ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA

09/May/2016

ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABAធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA
ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABAធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA
ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABAធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA
ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABAធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA
ធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABAធនាគារជាតិកាណាដាក្លាយជាម្ចាស់ភាគទុនិកធំ របស់ធនាគារABA

ធនាគារ ABA និង ធនាគារជាតិ កាណាដា បានប្រកាសពី កិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់ឧស្សាហកម្មធនាគារ នៅកម្ពុជា។ ក្រោយពីបាន ទទួលការអនុម័តយល់ព្រម តាមនិតិវិធី និង បទប្បញ្ញត្តិតម្រូវនានា ធនាគារជាតិ កាណាដា បានបង្កើនមូលធនរបស់ខ្លួនក្នុងធនាគារ ABA បន្ថែមទៀត តាមរយៈ “កិច្ចព្រមព្រៀងទិញភាគទុន”ពី 42% ដល់ 90%។

នេះជាលើកដំបូងហើយ ដែលស្ថាប័នហិរញ្ញវត្ថុអាមេរិក ខាងជើងមួយនេះ បានកាន់កាប់ភាគទុនដ៏ធំ ក្នុងធនាគារ កម្ពុជា ហើយនឹងធ្វើឲ្យធនាគារABA មានការអភិវឌ្ឍ កាន់តែខ្លាំងបន្ថែមទៅលើកម្រិត គុណភាពសេវាកម្ម របស់ខ្លួនដែលមានស្រាប់។ 

លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងជាមួយ ធនាគារជាតិកាណាដា គឺជាព្រឹត្តការណ៏ប្រវត្តិសាស្រ្តដ៏សំខាន់ របស់ធនាគារABA ហើយក៏អាចនិយាយបានថា ជានិមិត្តរូប ដែលធនាគារជាតិកាណាដាបានក្លាយជាភាគទុនិកដ៏ធំ ខណៈដែលយើងប្រារព្ធខួបគម្រប់20ឆ្នាំ របស់យើងផងដែរ” លោកបានបន្ថែមទៀតថា “ការទិញភាគទុនដោយធនាគារជាតិកាណាដា បានបង្ហាញឲ្យឃើញ ពីជំហរដ៏រឹងមាំក្នុងទីផ្សារ និង ពីទំនុកចិត្តរបស់ដៃគូយើងក្នុងយុទ្ធសាស្រ្ត និង ការរីកចម្រើន របស់ធនាគារABA។ ការចាក់បន្ថែមដើមទុនចុងក្រោយនេះ បានផ្តល់ឲ្យយើងនូវឱកាសទីផ្សារថ្មី ដែលមិនធ្លាប់ មានពីមុន និង លទ្ធភាពផ្តល់ជូនបន្ថែមទៀត ដល់អតិថិជនដ៏មានតម្លៃរបស់យើង”។

នៅខែកក្កដា ឆ្នាំ 2014 ធនាគារជាតិកាណាដាបានទិញភាគទុនរបស់ធនាគារ ABA ចំនួន 10% ហើយនៅឆ្នាំ ដដែលនោះដែរ ធនាគារ ABA ត្រូវបានទទួលនាមជា “ធនាគារកម្ពុជាឆ្នើមប្រចាំឆ្នាំ” ពីទស្សនាវដ្តី The Banker និងនាមជា “ធនាគារល្អបំផុតនៅកម្ពុជា” ពីទស្សនាវដ្តី Euromoney។ 

នាខែកញ្ញា ឆ្នាំ2014 ធនាគារជាតិនៃកាណាដាក៏បានបង្កើនដើមទុនបន្ថែមទៀតចំនួន 30% ក្នុងធនាគារABA និង 42% នៅខែមករាឆ្នាំ2015។

លោក Louis Vachon ជាប្រធាន និង នាយកប្រតិបត្តិ ធនាគារជាតិកាណាដា បានមានប្រសាសន៏ថា “ធនាគារជាតិកាណាដាមានមោទនភាពដែលបានក្លាយជាម្ចាស់ភាគទុនិកធំរបស់ធនាគារABA។ ស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមួយនេះបានកសាងជំហរដ៏ល្អក្នុងទីផ្សារ និង មានការទទួលស្គាល់រួចមកហើយ ក្នុងការអនុវត្តជាក់ស្តែងរបស់ខ្លួន” លោកបានបន្ថែមទៀតថា “កម្ពុជាមានទស្សនវិស័យវែងឆ្ងាយ និង កំណើន សេដ្ឋកិច្ចល្អប្រសើរ ហើយធនាគារABA ក៏មានជំហរច្បាស់លាស់ក្នុងការទាញយកឱកាសដ៏ល្អនេះ ក្នុងការបន្តកំណើនចំណូលរបស់ខ្លួនផងដែរ”។

កិច្ចព្រមព្រៀងដ៏សំខាន់មួយនេះនឹងមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្តូយុទ្ធសាស្ត្ររបស់ធនាគារ ABA ប៉ុណ្ណោះទេ តែថែមទាំងកាន់តែពង្រឹងឲ្យមានភាពខ្លាំងក្លាថែមទៀត។ ធនាគារABA នឹងនៅតែផ្តោតទៅលើយុទ្ធសាស្រ្ត ពង្រីកសាខាបន្ថែម តម្រង់ទិសបន្ថែមចំពោះអាជីវកម្មខ្នាតតូចនិងមធ្យម (SMEs) ក៏ដូចជា ប្រឹងប្រែងទ្វេរឡើង ដើម្បីឆ្លើយតបតាមតម្រូវការអតិថិជនទាំងផ្នែកសារជីវកម្ម និង ផ្នែកឯកត្តជន។ កិច្ចព្រមព្រៀងនេះក៏ផ្តល់សារៈ សំខាន់ផងដែរ ដល់ធនាគារABA បន្តពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈការផ្តល់ជូនសេវាកម្មធនាគារឌីជីថល ដែលជាដំណោះស្រាយសេវាកម្មកាន់តែងាយស្រួល និង ជាផលិតផលថ្មី។