ABA QR

ABA​ QR​ ជា​មុខងារ​ផ្ទេរ​ប្រាក់​រវាង​ គណនី​និង​គណនី​ នៅ​លើ​ ABA​ Mobile​។​ មុខងារ​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​ ទទួល​ប្រាក់​តាម​កូដ​ QR​ ផ្ទាល់ខ្លួន​។​ ​

អ្នក​អាច​ទួល​ប្រាក់​ ដោយ​ឲ្យ​អ្នក​ផ្ញើ​ស្គែ​ន​កូដ​ QR​ នៃ​ ABA​ QR​ របស់​អ្នក​ ឬ​ដោយ​ផ្ញើ​ ABA​ QR​ ជា​លីង​តាម​ឆាត​ ឬ​ messenger​។​

​អត្ថប្រយោជន៍​សំខាន់ៗ​

លឿន

​មិន​ចាំបាច់​បញ្ចូល​លេខ​អ្នក​ទទួល​

ស្រួល

​គ្រាន់តែ​ស្គែ​ន​កូដ​ QR​ ឬ​ចុច​លីង​ ដើម្បី​ផ្ទេរ​

សុវត្ថិភាព​

មិន​ចាំបាច់​ប្រាប់​លេខ​គណនី​ ABA​ ទៅ​អ្នក​ដទៃ​ ឬ​អ្នក​ផ្ញើ​

​របៀប​ភ្ជាប់​គណនី​ទទួល​ សម្រាប់​ ABA​ QR?​

​ដើម្បី​ប្រើប្រាស់​មុខងារ​ ABA​ QR​ ក្នុង​ការ​ទទួល​ប្រាក់​ អ្នក​គួរ​ភ្ជាប់​គណនី​ទទួល​ដូច​ខាងក្រោម​៖​ ​

  • បើក​កម្មវិធី​ ABA​ Mobile​ ហើយ​ចុច​សញ្ញា​ពណ៌​ក្រហម​ (​ប៊ូ​តុង​ ABA​ QR)​ នៅ​ជ្រុង​ស្ដាំ​ខាងលើ​ នៃ​អេ​ក្រង់​1
  • ចុច​ បើក​ឥឡូវ​ ហើយ​ជ្រើសរើស​គណនី​ដើម្បី​ភ្ជាប់​2;​ ​
  • បញ្ចូល​លេខ​សម្ងាត់​ 4​ខ្ទង់​ ដើម្បី​បញ្ជាក់​ ពេល​នោះ​ ABA​ QR​ របស់​អ្នក​នឹង​ត្រូវ​បង្កើត​រួចរាល់​។​

1 ​មាននៅ​លើ​ ABA​ Mobile​ ដែល​អាប់​ដេ​ត​ចុង​ក្រោយ​។​ សូម​ប្រាកដ​ថា​ អ្នក​បាន​អាប់​ដេ​ត​កម្មវិធី​របស់​អ្នក​នៅ​លើ​ app​ store​។​
2​ អ្នក​អាច​ផ្ដូ​រ​ ឬ​បិទ​គណនី​ទទួល​បាន​គ្រប់ពេល​។​

​របៀប​ទទួល​ប្រាក់​ដោយ​ប្រើ​ ABA​ QR?​

តាម​ QR​

​ពេល​នៅ​ជិត​អ្នក​ផ្ញើ​ សូម​បើក​ ABA​ Mobile​ របស់​អ្នក​ ហើយ​ចុច​ប៊ូ​តុង​ ABA​ QR ឲ្យ​កូដ​បង្ហាញ​លើ​អេ​ក្រ់​ ដើម្បី​អ្នក​ផ្ញើ​ អាច​ស្គែ​ន​បង់ប្រាក់​តាម​ ABA​ Mobile​ របស់​ពួក​គេ​បាន​។

​តាម​លីង​ផ្ទេរ​ប្រាក់

​ប្រសិនបើ​អ្នក​ចង់​ទទួល​ប្រាក់​ពី​អ្នក​ផ្ញើ​ ដែល​មិន​នៅ​ជិត​អ្នក​ អ្នក​អាច​ផ្ញើ​ ABA​ QR ជា​លីង​ ដោយ​ចុច​លើ​សញ្ញា​ ផ្ញើ​កូដ​ខាងក្រោម​ ABA​ QR​ របស់​អ្នក​។​ជ្រើសរើស​បណ្ដាញ​ផ្ញើ​សារ​ ឬ​ឆាត​ ណាមួយ​ដែល​អ្នក​ចង់​ប្រើ​ ហើយ​ផ្ញើ​កូដ​ជា​លីង​។​ អ្នក​ផ្ញើ​ ត្រូវ​ចុច​លើ​លីង​ ឲ្យ​ ABA​ Mobile​ របស់​គេ​បើក​ដោយ​ស្វ័យប្រវត្តិ​ ហើយ​ធ្វើការ​ផ្ទេរ​។​

​របៀប​ផ្ញើ​ប្រាក់​តាម​ ABA​ QR?​

​តាម​ QR

​ស្គែ​ន​កូដ​ ABA​ QR​ របស់​អ្នក​ទទួល​ជាមួយ​ ABA​ Mobile​ របស់​អ្នក​ ដាក់​ចំនួន​ត្រូវ​ផ្ញើ​ ហើយ​បញ្ចូល​លេខ​សម្ងាត់​ 4​ខ្ទង់​ ABA​ Mobile​ របស់​អ្នក​ ដើម្បី​បញ្ជាក់​ជា​ការ​ស្រេច​។​ ​

តាម​លីង​ផ្ទេរ​ប្រាក់ ​

ចុច​លើ​លីង​ ABA​ QR​ របស់​អ្នក​ទទួល​ ដែល​គេ​ផ្ញើ​មក​តាម​ឆាត​ ឬ​ messenger​ ឬ​ អ៊ីមែល​ ពេល​នោះ​ ABA​ Mobile​ របស់​អ្នក​ នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​។​ ដាក់​ចំនួន​ផ្ទេរ​ និង​បញ្ចូល​លេខ​សម្ងាត់​ 4​ខ្ទង់​របស់​ ABA​ Mobile​ ជា​ការ​ស្រេច​។​

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

ត្រូវការជំនួយ?

​អ្នក​អាច​ទាក់ទង​មក​យើងខ្ញុំ​បាន​ភ្លាមៗ​ ដោយ​មិន​ចាំបាច់​បិទ​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង​ ទាក់ទង​មក​យើងខ្ញុំ​ នៅ​ក្នុង​ម៉ឺ​នុយ​លើ​អ​ក្រេ​ង​ដំបូង​។​ បន្ថែម​លើ​នេះ​ទៀត​ អ្នក​អាច​ឆាត​មក​យើងខ្ញុំ​តាម​ Facebook​ Messenger​ ឬ​តាម​វិ​ប​សាយ​ ឬ​ ទាក់ទង​មក​លេខ​ប្រចាំការ​ 098​ 203​ 203​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader