ការផ្ទេរប្រាក់ក្នុងស្រុកតាមរយៈបាគង ឥឡូវនេះមានភាពងាយស្រួលនៅក្នុងកម្មវិធី ABA Mobile
10/Dec/2020
បន្ទាប់ពីមានការអភិវឌ្ឍកម្មវិធី ABA Mobile បានទទួលនូវសេវាកម្មថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទេរប្រាក់រវាងធនាគារ ABA និងធនាគារផ្សេង ព្រមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក ដោយប្រើប្រាស់ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ដែលមានមូលដ្ឋាន Blockchain ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ សេវាកម្មថ្មីនេះ មានសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iOS និង Android របស់ធនាគារ ABA ។
អតិថិជន ABA ឥឡូវនេះអាចផ្ញើប្រាក់បានរហូតដល់ 50,000 ដុល្លារ និងទទួលបានរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃតាមរយៈបាគង។ លើសពីនេះទៀត ប្រាក់នឹងត្រូវបានផ្ទេរភ្លាមៗរវាងគណនីធនាគារដែលជាសមាជិកបាគង ដែលចំនួនគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិក ក៏នឹងបន្តកើនឡើងជាលំដាប់។ សេវាផ្ទេរប្រាក់បែបឌីជីថលថ្មីពីបាគង គឺជាដំណោះស្រាយដ៏អស្ចារ្យមួយ ជាពិសេសអំឡុងពេលដែលយើងកំពុងប្រឈមបញ្ហា វីរុសកូវីដ-19 ព្រោះជាមួយសេវានេះ អ្នកមិនចាំបាច់អញ្ជើញមកសាខា និងរង់ចាំដកប្រាក់ ថែមទាំងមិនប៉ះផ្ទាល់ជាមួយសាច់ប្រាក់ទៀតផង។
សម្រាប់ព័ត៌មានបន្ថែមអំពីការផ្ទេរប្រាក់តាមរយៈបាងគង សូមចូលទៅកាន់ទំព័រ ផ្ទេរពី ABA ទៅ បាគង។ លើកក្រោយ ពេលត្រូវការផ្ទេរប្រាក់រវាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងស្រុក សូមប្រើបាគង និង កម្មវិធី ABA Mobile!