ឯកជនភាព

វិបសាយរបស់ធនាគារ ABA – www.ababank.com – មានម៉ូឌុលយ៉ាងច្រើនដែលប្រមូលព័ត៌មាន ផ្ទាល់ខ្លួន​របស់លោកអ្នក។ ធនាគារ ABA នឹងប្រមូលនិងប្រើប្រាស់ព័ត៌មាននេះតាមគោលបំណងផ្តល់ឲ្យប៉ុណ្ណោះ។ យើង​នឹងរក្សាទុកព័ត៌មានជាសម្ងាត់ និងមានសុវត្ថិភាពហើយនឹង ប្រើប្រាស់សម្រាប់ទំនាក់ទំនងលោកអ្នក និង​សម្រាប់​ជាការកំណត់អត្តសញ្ញាណប៉ុណ្ណោះ ជាមួយគ្នានេះផងដែរព័ត៌មាននេះអាចត្រូវប្រើប្រាស់ដើម្បីផ្តល់ព័ត៌មាន​ជូនលោកអ្នកអំពីគណនីនិងសេវាកម្ម ដែលធនាគារយើងខ្ញុំ គិតថាអាចមានអត្ថប្រយោជន៍ចំពោះលោកអ្នក (រួមទាំងពីដៃគូអាជីវកម្ម ដែលបានជ្រើសរើស) ប្រសិនបើលោកអ្នក ស្នើសុំឲ្យធនាគារយើងខ្ញុំ​មិនចាំបាច់ផ្តល់ព័ត៌មានទាំងនោះជូនលោកអ្នក ធនាគារនឹងអនុវត្តតាមការស្នើសុំនោះឡើយ។ លោកអ្នកមានសិទ្ធិចូល មើលនិង​កែតម្រូវព័ត៌មានរបស់លោកអ្នកបានលោកអ្នក មិនចាំបាច់ត្រូវតែផ្តល់ព័ត៌មានទាំងឡាយ ដែលធនាគារយើងខ្ញុំធ្វើការស្នើសុំនោះឡើយ ទោះបីជាព័ត៌មាននោះអាចមានឥទ្ធិពលចំពោះផលិតផល ឬសេវាកម្មដែល​ធនាគារយើងខ្ញុំ អាចផ្តល់ជូនលោកអ្នកក៏ដោយ។ ធនាគារយើងខ្ញុំនឹងមិនលក់ព័ត៌មានរបស់លោកអ្នកឲ្យភាគីទីបីឡើយ។