​បាន​ទឹកប្រាក់​ក្នុង​វ៉​ល​ឡេ​ត​រហូត​ដល់​ 10%​ ជាមួយ​កាត​ ABA​ Visa

21/Feb/2024

សួស្ដី​ម្ចាស់​កាត​ ABA​ Visa​ —​ ដំណើរ​កម្សាន្ដ​របស់​អ្នក​ សម្រាប់​ឆ្នាំ​ 2024​ នឹង​កាន់តែ​ពិសេស​ ហើយ​ចំណេញៗ​! ​

រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2024​ ម្ចាស់​កាត​ ABA​ Visa​ នឹង​ទទួល​បាន​ទឹកប្រាក់​ក្នុង​វ៉​ល​ឡេ​ត​រហូត​ដល់​ 10%​ នៅ​ពេល​អ្នក​កក់​កន្លែង​ស្នាក់​នៅ​ ដែល​អ្នក​ពេញចិត្ត​នៅ​លើ​ booking.com!​ មែនហើយ​!​ កក់​កន្លែង​ស្នាក់​នៅ​ សម្រាប់​ដំណើរ​កម្សាន្ដ​ក្នុង​ក្ដី​ស្រ​ម៉ៃ​របស់​អ្នក​នៅ​លើ​ booking.com​ បាន​ចំណេញ​ —​ មិន​ថា​ជា​ សណ្ឋាគារ​,​ អា​ផាត​មិន​,​ វីឡា​។​ល​។​ នៅ​ចាំ​អី​ទៀត​ –​ ដាក់​ថ្ងៃ​ដើរ​លេង​ឲ្យ​ហើយ​,​ រក​មើល​កន្លែង​ថ្មី​ ឡូយៗ​ ហើយ​បាន​ចំណេញ​ជាមួយ​ booking.com​ ថ្ងៃនេះ​!​ ​

មិន​ទាន់​មាន​កាត​ ABA​ Visa?​ សូម​មើល​ពី​របៀប​បើក​ កាត​និម្មិត​ ឬ​ កាត​ប្លា​ស្ទិ​ក​ តាម​ ABA​ Mobile​។​ ​

រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 16​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​) ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​

  • បើក​ចូល​ ឬ​បង្កើត​គណនី​ Booking.com
  • ​ជ្រើសរើស​កន្លែង​ស្នាក់​នៅ​ដែល​មាន​ពាក្យ​ “cashback​ badge”,​ កាលបរិច្ឆេទ​ និង​ប្រភេទ​បន្ទប់​ ដើម្បី​មើល​តម្លៃ​ និង​ការ​ចុះថ្លៃ​
  • បញ្ចប់​ការ​កក់​ ជាមួយ​ការ​ទូទាត់​តាម​កាត​ ABA​ Visa ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​ម្ចាស់​កាត​ ABA​ Visa​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ម្ចាស់​កាត​ ABA​ Visa​ ត្រូវធ្វើ​ការ​កក់​តាម​ Booking.com/VisaKH​ ដើម្បី​បាន​ប្រូ​ម៉ូ​សិន​។​
  • ការ​កក់​តាម​អេប​ Booking.com​ មិន​បញ្ចូល​ទៅ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​ រាប់​ទាំង​ការ​កក់​ដែល​ត្រូវ​បាន​លុប​ចោល​ និង​ការ​កក់​ “​ដែល​មិន​បង្ហាញខ្លួន​ (no​ show)”​ ផង​ដែរ​។​
  • ​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ឡើយ​ ហើយ​រង្វាន់​នឹង​ផ្ទេរ​ចូល​កាត​ដែល​បាន​ដាក់​នៅ​ក្នុង​ទំព័រ​ ‘Rewards​ &​ Wallet’​ យ៉ាង​ហោច​ណាស់​ 64​ ថ្ងៃ​ បន្ទាប់​ពី​ស្នាក់​នៅ​រួច​។​
  • កន្លែង​ស្នាក់​នៅ​ ដែល​មិន​ទទួល​ការ​ទូទាត់​តាម​កាត​ និង​បន្ទប់​ដែល​មិន​ដាក់​ពាក្យ​ “cashback​ badge”​ នឹង​មិន​រាប់​បញ្ចូល​ទៅ​ក្នុង​ប្រូ​ម៉ូ​សិន​បាន​ប្រាក់​ត្រលប់​នេះ​ឡើយ​។​
  • រាល់​លក្ខខណ្ឌ​ទាំងអស់​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ត្រូវ​តែ​គោរព​តាម​នៅ​ពេល​ចាប់ផ្ដើម​ដំណើរការ​កក់​។​ ការ​ទាមទារ​សំណង​ណាមួយ​ឡើង​វិញ​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។​
  • ​ប្រាក់​ត្រលប់​នឹង​ផ្ទេរ​ចូល​កាត​ ដែល​បាន​ដាក់​នៅ​ក្នុង​ផ្នែក​ ‘Rewards​ &​ Wallet’​ នៃ​ Booking.com​។​ អ្នក​អាច​ពិនិត្យ​មើល​បាន​ដោយ​ ចូល​ទៅ​កាន់​គណនី​ Booking.com​ ដែល​អ្នក​បាន​បង្កើត​ រួច​ចុច​លើ​ ប្រូ​ហ្វា​ល​ >​ Rewards​ &​ Wallet​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ ទំនិញ​បញ្ចុះតម្លៃ​ និង​ទំនិញ​ដាច់​ថ្លៃ​ផ្សេង​ឡើយ​។​
  • ធនាគារ​ ABA,​ Booking.com​ និង​/​ឬ​ Visa​ អាច​កែប្រែ​លក្ខខណ្ឌ​បាន​គ្រប់ពេល​ ក្នុង​កាលៈទេសៈ​ណាមួយ​ ដែល​តម្រូវ​។
  • ​ការ​ផ្ដល់​ជូន​នេះ​ អាស្រ័យ​លើ​ខ​ និង​លក្ខខណ្ឌ​របស់​ Booking.com​។​ ក្នុង​ករណី​មាន​វិវាទ​ណាមួយ​ ការ​សម្រេចចិត្ត​របស់​ Booking.com​ និង​ Visa​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​។
  • ​​ក្នុង​ករណី​ខ្លឹមសារ​រវាង​ភាសា​អង់គ្លេស​ និង​ភាសា​ខ្មែរ​ មាន​ភាព​ខុស​គ្នា​ នោះ​ភាសា​អង់គ្លេស​នឹង​ត្រូវ​យក​ជា​គោល​។​