ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​

08/Dec/2016

ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​
ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​
ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ធនាគារ​ABA​ក្លាយជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​

ធនាគារ​ ABA​ ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ឧទ្ទេសនាម​ជា​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​2016​ ពី​ The​ Banker​ ដែល​ជា​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ មានឈ្មោះ​ល្បី​លើ​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍​ (​ចក្រភព​អង់គ្លេស​)​។​ ពិធី​អបអរសាទរ​ទទួល​ពានរង្វាន់​កិត្តិយស​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ នា​ថ្ងៃ​ទី​07​ ខែធ្នូ​ នេះ​ ដែល​មាន​ធនាគារិក​មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​ជា​កិត្តិយស​ ដើម្បី​អបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​និង​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​។​​

ការ​សម្រេចចិត្ត​របស់​គណៈកម្មការ​គឺ​សង្កត់ធ្ងន់​ទៅ​លើ​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ និរន្ត​ភាព​នៃ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ និង​ការ​អនុវត្តន៍​នូវ​គំរូ​អាជីវកម្ម​ដ៏​ឆ្នើម​បំផុត​។​ ជាមួយ​គ្នា​នេះ​ដែរ​  គណៈកម្មការ​ក៏​បាន​កោតសរសើរ​នូវ​ភាព​ជោគជ័យ​ នៃ​សេវាកម្ម​ធនាគារ​ឆ្លាត​វៃ​ របស់​ធនាគារ​ ABA​ ដែល​ ជា​សេវាកម្ម​ដែល​អាច​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ធនាគារ​នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា​ បន្ថែម​ជាង​នេះ​ទៅ​ទៀត​គឺ​មានការ​ផ្តល់​ជំនួយ​លើ​សេវាកម្ម​ 24​ម៉ោង​ លើ​ 24​ម៉ោង​។

​​លោក​  Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ បាន​ធ្វើការ​កត់​សម្គាល់ថា​ “​យើង​មាន​កិត្តិយស​ណាស់​ដែល​ត្រូវ​បាន​ឧទ្ទេសនាម​ជា​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា​ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​  The​ Banker​។​ ការ​ប្រកាស​ទទួលស្គាល់​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ឥត​ខ្ចោះ​ក្នុង​ការ​បម្រើ​សេវាកម្ម​ និង​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌី​ជី​ថ​ល​ដ៏​ទំនើប​ដល់​អតិថិជន​។​ លោក​ក៏​បាន​បន្ថែម​ទៀត​ថា​ ៖​ “​ឆ្នាំ​នេះ​យើង​បន្ត​អនុវត្ត​គំរូ​អាជីវកម្ម​ដ៏​ត្រឹមត្រូវ​របស់​យើង​ និង​បន្ត​ប្រើ​យុ​ទ្ឋ​សាស្ត្រ​ក្នុង​ការ​អភិវឌ្ឍន៍​សេវាកម្ម​ស្វ័​យ​ធនាគារ​។​ ខ្ញុំ​មាន​ភាព​ជឿជាក់​ថា​ការ​សហ​ការណ៍​ជាមួយ​ធនាគារជាតិ​កា​ណា​ដា​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ​មាន​ទំនុកចិត្ត​និង​ជឿជាក់​ថា​ធនាគារ​ ABA​ មាន​ភាពរឹងមាំ​ និង​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ជាងគេ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។​”​

ក្នុង​ឆ្នាំ​ 2016​ ធនាគារ​ ABA​ មានការ​រីក​ចម្រើន​ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​។​ ជាក់ស្តែង​នៅ​ខែឧសភា​ ធនាគារជាតិ​កា​ណា​ដា​ បាន​ក្លាយជា​ភាគ​ទុ​និក​ធំ​បំផុត​របស់​ធនាគារ​ ABA​ ដែល​មាន​ភាគហ៊ុន​ 90%​។​ ការ​សហរ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មូលធន​របស់​ធនាគារ​ ABA​ មានការ​កើនឡើង​ខ្ពស់​ និង​ផ្ដល់​ការ​គាំទ្រ​បន្ថែម​ដល់​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​ ហើយ​ក៏​ផ្តល់​បន្ថែម​ឲ្យ​ធនាគារ​ ABA​ នូវ​ជំនាញ​ដ៏​ជាក់លាក់​។​ ភាព​ជា​ដៃគូ​នេះ​បាន​ផ្តល់​លទ្ធភាព​អោយ​ធនាគារ​អាច​ផ្តល់​រាប់​ពាន់​កម្ចី​ ដល់​អាជីវកម្ម​ខ្នាត​តូច​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ ព្រមទាំង​បាន​ជំរុញ​ឲ្យ​មានការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​ ជា​លទ្ធផល​ចំនួន​គណនី​សន្សំ​របស់​ធនាគារ​ ABA​ បាន​កើនឡើង​ពី​ 85,000​គណនី​ នា​ចុងឆ្នាំ​ 2015​ ដល់​ 155,000​គណនី​ គិត​ត្រឹម​ថ្ងៃ​ទី​01​ ខែធ្នូ​ ឆ្នាំ​2016​។​ ការ​រីក​ចម្រើន​នេះ​ជាស​ង្ខី​ភាព​បញ្ជាក់​ថា​ធនាគារ​ ABA​ ជា​ធនាគារ​ដែល​មាន​សក្កា​នុ​ពល​ខ្លាំង​និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​។

​​ធនាគារ​ ABA​ ទទួល​ជ័យ​លា​ភី​ជា​ “​ធនាគារ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​ 2016“​ ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ The​ Banker​ ដូច​គ្នា​នឹង​ពានរង្វាន់​ដែល​ធ្លាប់​ឈ្នះ​កាលពី​ឆ្នាំ​2014​។​ បន្ថែម​ពីលើ​នេះ​ធនាគារ​ ABA​ បាន​ឈ្នះ​ពានរង្វាន់​ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Euromoney​ ដែល​ឧទ្ទេសនាម​ធនាគារ​ ABA​ ជា​ “​ធនាគារ​ដ៏​ឆ្នើម​ក្នុង​ប្រទេស​កម្ពុជា​”​ រយៈពេល​ 3​ឆ្នាំ​ ជាប់ៗ​គ្នា​ ហើយ​យើង​ក៏​ទទួល​បាន​នាម​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រទេស​កម្ពុជា​”​ ពី​ ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Global​ Finance​ ក្នុង​ឆ្នាំ​ 2015​ និង​2016​ ផង​ដែរ​។​