​ឱកាស​ឈ្នះ​ 1​ លាន​ SGD​ រថយន្ត​ Porsche​ Macan​ និង​រង្វាន់​ជា​ច្រើន​ទៀត​ពី​កាត​ ABA​ Mastercard!

10/Oct/2023

ត្រូវ​ហោះហើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ ឬ​រង់ចាំ​ត​ជើងហោះហើរ​ច្រើន​ម៉ោង​នៅ​អាកាសយានដ្ឋាន​ Changi? ​

ជម្រើស​មួយ​ណា​ក៏​បាន​ តែ​សូម​ប្រាកដ​ថា​ អ្នក​ដាក់​កាត​ ABA​ Mastercard​ តាម​ខ្លួន​!​ ការ​ទិញ​ទំនិញ​របស់​អ្នក​នៅ​ព្រ​លាន​ យន្ដហោះ​ Changi​ នឹង​កាន់តែ​ពិសេស​ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ធំៗ​ជា​ច្រើន​។​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ឧសភា​ 2024​ ចាយ​ចាប់ពី​ 50​ SGD​ ក្នុង​មួយ​វិក្កយបត្រ​នៅ​ហាង​ចូលរួម​ នៅ​ Changi​ Airport,​ Jewel​ Changi​ Airport​ ឬ​ទិញ​តាម​អន​ឡាញ​ពី​ iShopChangi​ ជាមួយ​ ABA​ Mastercard​ ដើម្បី​មានឱកាស​ឈ្នះ​លុយ​ 1​ លាន​ SGD,​ ឡាន​ Porsche​ Macan​ និង​រង្វាន់​ជា​ច្រើន​ទៀត​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ម្ចាស់​កាត​ ABA​ Mastercard​ ទាំងអស់​ នឹង​បាន​លេង​ហ្គេ​ម​យក​រង្វាន់​ភ្លាមៗ​នៅ​លើ​អេប​ Changi​ App​ ខណៈ​មានឱកាស​ឈ្នះ​រង្វាន់​ធំ​! ​

មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ សូម​មើល​ពី​របៀប​បើក​កាត​ Mastercard​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 8​ តុលា​ 2023​ ដល់​ថ្ងៃ​ទី​ 31​ ឧសភា​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ម្ចាស់​កាត​ ABA​ Mastercard​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ដើម្បី​មាន​សិទ្ធិ​លេង​ហ្គេ​ម​ឈ្នះ​រង្វាន់​ភ្លាមៗ​ និង​ឱកាស​ចាប់ឆ្នោត​ឈ្នះ​ 1​ លាន​ SGD,​ ឡាន​ Porsche​ Macan​ ឬ​ការ​ស្នាក់​នៅ​សណ្ឋាគារ​រយៈពេល​ 1​យប់​ 2​ថ្ងៃ​ និង​សំបុត្រ​ចូល​លេង​កន្លែង​កម្សាន្ដ​ផ្សេងៗ​៖

    • ចាយ​ចាប់ពី​ 50​ SGD​ ក្នុង​មួយ​វិក្កយបត្រ​ជាមួយ​ ABA​ Mastercard​ នៅ​ Changi​ Airport​ (Terminals​ 1,2,3​ ឬ​ 4),​ Jewel​ Changi​ Airport​ ឬ​ទិញ​តាម​អន​ឡាញ​ពី​ iShopChangi
    • សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ដែល​មិនមែន​ជា​សមាជិក​ Changi​ Rewards​ គ្រាន់តែ​ដោ​ន​ឡូត​ Changi​ App​ ចុះ​ឈ្មោះ​គណនី​,​ ស្គែ​ន​ QR​ នៅ​លើ​វិក្កយបត្រ​ ដើម្បី​តាមដាន​ការ​ចំណាយ​នៅ​លើ​ Changi​ App​ ឬ​
    • ប្រសិនបើ​អ្នកជា​សមាជិក​ Changi​ Rewards​ ស្រាប់​ គ្រាន់តែ​ស្គែ​ន​ QR​ នៅ​លើ​វិក្កយបត្រ​ ដើម្បី​តាមដាន​ការ​ចំណាយ​នៅ​លើ​ Changi​ App​ ជា​ការ​ស្រេច​។​

  •  ដើម្បី​មាន​សិទ្ធិ​លេង​ហ្គេ​ម​ឈ្នះ​រង្វាន់​ប្រចាំខែ​ភ្លាមៗ​ ដូច​ជា​សាច់ប្រាក់​ 3,000​ SGD,​ សំបុត្រ​យន្ដហោះ​,​ Gift​ vouchers​ ពី​ Jewel,​ ប័ណ្ណ​ទឹកប្រាក់​សម្រាប់​ញ៉ាំ​អាហារ​/​ទិញ​ទំនិញ​ ឬ​រង្វាន់​សាច់ប្រាក់​ប្រចាំ​ថ្ងៃ​ 1000​ SGD៖

    • ចាយ​ចាប់ពី​ 0.01​ SGD​ ក្នុង​មួយ​វិក្កយបត្រ​ជាមួយ​ ABA​ Mastercard​ នៅ​ Changi​ Airport​ (Terminals​ 1,2,3​ ឬ​ 4),​ Jewel​ Changi​ Airport​ ឬ​ទិញ​តាម​អន​ឡាញ​ពី​ iShopChangi
    • សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ដែល​មិនមែន​ជា​សមាជិក​ Changi​ Rewards​ គ្រាន់តែ​ដោ​ន​ឡូត​ Changi​ App​ ចុះ​ឈ្មោះ​គណនី​,​ ស្គែ​ន​ QR​ នៅ​លើ​វិក្កយបត្រ​ ដើម្បី​តាមដាន​ការ​ចំណាយ​នៅ​លើ​ Changi​ App​ ឬ​
    • ប្រសិនបើ​អ្នកជា​សមាជិក​ Changi​ Rewards​ ស្រាប់​ គ្រាន់តែ​ស្គែ​ន​ QR​ នៅ​លើ​វិក្កយបត្រ​ ដើម្បី​តាមដាន​ការ​ចំណាយ​នៅ​លើ​ Changi​ App​ ជា​ការ​ស្រេច​។​
    • ​រង្វាន់​សាច់ប្រាក់​ 1000​ SGD​ ប្រចាំ​ថ្ងៃ​,​ សំបុត្រ​យន្ដហោះ​,​ កញ្ចប់​ស្នាក់​នៅ​,​ ប័ណ្ណ​ទឹកប្រាក់​សម្រាប់​ញ៉ាំ​អាហារ​ និង​ទិញ​អីវ៉ាន់​,​ ប័ណ្ណ​ទឹកប្រាក់​អេ​ឡិ​ក​ត្រូ​និក​ និង​ផលិតផល​ផ្សេងៗ​នៅ​ទីតាំង​ ឬ​ហាង​ចូលរួម​ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ និង​មានការ​អាប់​ដេ​ត​រាល់​ខែ​នីមួយៗ​។​

  • ហ្គេ​ម​ អាច​ចូល​លេង​តាម​អន​ឡាញ​ តាម​អេប​ Changi​ ប៉ុណ្ណោះ​។​
  • រាល់​ការ​ទិញ​ និង​/​ឬ​ប្រតិបត្តិការ​ ដែល​ធ្វើ​ឡើង​នៅ​ហាង​លក់រាយ​,​ ហាង​អាហារ​ និង​ភេសជ្ជៈ​ចូលរួម​ ទាំង​នៅ​កន្លែង​ ត​ ជើងហោះហើរ​ និង​តំបន់​ទូទៅ​ នៅ​បរិវេណ​ Singapore​ Changi​ Airport​ (​រួម​ទាំង​ កន្លែង​យក​កាបូប​ពេល​មក​ដល់​ព្រ​លាន​),​ Jewel​ Changi​ Airport​ និង​ទិញ​តាម​អន​ឡាញ​ពី​ iShopChangi​ នឹង​រាប់​ចូល​ជា​ការ​ចំណាយ​ត្រូវ​លក្ខខណ្ឌ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​។​
  • រាល់​ការ​ទិញ​ និង​/​ឬ​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​សម្រាប់​ការ​ទិញ​ថ្នាំជក់​ និង​/​ឬ​ផលិតផល​ថ្នាំជក់​ (​រាប់​បញ្ចូល​ដោយ​មិន​កម្រិត​ចំពោះ​ បារី​ កញ្ឆា​ ឬ​ទម្រង់​ថ្នាំជក់​ផ្សេង​ទៀត​ ធាតុ​ផ្សំ​ណាមួយ​របស់​ថ្នាំជក់​ ឬ​ជំនួស​ថ្នាំជក់​,​ ល្បាយ​ណាមួយ​ដែល​មាន​ទម្រង់​ថ្នាំជក់​ ឬ​ធាតុ​ផ្សំ​ថ្នាំជក់​ ឬ​ការ​ជំនួស​ថ្នាំជក់​)​ មិន​រាប់​ចូល​ ជា​ការ​ចំណាយ​ត្រូវ​លក្ខខណ្ឌ​សម្រាប់​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​។​
  • ​វិធាន​ និង​ប្បញ្ញត្តិ​ក្នុង​ការ​បើក​រង្វាន់​៖​

    • ​អ្នក​ឈ្នះ​រថយន្ដ​ Porsche​ Macan៖

      • អ្នក​ឈ្នះ​រថយន្ត​ Porsche​ Macan​ ត្រូវ​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ រួម​ជាមួយនឹង​លិខិត​ឈ្នះ​រង្វាន់​ ដែល​ចេញ​ដោយ​ Changi​ Airport​ Group​ ដើម្បី​ដូរ​យក​រង្វាន់​រថយន្ត​។​ រង្វាន់​រថយន្ត​ ត្រូវ​តែ​មក​បើក​ក្នុង​រយៈពេល​ពីរ​ (2)​ ស​ប្តា​ហ៍​ ក្រោយ​ពេល​ចាប់​រង្វាន់​ ហើយ​បាន​ចុះបញ្ជី​យានយន្ដ​នៅ​ប្រទេស​សិង្ហ​បុរី​ ក្នុង​រយៈពេល​មួយ​ (1)​ ខែ​ បន្ទាប់​ពី​បើក​រង្វាន់​រថយន្ត​។​ PSGR​ (Porsche​ Singapore​ Ptd​ Ltd)​ នឹង​ក្លាយជា​ភាគី​តែ​មួយ​គត់​ ដែល​សម្រប​សម្រួលការ​ចុះបញ្ជី​យានយន្ត​ សម្រាប់​អ្នក​ឈ្នះ​រង្វាន់​រថយន្ត​។​
      • អ្នក​ឈ្នះ​រថយន្ត​ត្រូវ​ចេញថ្លៃ​ COE​ (​តម្លៃ​ផ្ទេរ​ ឬ​កាន់កាប់​កម្មសិទ្ធិ​ស្របច្បាប់​)​ ហើយ​ការ​ចំណាយ​ចាំបាច់​ផ្សេង​ទៀត​ នឹង​ត្រូវ​បាន​រ៉ាប់រង​ដោយ​អ្នក​ឈ្នះ​ ហើយ​ផ្តល់​ព័ត៌មាន​ចាំបាច់​ទាំងអស់​ និង​/​ឬ​ឯកសារ​គាំទ្រ​សម្រាប់​គោលបំណង​នៃ​ការ​ចុះបញ្ជី​យានយន្ត​ដែល​បាន​ឈ្នះ​ក្នុង​រយៈពេល​មួយ​ (1)​ ខែ​ បន្ទាប់​ពី​បើក​រង្វាន់​រថយន្ត​រួច​។​ ប្រសិនបើ​ អ្នក​ឈ្នះ​រង្វាន់​រថយន្ត​មិន​រស់នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​/​ជា​ជនបរទេស​ ឬ​ជ្រើសរើស​មិន​ចុះបញ្ជី​យានយន្ដ​ដែល​បាន​ឈ្នះ​ នោះ​អ្នក​ឈ្នះ​រង្វាន់​ អាច​លក់​រថយន្ដ​នោះ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Porsche​ តែ​ប៉ុណ្ណោះ​ យក​ប្រាក់សុទ្ធ​ ដោយ​លក់​ក្នុង​តម្លៃ​សមរម្យ​ ដែល​អាច​កំណត់​ដោយ​ក្រុមហ៊ុន​ Porsche​ ។​

    • អ្នក​ឈ្នះ​លុយ​ 1​ លាន​ SGD​ និង​រង្វាន់​សាច់ប្រាក់​ផ្សេង​ទៀត​៖

      • អ្នក​ឈ្នះ​រង្វាន់​សាច់ប្រាក់​ទាំងអស់​ រួម​ទាំង​រង្វាន់​លើកទឹកចិត្ត​ និង​រង្វាន់​ធំ​ តម្រូវ​ឲ្យ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​គណនី​ធនាគារ​របស់​គាត់​ (​តាម​ឈ្មោះ​របស់​គាត់​)​ ក្នុង​ទម្រង់​ជា​លាយលក្ខណ៍អក្សរ​ដូចដែល​ក្រុមហ៊ុន​ Changi​ Airport​ Group​ អាច​ទាមទារ​ ដើម្បី​ផ្ញើ​ប្រាក់​រង្វាន់​នោះ​ចូល​គណនី​អ្នក​ឈ្នះ​។​
      • Changi​ Airport​ Group​ មិន​ទទួលខុសត្រូវ​ចំពោះ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ឬ​ខុស​ ដែល​ផ្តល់​ដោយ​អ្នក​ឈ្នះ​រង្វាន់​សាច់ប្រាក់​ ឬ​ការ​មិន​បាន​ទទួល​ប្រាក់​រង្វាន់​ណាមួយ​ ដែល​បណ្ដាល​មក​ពី​ការ​ផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ឬ​ខុស​ ដែល​ផ្តល់​ដោយ​អ្នក​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​ និង​អ្នក​ឈ្នះ​រង្វាន់​ធំ​ឡើយ​។​

  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​/​ការ​ផ្ដល់​ជូន​,​ គូ​ប៉ុង​/​ប័ណ្ណ​ទឹកប្រាក់​ ផ្សេង​ទៀត​ឡើយ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អាស្រ័យ​លើ​ខ​ និង​លក្ខខណ្ឌ​របស់​ Changi​ Airport​ Group​ ។​ ដើម្បី​ដឹង​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន​នេះ​ សូម​ចូល​ទៅ​ T&C​ for​ “BE​ A​ CHANGI​ MILLIONAIRE”​ ឬ​ទាក់ទង​ទៅ​ក្រុមការងារ​បម្រើសេវា​អតិថិជន​តាម​លេខ​ +65​ 6595​ 6868​ /​ អ៊ីមែល​ enquiry(at)changiairport.com
  • ​ធនាគារ​ ABA,​ Mastercard​ និង​ Changi​ Airport​ Group​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​/​ឬ​ Changi​ Airport​ Group​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​