ជំហានបន្ទាប់នៃភាពជាដៃគូជាមួយ China UnionPay

24/Apr/2014

ជំហានបន្ទាប់នៃភាពជាដៃគូជាមួយ China UnionPay

ធនាគារ ABA បានផ្លាស់ប្តូរទៅជំហានបន្ទាប់ នៃភាពជាដៃគូជាមួយប្រព័ន្ធ China UnionPay យើងបានចាប់ផ្តើមទទួល និងដំណើរការ  CUP ជាមួយនឹងម៉ាស៊ីនឆូតកាត។ កាលពីខែមិនាឆ្នាំ ២០១៤ ធនាគារ បានរៀបចំដំណើរជាផ្លូវការ ក្នុងការទទួលយកកាត CUP  ជាមួយនឹងម៉ាស៊ីន អេ ធី អ៊ឺម របស់ខ្លួន។ ឥឡូវនេះ  បន្ទាប់ពីបានបញ្ចប់នូវ ការងារសំខាន់ដែលទាក់ទងនឹងប្រព័ន្ឋ China UnionPay ។ ធនាគារ ABA បានរួចរាល់ក្នុងការទទួល បំរើអតិថិជនដែលជាម្ចាស់កាត CUP នៅតាមទីតាំងនីមួយៗរបស់ធនាគារ។

តាមប្រសាសន៏របស់ Mr. Sanzhar Abdullayev, ប្រធានផ្នែកសេវាកម្មកាត " យើងបានធ្វើការបោះជំហាន ទៅមុខមួយកម្រិតទៀតជាមួយការធ្វើសមាហរណកម្ម China Union Pay. កាលពីដើមឆ្នាំនេះយើងបានទទួលយកកាត CUP អោយប្រើប្រាស់ជាមួយនឹងម៉ាស៊ីន អេ ធី អ៊ឹម ហើយ ឥឡូវនេះយើងបានទទួលយកកាតអោយដំណើរការជាមួយនឹងម៉ាស៊ីនឆូតកាត។ ដំណាក់បន្ទាប់ទៀតនៃកិច្ចសហប្រតិបត្តិការជាមួយ CUP គឺយើងនឹងចេញកាតCUP ដោយផ្ទាល់។ ទាំងនេះវានឹងក្លាយជាកត្តាមួយ ដែលធ្វើអោយមានការគាំទ្រឡើងបន្ថែមពី អ្នកជំនួញ ភ្ញៀវទេសចរណ៏ រឺអ្នកដែលតែងតែមានសកម្មភាពទំនាក់ទំនងជាមួយប្រទេសចិន ហើយយើងជឿកជាក់ថាវាកាន់ តែជួយពង្រឹងនូវគោលជំហររបស់យើងអោយកាន់រឺងមាំ ក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា។ការចាប់ផ្តើមចេញកាត CUP ដោយផ្ទាល់របស់ធនាគារ ABA គ្រោងនឹងធ្វើឡើងនៅត្រីមាសទី៣ ឆ្នាំ ២០១៤  ។

អំពី China UnionPay

គឺជាសមាគមន៍ប័ណ្ណធនាគារមួយ ដែលបានបង្កើតឡើងដោយមានការអនុម័តពីក្រុមប្រឹក្សារដ្ឋ និងធនាគារប្រជាជននៃប្រទេសចិន។ ប័ណ្ណទាំងឡាយដែលចេញដោយ China UnionPay មានការទទួលស្គាល់នៅតាមបណ្ដាប្រទេសចំនួន ១៤១ និងតំបន់ទាំងឡាយនៅក្រៅប្រទេសចិន។ជាមួយគ្នានេះផងដែរ China UnionPay ក៏បានជំរុញយ៉ាងសកម្មអោយចេញនៅប័ណ្ណស្តង់ដារ China UnionPay នៅ ក្រៅ ប្រទេស ដោយមានគោលដៅផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសដូចជាការធ្វើការងារ ការធ្វើដំណើរ និងការសិក្សា របស់ខ្លួននៅក្នុងប្រទេសចិនផងដែរ។ នាពេលបច្ចុប្បន្ន ស្ថាប័ន ៦៥ នៅក្នុងប្រទេស ចំនួន ១៧ នៅបរទេស និងក្នុងតំបន់ បានចេញប័ណ្ណ China UnionPay សម្រាប់ ប្រើប្រាស់ក្នុង ស្រុក។