កម្ចីប្រាក់បៀវត្ស

​ធនាគារ​ ABA​ សូម​ណែនាំ​ កម្ចី​ប្រាក់បៀវត្ស ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ សម្រាប់​អ្នក​ដែល​មាន​គណនី​​ប្រាក់ខែ​1​ ជាមួយ​ធនាគារ​ ABA​ ដើម្បី​ទទួល​បានការ​ប្រើ​សាច់ប្រាក់​បន្ទាន់​ពីលើ​ប្រាក់ខែ​របស់​ពួក​គេ​។​ ប្រាក់​កម្ចី​ត្រូវ​បាន​ផ្តល់​ជូន​ភ្លាមៗ​ ដែល​មាន​រយៈពេល​សង​រហូត​ដល់​​ 12​ ខែ​ក្នុង​អត្រា​ការ​ប្រាក់​សមរម្យ​ ដោយ​មិន​គិតថ្លៃ​សេវា​សិក្សា​សំណុំ​លិខិត​ និង​ទ្រព្យ​តម្កល់​!

1​ ​ក្រុមហ៊ុន​ដែល​កំពុង​ប្រើ​សេវា​បើកប្រាក់​បៀវត្ស​ ABA​ រួច​ហើយ​ គួរតែ​ទាញ​យក​អត្ថប្រយោជន៍​ពីមុខ​ងារ​ថ្មី​នេះ​ ដោយ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​លើ​ កម្ចី​ប្រាក់បៀវត្ស​ជាមួយ​ធនាគារ​ ABA​។​ សូម​ទូរស័ព្ទ​ទៅ​លេខ​ 1 800 203 203​ ឬ​អ៊ីមែល​ [email protected]remove-this.ababank.com សម្រាប់​ការ​ណាត់ជួប​។

អត្ថប្រយោជន៍​សំខាន់ៗ

ទទួល​បាន​សាច់ប្រាក់​បន្ទាន់​ពី​ធនាគារ​ ABA​ ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី

រីករាយ​ជាមួយ​ប្រាក់​កម្ចី​ ភ្លាមៗ​ ដោយ​គ្មាន​ទ្រព្យ​តម្កល់​ និង​ថ្លៃ​សេវា​សិក្សា​សំណុំ​លិខិត

ខ្ចី​បាន​រហូត​ដល់​ 50%​ នៃ​ប្រាក់បៀវត្ស​ប្រចាំខែ​2​ ជាមួយ​រយៈពេល​សង​ពី​ 1​ ទៅ​ 12​ ខែ​

ទទួល​បាន​ប្រាក់​កម្ចី​ជា​ រូបិយប័ណ្ណ​ដុល្លារ​ ឬ​ រៀល​3

2​ ជា​មធ្យម​នៃ​ប្រាក់ខែ​សុទ្ធ​ពីរ​ខែ​ចុង​ក្រោយ​ (​អប្បបរមា​ 100​ ដុល្លារ​)
3​ ផ្អែក​លើ​រូបិយប័ណ្ណ​គណនី​ប្រាក់ខែ

​របៀប​ទទួល​បាន​កម្ចី​ប្រាក់បៀវត្ស​?​

​ដើម្បី​ទទួល​បាន​កម្ចី​ប្រាក់បៀវត្សៈ
  1. បើក​កម្មវិធី​ ABA​ ហើយ​ចុច​លើ​ប៊ូ​តុង​ កម្ចី​ លើ​អេ​ក្រង់​ដើម
  2. ជ្រើសរើស​ កម្ចី​លើ​ប្រាក់បៀវត្ស​ ហើយ​ យល់ព្រម​តាម​ខ​ និង​លក្ខខណ្ឌ
  3. កំណត់​ទឹកប្រាក់​4​ និង​រយៈពេល​សង​កម្ចី​5​ ដោយ​រំកិល​ប៊ូ​តុង
  4. ចុច​ យក​កម្ចី​ ហើយ​បញ្ជាក់​ជាមួយ​លេខ​សម្ងាត់​ ABA​ 4​ ខ្ទង់​។​ បន្ទាប់​ពី​កម្ចី​ត្រូវ​បាន​ចេញ​ដោយ​ជោគជ័យ​ អ្នក​អាច​ដោ​ន​ឡូត​កិច្ចព្រមព្រៀង​កម្ចី​ ហើយ​រក្សា​ទុក​វា​នៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​សម្រាប់​ជា​ឯកសារយោង​នា​ពេល​អនាគត​។

4 ​អ្នក​អាច​ខ្ចី​រហូត​ដល់​ 50%​ នៃ​ប្រាក់ខែ​សុទ្ធ​ពីរ​ខែ​ចុង​ក្រោយ​របស់​អ្នក​ (​អប្បបរមា​ 100​ ដុល្លារ​អា​មេ​រិ​ក​)​។
5 ពី​ 1​ ទៅ​ 12​ ខែ​។​

លក្ខខណ្ឌ​ចម្បងៗ​

លក្ខខណ្ឌ​ទទួល​បាន​កម្ចី​
  • អាយុ​ចាប់ពី​ 18​ ឆ្នាំ​ឡើង​ទៅ​
  • ទទួល​បាន​ប្រាក់ខែ​តាម​ ABA​ ចាប់ពី​ពីរខែ​ជាប់​ គ្នា​ឡើង​ទៅ​។
  • គ្មានកាតព្វកិច្ចហិរញ្ញវត្ថុដែលរង់ចាំការទូទាត់ តាមការបញ្ជាក់ពីនិយោជក។
  • រក្សា​គណនី​ផ្ទាល់ខ្លួន​យ៉ាង​ហោច​ណាស់​មួយ​ (​សន្សំ​,​ ចរន្ដ​)​ ដើម្បី​ទទួល​បាន​ប្រាក់ខែ​។
  • ជា​អ្នក​ប្រើ​កម្មវិធី​ ABA​ Mobile​ មានដំណើរ​ការ​ធម្មតា​។​​
  • កំណត់​ត្រា​របាយការណ៍​ឥណទាន​ស្អាត​6​
​រូបិយប័ណ្ណដុល្លារ​អា​មេ​រិ​ក​ ឬ​រៀល​ (​អាស្រ័យ​លើ​រូបិយប័ណ្ណ​ប្រាក់​ខែ​របស់​អ្នក​ខ្ចី​)
រយៈពេល​កម្ចីពី​ 1​ ដល់​ 12​ ខែ​
ទ្រព្យ​តម្កល់​​មិន​ចាំបាច់​
រយៈពេល​សង​កម្ចី​
  • បង់​រំ​លោះ​ប្រចាំខែ​នៃ​ប្រាក់​ដើម​ និង​ការ​ប្រាក់​ (EMI);
  • ការ​ទូទាត់​សង​វិញ​ធ្វើ​ឡើង​តាម​កុំព្យូទ័រ​ ហើយ​គណនា​ចាប់ពី​ខែ​ដែល​ប្រាក់​កម្ចី​ត្រូវ​បាន​ផ្ដល់​ជូន​។​​
​ថ្ងៃ​សង​កម្ចីថ្ងៃ​ចុង​ក្រោយ​នៃ​ខែ​នីមួយៗ​
​អត្រា​ការ​ប្រាក់14.4%​ ក្នុង​មួយ​ឆ្នាំ
ថ្លៃ​សិក្សា​សំណុំ​លិខិត​​គ្មាន
ប្រាក់​ពិន័យ​លើ​ការ​បង់​មុន​ថ្ងៃ​កំណត់​
កម្រៃ​សន្យា​
ប្រាក់​ពិន័យ​លើ​ការ​បង់​យឺត​​3%​ ក្នុង​មួយ​ថ្ងៃ​លើ​ទឹកប្រាក់​ត្រូវ​បង់​ (​បន្ថែម​ជាមួយ​ ការ​ប្រាក់​កម្ចី​ប្រាក់បៀវត្ស​)
​ចំនួន​កម្ចី​
  • អប្បបរមា​ 100​ អា​មេ​រិ​ក​ ឬ​
  • រហូត​ដល់​ 50%​ នៃ​ប្រាក់ខែ​ពីរខែ​ចុង​ក្រាយ
ការ​ផ្ដល់​ប្រាក់​កម្ចីផ្ដល់​ជូន​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​គណនី​ផ្ទាល់ខ្លួន​ដែល​ប្រើ​សម្រាប់​បើក​ប្រាក់ខែ​
លក្ខខណ្ឌ​ផ្សេងទៀត
  • ប្រាក់កម្ចីអាចខ្ចីបានឡើងវិញ ប្រសិនបើលក្ខខណ្ឌនៃចំនួនប្រាក់កម្ចីត្រូវបានបំពេញ។​
  • ប្រាក់កម្ចីថ្មីនឹងត្រូវផ្ដល់ជូនដោយស្វ័យប្រវត្តិ ដោយឡែកពីគ្នាជាមួយលក្ខខណ្ឌនៃការទូទាត់សងដាច់ដោយឡែក។
  • អ្នកខ្ចី ត្រូវតែបំពេញការងារជូននិយោជកដែលបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា7 ជាមួយ ABA ។
ពាក្យ​ស្នើ​សុំ​កម្ចីABA​ Mobile
ការ​ទូទាត់​សង​កម្ចី​
ការសងផ្ដាច់មុនកំណត់
លក្ខខណ្ឌ​ទូទាត់​សង​កម្ចី​
  • ​ការ​បង្កក​ដោយ​ស្វ័យប្រវត្តិ​នូវ​ចំនួន​សង​កម្ចី​ (​ដូច​បាន​កំណត់​ដោយ​រយៈពេល​សង​កម្ចី​)​ នៅ​ពេល​ដែល​ប្រាក់បៀវត្ស​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​។​
  • ការ​កាត់​ដោយ​ស្វ័យប្រវត្តិ​ពី​គណនី​ប្រាក់ខែ​នៅ​ថ្ងៃ​ទូទាត់​សង​កម្ចី​។
កាលវិភាគ​សង​កម្ចី​អាច​ដោ​ន​ឡូត​បាន​ពី​ ABA​ Mobile
សេវា​របាយការណ៍​ឥណទាន​​3.00​ USD​ ក្នុង​មួយ​សំណើ​ ដោយ​ត្រូវ​បាន​គិត​ប្រាក់​ជា​មុន​
ការបង់ផ្ដាច់កម្ចីបន្ទាន់​8
  • នៅ​ពេល​ដែល​ MOU​ រវាង​និយោជក​ និង​ ABA​ ត្រូវ​បាន​លុប​ចោល​។
  • នៅ​ពេល​អ្នក​ខ្ចី​លាលែង​ពី​កន្លែង​ការងារ​បច្ចុប្បន្ន​។
  • នៅ​ពេល​អ្នក​ខ្ចី​បំពាន​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កម្ចី​។
  • នៅ​ពេល​ដែល​ក្រុមហ៊ុន​ឈប់​បើកប្រាក់​បៀវត្ស​តាម​ធនាគារ​ ABA​ ។

6​ លទ្ធផល​ការិយាល័យ​ឥណទាន​កម្ពុជា​ (CBC)​ មិន​ត្រូវ​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការ​សង​ប្រាក់​វិញ​មិនល្អ​ ក្រៅពី​កម្រិត​ទទួលយក​បាន​ដែល​កំណត់​ដោយ​ ABA​ ។
7​ និយោជក​ សំដៅលើ​នីតិបុគ្គល​/​រូបវន្ដបុគ្គល​ដែល​ប្រើ​សេវា​បើកប្រាក់​បៀវត្ស​ ABA​ និង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​ ABA​ ដើម្បី​ផ្តល់​កម្ចី​ប្រាក់បៀវត្ស​ដល់​បុគ្គលិក​របស់​ខ្លួន​។
8​​
ការ​បង់​ផ្ដាច់​កម្ចី​បន្ទាន់​សំដៅលើ​តម្រូវការ​ដែល​ធ្វើ​ឡើង​ដោយ​ ABA​ លើ​អ្នក​ខ្ចី​ដើម្បី​ទូទាត់​ប្រាក់​កម្ចី​ភ្លាមៗ​ដោយ​ហេតុផល​ដែល​បាន​កំណត់​។​

​លក្ខខណ្ឌ​ទទួល​បាន​

​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ មាន​អាយុ​ចាប់ពី​ 18​ ឆ្នាំ​ឡើង​ទៅ​ កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ ដែល​ប្រើ​សេវា​បើក​ប្រាក់ខែ​ ABA9​ ហើយ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​ ABA​ លើ​កម្ចី​ប្រាក់បៀវត្ស​។

សំខាន់​៖​ ប្រសិនបើ​អ្នក​ខ្ចី​បាន​ឈប់​ពី​ការងារ​ កម្ចី​នឹង​ត្រូវ​បង់​ផ្ដាច់​បន្ទាន់​ដោយ​ស្វ័យប្រវត្តិ​។​ កម្ចី​បង់​ផ្ដាច់​បន្ទាន់​មាន​ន័យ​ថា​ អ្នក​ខ្ចី​តម្រូវ​ឲ្យ​បង់​ផ្ដាច់​ទឹកប្រាក់​កម្ចី​ដែល​នៅ​សល់​។

9​ ទទួល​បាន​ប្រាក់ខែ​តាម​ ABA​ Mobile​ យ៉ាង​ហោច​ណាស់​ពីរខែ​ជាប់ៗ​គ្នា​។​

​សូម​ចុច​លើ​រូប​ខាងក្រោម​ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ពី​ app​ store​ ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​ បន្ទាប់​ពី​ដោ​ន​ឡូត​រួច​ សូម​ធ្វើ​តាម​ការ​ណែនាំ​លើ​អេ​ក្រង់​ ដើម្បី​ចាប់ផ្តើម​សេវា​ធនាគារ​តាម​ទូរស័ព្ទ​!

    

​កម្ចី​ប្រាក់បៀវត្ស​ ABA​ គឺជា​កម្ចី​ដែល​ផ្ដល់​ជូន​ភ្លាមៗ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ផ្អែក​លើ​ប្រាក់ខែ​របស់​អតិថិជន​។​ មិន​ចាំបាច់​មានទ្រព្យ​តម្កល់​ មិន​មាន​ថ្លៃ​សេវា​សិក្សា​លើ​សំណុំ​លិខិត​ និង​ថ្លៃ​បន្ទុក​ផ្សេងៗ​ទៀត​ឡើយ​។​
  • លទ្ធភាព​ទទួល​បាន​សាច់ប្រាក់​បន្ទាន់​ពី​ធនាគារ​ភ្លាមៗ
  • ​អត្រា​ការ​ប្រាក់​សមរម្យ​
  • មិន​គិតថ្លៃ​ដំណើរការ​លិខិតស្នើ​សុំ​ឥណទាន
  • ​មិន​ត្រូវការ​ទ្រព្យ​តម្កល់​
  • គ្មាន​ការ​ពិន័យ​លើ​ការ​បង់​ផ្ដាច់​មុន​កាលកំណត់
​និយោជក​របស់​អ្នក​ត្រូវ​តែ​ប្រើ​សេវា​បើកប្រាក់​បៀវត្ស​ ABA​ ហើយ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​ ABA​ ស្ដី​ពី​ការ​ផ្តល់​កម្ចី​ប្រាក់បៀវត្ស​ជូន​បុគ្គលិក​។​ ដើម្បី​ស្នើ​សុំ​កម្ចី​ប្រាក់បៀវត្ស​ អ្នក​ត្រូវ​ដំឡើង​កម្មវិធី​ ABA​ Mobile​ លើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​ នៅ​លើ​ ABA​ Mobile​ សូម​អនុវត្ត​តាម​ការ​ណែនាំ​ជា​ជំហានៗ​នៅ​លើ​ទំព័រ​នេះ​។​
​ទ្រព្យ​តម្កល់​មិនមែន​ជា​លក្ខខណ្ឌ​តម្រូវ​សម្រាប់​កម្ចី​ប្រាក់បៀវត្ស​ឡើយ​ ប្រសិនបើ​អ្នក​បាន​ទទួល​បានការ​ទូទាត់​ប្រាក់បៀវត្ស​តាម​គណនី​បើកប្រាក់​បៀវត្ស​ ABA​ យ៉ាង​ហោច​ណាស់​ពីរ​ខែ​ជាប់ៗ​គ្នា​ ហើយ​ក្រុមហ៊ុន​របស់​អ្នក​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ធនាគារ​ ABA​ ។​
​ប្រាក់​កម្ចី​ត្រូវ​បាន​កំណត់​ត្រឹម​ 50%​ នៃ​ប្រាក់ខែ​ជា​មធ្យម​ក្នុង​រយៈពេល​ 3​ ខែ​កន្លង​មក​ ឬ​ អប្បបរមា​ 100​ ដុល្លារ​។​
​ប្រសិនបើ​ត្រូវ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​ ប្រាក់​កម្ចី​នឹង​ទទួល​បាន​ភ្លាមៗ​។​
​អត្រា​ការ​ប្រាក់​គឺ​ 14.4%​​ ក្នុងមួយឆ្នាំ។
​ការ​ទូទាត់​សង​ត្រូវ​បាន​គណនា​ពី​ខែ​ដែល​ប្រាក់​កម្ចី​ត្រូវ​បាន​ផ្ដល់​ជូន​ ហើយ​ត្រូវ​បាន​បង្កក​ដោយ​ស្វ័យប្រវត្តិ​ នៅ​ពេល​ដែល​ប្រាក់បៀវត្ស​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​បើក​ប្រាក់ខែ​។​ ចំនួន​ទឹកប្រាក់​សង​នឹង​ត្រូវ​បាន​កាត់​ដោយ​ស្វ័យប្រវត្តិ​ពី​គណនី​បើកប្រាក់​បៀវត្សរ៍​នៅ​ថ្ងៃ​ទូទាត់​ប្រាក់​កម្ចី​។​
​មិន​មានការ​ពិន័យ​លើ​ការ​បង់​ផ្ដាច់មុខ​កាលកំណត់​ទេ​។​
ប្រសិនបើ​គ្មាន​ទឹកប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី​បើកប្រាក់​បៀវត្ស​របស់​អ្នក​ ហើយ​ការ​ទូទាត់​សង​ដោយ​ស្វ័យប្រវត្តិ​មិន​បាន​ធ្វើ​ឡើង​ទាន់​ពេលវេលា​ នោះ​មាន​ន័យ​ថា​ អ្នក​ហួស​កាលបរិច្ឆេទ​កំណត់​នៃ​ការ​សង​ប្រាក់​កម្ចី​។​ ការ​សង​ប្រាក់​យឺត​ តម្រូវ​ឲ្យ​បង់ថ្លៃ​យឺតយ៉ាវ​ ដែល​ស្មើនឹង​3%​ ក្នុង​មួយ​ថ្ងៃ​ ចាប់ផ្តើម​ពី​ថ្ងៃ​ដែល​ផុតកំណត់​ (​បន្ថែម​ពីលើ​ការ​ប្រាក់​កម្ចី​ប្រាក់បៀវត្ស​)​។​
​បាទ​ /​ ចាស​ អ្នក​អាច​ធ្វើ​បាន​ ដរាបណា​ចំនួន​ប្រាក់​កម្ចី​សរុប​របស់​អ្នក​មិន​លើស​ពី​ 50%​ នៃ​ប្រាក់ខែ​សុទ្ធ​ជា​មធ្យម​រយៈពេលពីរខែ​។​
​ទេ​ អ្នក​មិន​អាច​ទេ​។​ កម្ចី​ប្រាក់បៀវត្ស​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ផ្អែក​លើ​រូបិយប័ណ្ណ​ដែល​បាន​កំណត់​ក្នុង​គណនី​សេវា​បើកប្រាក់​បៀវត្ស​ ABA​ ។​
​សូម​ជជែក​ជាមួយ​យើងខ្ញុំ​តាម​រយៈ​ webchat​ 24/7​ នៅ​លើ​ www.ababank.com​ ឬ​ Facebook​ Messenger​ ។​ អ្នក​ក៏​អាច​ទូរស័ព្ទ​ទៅ​បណ្តាញទូរស័ព្ទ​ប្រចាំការ​ 24/7​ យើងខ្ញុំ​តាម​រយៈ​ 023​ 225​ 333​ ឬ​ផ្ញើ​អ៊ីមែល​មក​យើងខ្ញុំ​តាម​រយៈ​ [email protected]​ ។​

​ព័ត៌មាន​សំខាន់​

ធនាគារ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​នានា​ ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ជា​មុន​ដល់​អតិថិជន​ឡើយ​។​ ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​នឹង​ កម្ចី​ប្រាក់បៀវត្ស​ សូម​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ ABA​ ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ឬ​ទូរស័ព្ទ​មក​លេខ​ 1 800 203 203​ ដែល​រង់ចាំ​បម្រើ​លោក​អ្នក​ 24/7​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader