គណនីកាលកំណត់

ជាមួយ​គណនី​បញ្ញើ​កាលកំណត់​ ABA​ ទឹកប្រាក់​សន្សំ​របស់​អ្នក​ កើនឡើង​កាន់តែ​ច្រើន​ ហើយ​អ្នក​នឹង​ដឹង​យ៉ាង​ប្រាកដ​ នូវ​ទឹកប្រាក់​ចំណេញ​ដែល​អ្នក​ត្រូវ​ទទួល​បាន​។​ គណនី​បញ្ញើ​កាលកំណត់​ អាច​បើក​ជា​រូបិយប័ណ្ណ​ដុល្លារ​ និង​ប្រាក់​រៀល​ នៅ​តាម​សាខា​ ABA​ ណាមួយ​ ឬ​បើក​ផ្ទាល់​ក្នុង​កម្មវិធី​ ABA​ Mobile!

រយៈពេលប្រូម៉ូសិនមានកំណត់! សូមរីករាយជាមួយការប្រាក់ខ្ពស់បំផុត សម្រាប់គណនីកាលកំណត់ជាប្រាក់រៀល និងប្រាក់ដុល្លារ។

គណនី​បញ្ញើ​កាលកំណត់​ ដែល​បើក​នៅ​បញ្ជរ​ (​ក្នុង​មួយ​ឆ្នាំ​)1

រយៈពេល ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
1 ខែ 2.00%  N/A
3 ខែ 3.75% 3.25%
6 ខែ 4.75% 4.25%
12 ខែ 6.00% 5.25%
24 ខែ 6.00% 5.25%
36 ខែ 6.00% 5.25%
48 ខែ 6.00% 5.25%
60 ខែ 6.00% 5.25%
រយៈពេល ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
1 ខែ 1.50%
1.00%
 N/A
3 ខែ 2.25%
1.75%
2.00%
1.50%
6 ខែ 3.25%
3.00%
3.00%
2.75%
12 ខែ 4.50%
4.00%
4.25%
3.50%
24 ខែ 4.50%
4.10%
4.25%
3.60%
36 ខែ 4.50%
4.20%
4.25%
3.70%

គណនី​បញ្ញើ​កាលកំណត់​ ដែល​បើក​ក្នុង​ ABA​ Mobile​ (​ក្នុង​មួយ​ឆ្នាំ​)

រយៈពេល ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
1 ខែ 2.00%  N/A
2 ខែ 2.88%  N/A
3 ខែ 3.75% 3.25%
4 ខែ 4.25%  N/A
5 ខែ 4.50%  N/A
6 ខែ 4.75% 4.25%
7 ខែ 4.92%  N/A
8 ខែ 5.08%  N/A
9 ខែ 5.25%  N/A
10 ខែ 5.42%  N/A
11 ខែ 5.58%  N/A
12 ខែ 6.00% 5.25%
24 ខែ 6.00% 5.25%
36 ខែ 6.00% 5.25%
48 ខែ 6.00% 5.25%
60 ខែ 6.00% 5.25%
រយៈពេល ការប្រាក់នៅចុងគ្រា ការប្រាក់ប្រចាំខែ
1 ខែ 1.50%
1.25%
 N/A
2 ខែ 1.88%
1.63%
 N/A
3 ខែ 2.25%
2.00%
2.00%
4 ខែ 2.67%
2.42%
 N/A
5 ខែ 3.08%
2.83%
 N/A
6 ខែ 3.25% 3.00%
7 ខែ 3.42%  N/A
8 ខែ 3.58%  N/A
9 ខែ 3.75%  N/A
10 ខែ 3.92%  N/A
11 ខែ 4.08%  N/A
12 ខែ 4.50%
4.25%
4.25%
18 ខែ 4.50%
4.30%
 N/A
24 ខែ 4.50%
4.35%
4.25%
30 ខែ 4.50%
4.40%
 N/A
36 ខែ 4.50%
4.45%
4.25%

លក្ខខណ្ឌ

រូបិយប័ណ្ណ ប្រាក់ដុល្លារប្រាក់រៀល
បញ្ញើបឋមអប្បបរមា100 400,000
ការទូទាត់ការប្រាក់មានការបទបែន
  • ទូទាត់ប្រចាំខែ ឬ
  • នៅចុងគ្រា នៃគណនីកាលកំណត់ ឬ
  • ពេលបិទគណនី នៅចុងគ្រា
លិខិតបញ្ជាក់គណនីបញ្ញើ2ឥតគិតថ្លៃ
សេវាគណនីប្រចាំខែឥតគិតថ្លៃ
សេវាធនាគារតាមកម្មវិធីទូរស័ព្ទឥតគិតថ្លៃ
ការដកប្រាក់3មិនអនុញ្ញាតឲ្យដកប្រាក់ជាផ្នែកៗ
វិធីចូលទៅកាន់ប្រាក់បញ្ញើ
  • តាមគ្រប់សាខាធនាគារ
  • តាមកម្មវិធីទូរស័ព្ទ

លក្ខខណ្ឌ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​ឆន្ទានុសិទ្ធិ​របស់​ធនាគារ​ ABA​ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ជា​មុន​។

1 អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជា មុនដល់អតិថិជនឡើយ។
2 ថ្លៃសេវា 5ដុល្លារ/20,000រៀល ត្រូវបានអនុវត្តសម្រាប់ការចេញវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់ឡើងវិញ។
3
ការ​ទូទាត់​ការ​ប្រាក់​នៅ​ចុង​គ្រា​៖​ ប្រសិនបើ​គណនី​ត្រូវ​បាន​បិទ​មុន​កាលកំណត់​ នោះ​ការ​ប្រាក់​សន្សំ​នឹង​ត្រូវ​អនុវត្ត​។​
​ការ​ទូទាត់​ការ​ប្រាក់​ប្រចាំខែ​៖​ ប្រសិនបើ​គណនី​ត្រូវ​បាន​បិទ​មុន​កាលកំណត់​ នោះ​ការ​ប្រាក់​សន្សំ​នឹង​មិន​ត្រូវ​អនុវត្ត​ទេ​។​ ក្នុង​ករណី​ ការ​ប្រាក់​មួយ​ចំនួន​បាន​ទូទាត់​ជូន​អតិថិជន​ ទឹកប្រាក់​នោះ​នឹង​ត្រូវ​បាន​កាត់កង​ពី​ប្រាក់​ដើម​នៃ​គណនី​កាលកំណត់​។

លោកអ្នកអាច

  • ទទួលបានប្រាក់ចំណូលខ្ពស់ពីលើប្រាក់របស់លោកអ្នក​សម្រាប់រយៈពេលកំណត់មួយ ដោយពុំមានប៉ះពាល់ ដល់​ដំណើរការ​អត្រាការប្រាក់​នៅក្នុងទីផ្សារ។ 
  • មានភាពបត់បែនខ្ពស់ក្នុងការគ្រប់គ្រង​ទាំងប្រាក់ដើម និងការប្រាក់ដែលទទួលបានតាមរយៈការកំណត់​ការណែនាំ​បញ្ជាអចិន្រ្តៃយ៍ដើម្បី (i) បិទតាមកាលកំណត់ (ii) បន្ត​តែប្រាក់ដើមប៉ុណ្ណោះ ឬ (iii) បន្តទាំង​ប្រាក់ដើម និងការប្រាក់។
  • ទទួលបានឥណទាន​ដោយឥតគិតថ្លៃ​សម្រាប់សមតុល្យការប្រាក់អប្បបរមាចំនួន 3,000 ដុល្លារអាមេរិក ឬ​ច្រើនជាងនេះ (លក្ខខណ្ឌ​ត្រូវបានអនុវត្ត)។

អ្នកអាចបើកគណនីបានភ្លាមៗតាមកម្មវិធី ABA Mobile ឬនៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖

សម្រាប់ជនជាតិខ្មែរ

  • ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
  • ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស

  • ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
  • ត្រូវ​មាន​លិខិតឆ្លងដែន​ច្បាប់​ដើម​ដែល​មាន​សុពលភាព​ និង​ឯកសារ​ណាមួយ​ដែល​បញ្ជាក់​ពី​ការ​ស្នាក់​នៅ​របស់​អ្នក​4
  • ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

4 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖

  • ទិដ្ឋាការ​ដែល​បាន​ស្នើ​សុំ​ជា​ច្រើន​លើក​ដែល​មាន​សុពលភាព​ចាប់ពី​ 182​ថ្ងៃ​ ឬ​
  • លិខិតបញ្ជាក់​ការ​ស្នាក់​នៅ​ (​កិច្ចសន្យាជួល​ផ្ទះ​ លិខិតបញ្ជាក់​អាសយដ្ឋាន​ស្នាក់​នៅ​ វិក្កយបត្រ​សណ្ឋាគារ​)​ ដែល​បង្ហាញ​ពី​រយៈពេល​ស្នាក់​នៅ​យ៉ាង​ហោច​ 6​ ខែ​ នៅ​ក្នុង​កិច្ចសន្យា​ ឬ​
  • ​លិខិតបញ្ជាក់​ការងារ​ (​កិច្ចសន្យាការងារ​ វិញ្ញាបនបត្រ​ការងារ​)​ ដែល​មាន​សុពលភាព​យ៉ាង​ហោច​ណាស់​ 6​ខែ​ ឬ​អាជ្ញាប័ណ្ណ​/​លិខិតបញ្ជាក់​អាជីវកម្ម​ (​ប្រសិនបើជា​ស្វ័​យ​និ​យោជ​)​។​

​សម្គាល់​៖

  • អតិថិជន​ចាំបាច់​ត្រូវ​ឆ្លងកាត់​ដំណើរការ​ទទួលយក​អតិថិជន​របស់​ធនាគារ​មុន​ពេល​បើក​គណនី​។​

សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203

ជាគណនីមួយដែលផ្តល់នូវអត្រាការប្រាក់ថេរមួយដែលមានកាលកំណត់ និងគ្មានថ្លៃសេវាប្រចាំខែ។ អតិថិជនអាចធានាទទួលបានចំនួនទឹកប្រាក់ជាក់លាក់មួយនៅកាលបរិច្ឆេទកំណត់ដែលបានផ្ដល់។
ឯកសារសម្រាប់បើកគណនីបញ្ញើមានកាលកំណត់មានដូចជា៖
  • សម្រាប់ឯកត្តជន
    អត្តសញ្ញាណច្បាប់ដើមសំរាប់និវាសនជន
    លិខិតឆ្លងដែនច្បាប់ដើម និងទិដ្ឋាការដែលមានសុពលភាពសម្រាប់អនិវាសនជន

  • សម្រាប់ក្រុមហ៊ុន ឬអង្គការ
    វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មពីក្រសួងពាណិជ្ជកម្ម
    អាជ្ញាប័ណ្ណ លក្ខន្តិកៈក្រុមហ៊ុន / អង្គភាពនិងត្រា
    ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណដែលមានហត្ថលេខាដើមរបស់ក្រុមប្រឹក្សាភិបាល
កាលបរិច្ឆេទកាលកំណត់ គឺជាថ្ងៃបញ្ចប់រយៈពេលនៃការកំណត់ ហើយអតិថិជនអាចធ្វើការផ្លាស់ប្តូរកាលកំណត់បាននៅពេលដល់កាល់កំណត់។ ដើម្បីដឹងអំពីកាលបរិច្ឆេទកាលកំណត់ លោកអ្នកអាចមើលនៅលើរបាយការណ៍គណនីរបស់លោកអ្នក ឬលិខិតបញ្ជាក់ការដាក់ប្រាក់បញ្ញើរបស់លោកអ្នក។
លោកអ្នកមិនតម្រូវឲ្យបង់នូវកម្រៃសេវាកម្មប្រចាំខែទេសម្រាប់គណនីបញ្ញើមានកាលកំណត់។
លោកអ្នកតម្រូវឲ្យដាក់ប្រាក់បញ្ញើចាប់ $100 សម្រាប់បើកគណនីបញ្ញើមានកាលកំណត់។
លោកអ្នកអាចដាក់ប្រាក់បញ្ញើដោយគ្មានការកំណត់។
ប្រសិនបើលោកអ្នកមិនមកបិទគណនីដើម្បីទទួលយកប្រាក់ដើម និងការប្រាក់របស់លោកអ្នកនៅសាខាដែលលោកអ្នកបើកគណនីនោះទេ គណនីរបស់អ្នកនិងបន្តដោយស្វ័យប្រវត្តិទៅតាមរយៈពេល និងអត្រាការប្រាក់នាពេលបច្ចុប្បន្នដែលបានកំណត់។
លោកអ្នកអាចអញ្ជើញមកកាន់សាខាធនាគារ ABA ដែលលោកអ្នកបានបើកគណនី។ លោកអ្នកនឹងមិនមានបង់កម្រៃសេវាអ្វីទាំងអស់សម្រាប់ការបិទគណនីមុនពេលនៃកាលកំណត់ ប៉ុន្តែលោកអ្នកនឹងទទួលបានជាអត្រាការរបស់គណនីបញ្ញើសន្សំវិញសម្រាប់ការបិទគណនីមុនថ្ងៃការបរិច្ឆេទកាលកំណត់។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader