15% លើសំបុត្រយន្ដហោះ និងឈ្នះសំបុត្រទៅមកប្រទេសម៉ាឡេស៊ី ជាមួយកាត ABA។”
ក្រោយបញ្ចប់ប្រូម៉ូសិននេះ យើងខ្ញុំបានរកឃើញអ្នកឈ្នះមួយរូប ដែលបានទិញសំបុត្រយន្ដហោះ Malaysia Airline និងទូទាត់ជាមួយកាត ABA។ អ្នកឈ្នះ ទទួលបានសំបុត្រទៅមក ភ្នំពេញ-គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី សម្រាប់មនុស្ស 2 នាក់ តាមរយៈការចាប់ឆ្នោតដោយចៃដន្យក្នុងចំណោមម្ចាស់កាតទាំងអស់ដែលបានចូលរួម។ សូមអរគុណដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះ។
សូមអបអរសាទរដល់អ្នកឈ្នះ និងសូមអរគុណដល់ម្ចាស់កាត ABA ដែលបានជ្រើសរើសសេវាកម្មយើងខ្ញុំ សម្រាប់ដំណោះស្រាយទូទាត់ដ៏ទំនើប និងមានសុវត្ថិភាព។
សូមបន្តរីករាយក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មធនាគារ ABA និងតាមដានការផ្ដល់ជូនថ្មីៗរបស់យើងខ្ញុំពី ទំព័រប្រូម៉ូសិន នេះ ។
មិនទាន់មាន ABA? លោកអ្នកអាចបើកបានភ្លាមៗ ដោយប្រើស្មាតហ្វូន ដើម្បីដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ជាការស្រេច (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព)។



