ចុះថ្លៃ​រហូត​ដល់​ 15%​ លើ​ថ្លៃ​សំបុត្រ​ Cambodia​ Airways​ ជាមួយ​ ABA​ KHQR

03/Nov/2023

ត្រៀមខ្លួន​ហោះហើរ​ជាមួយ​ Cambodia​ Airways​ និង​ ABA​ KHQR! ​

ការ​ទិញ​សំបុត្រ​យន្ដហោះ​របស់​អ្នក​ទៅ​បាងកក​,​ សិង្ហ​បុរី​,​ ហូ​ជី​មិ​ញ​,​ ស៊ិ​ន​ជិន​,​ ឆឹង​ទូ​,​ ប៉េ​កាំ​ង​ ឬ​ម៉ា​កាវ​ នឹង​កាន់តែ​ធូរ​ថ្លៃ​ជាង​មុន​ ជាមួយ​ ABA!​ រហូត​ដល់​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​2024​ ចុះថ្លៃ​ 15%​ សម្រាប់​កៅអី​ប្រភេទ​ business​ និង​ 10%​ សម្រាប់​ប្រភេទ​ economy​ ពេល​អ្នកទិញ​សំបុត្រ​ពី​ការិយាល័យ​លក់​សំបុត្រ​ Cambodia​ Airways​ ហើយ​ទូទាត់​ជាមួយ​ ABA​ KHQR​។​ ចាប់ផ្ដើម​រៀបចំ​គម្រោង​ដើរ​លេង​បន្ទាប់​របស់​អ្នក​ ហើយ​ទទួលយក​ការ​បញ្ចុះតម្លៃ​ផ្ដាច់មុខ​ជាមួយ​ ABA!​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។​ ​

រយៈពេល​កក់​៖​ ពី​ថ្ងៃ​ទី​ 3​ ខែវិច្ឆិកា​ 2023​ ដល់​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​រយៈពេល​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 3​ ខែវិច្ឆិកា​ 2023​ ដល់​ថ្ងៃ​ទី​ 30​ ខែតុលា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​ សម្រាប់​អ្នក​ប្រើ​ ABA​ Mobile​ ទាំងអស់​ ដែល​ទូទាត់​ជាមួយ​ ABA​ KHQR​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គ្រប់​ជើងហោះហើរ​ Cambodia​ Airways​ ដូច​ជា​ភ្នំពេញ​ បាងកក​ ប៉េ​កាំ​ង​ ស៊ិ​ន​ជិន​ ឆឹង​ទូ​ ម៉ា​កាវ​ សិង្ហ​បុរី​ និង​ហូ​ជី​មិ​ញ​ លើកលែង​គុន​មីង​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ការ​ទិញ​នៅ​ ការិយាល័យ​លក់​សំបុត្រ​ Cambodia​ Airways​ ប៉ុណ្ណោះ​។​ ការ​ទិញ​សំបុត្រ​ Cambodia​ Airways'​ ពី​ភ្នាក់ងារ​លក់​សំបុត្រ​ ឬ​អង្គភាព​ផ្សេង​ នឹង​មិន​អនុវត្ត​ចំពោះ​ការ​ផ្ដល់​ជូន​ពិសេស​នេះ​ឡើយ​។​
  • ​ក្នុង​ករណី​មាន​សំណួរ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជើងហោះហើរ​ និង​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ អតិថិជន​អាច​ទាក់ទង​ទៅ​ Cambodia​ Airways​ តាម​លេខ​ 096​ 852​ 5555,​ តេ​ឡេ​ក្រាម​លេខ​ +855​ 012787012​ ឬ​អ៊ីមែល​ ticketing@remove-this.cambodia-airways.com។​ ការ​បញ្ចុះតម្លៃ​នេះ​ មិន​រាប់​បញ្ចូល​ពន្ធ​អាកាសយានដ្ឋាន​,​ ថ្លៃ​សេវា​ និង​ថ្លៃ​បន្ទុក​ផ្សេងៗ​ទេ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​អនុវត្ត​ចំពោះ​សំបុត្រ​ប្រភេទ​ Business​ Class​ និង​ Economy​ Class​ ប៉ុន្ដែ​អាស្រ័យ​លើ​កៅអី​ ប្រភេទ​កៅអី​ និង​កាលបរិច្ឆេទ​ហោះហើរ​ជាក់ស្ដែង​។
  • ​​វិធាន​ និង​លក្ខខណ្ឌ​នៃ​ថ្លៃ​សំបុត្រ​ គឺ​សំដៅ​យ៉ាង​តឹងរ៉ឹង​ទៅ​នឹង​វិធាន​ និង​លក្ខខណ្ឌ​នៃ​ថ្លៃ​សំបុត្រ​ផ្ទៃក្នុង​របស់​ Cambodia​ Airways​ ។​ សំបុត្រ​អាច​ សង​វិញ​បាន​ អាស្រ័យ​លើ​លក្ខខណ្ឌ​នៃ​សំបុត្រ​របស់​ Cambodia​ Airways​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេង​ឡើយ​។​
  • ​ធនាគារ​ ABA​ និង​ Cambodia​ Airways​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ឬ​កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Cambodia​ Airways​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ទៀត​។​