ចុះថ្លៃ​រហូត​ដល់​ 15%​ លើ​សំបុត្រ​យន្ដហោះ​ Malaysia​ Airlines​ ជាមួយ​កាត​ ABA​ Mastercard

15/Dec/2022

សម្រាប់​អ្នក​ចូល​ចិត្ត​ហោះហើរ​ ដើរ​លេង​ក្រៅប្រទេស​ ឥឡូវ​ អ្នក​អាច​ទិញ​សំបុត្រ​យន្ដហោះ​ ដោយ​ចំណាយ​អស់​តិច​ជាង​មុន​ ជាមួយ​កាត​ ABA​ Mastercard!​ ពី​ថ្ងៃ​ទី​ 1​ ខែ​ មេ​សា​ ដល់​ថ្ងៃ​ទី​ 15​ ខែ​ មិថុនា​ ឆ្នាំ​ 2023​ ម្ចាស់​កាត​ ABA​ Mastercard​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូត​ដល់​ 15%​ លើ​កៅអី​ប្រភេទ​ Economy​ និង​រហូត​ដល់​ 10%​ លើ​កៅអី​ប្រភេទ​ Business​ Class​ របស់​ Malaysia​ Airlines​ ជាមួយ​ប្រូ​ម៉ូ​កូដ​ “MABMTC23”​។

​មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ ដឹង​អំពី​របៀប​បើក​កាត​ ប្លា​ស្ទិ​ក​ ឬ​ កាត​និម្មិត​ Mastercard​ តាម​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​ ​

រយៈពេល​កក់​៖​ ពី​ថ្ងៃ​ 1​ មេ​សា​ ដល់​ថ្ងៃ​ 15​ មិថុនា​ 2023​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

រយៈពេល​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ 1​ មេ​សា​ ដល់​ថ្ងៃ​ 31​ ធ្នូ​ 2023​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​ជំហាន​ងាយៗ​ដើម្បី​កក់​សំបុត្រ​ Malaysia​ Airline​ បានការ​បញ្ចុះតម្លៃ​៖

  • ចូល​ទៅ​កាន់​ វិ​ប​សាយ​ Malaysia​ Airlines​ ឬ​អេប​ Malaysia​ Airlines​ ។​
  • ​ជ្រើសរើស​ ទីតាំង​ចេញដំណើរ​ និង​គោលដៅ​ដែល​ត្រូវ​ទៅ​។​
  • ​ជ្រើសរើស​កាលបរិច្ឆេទ​ចេញដំណើរ​ និង​ត្រលប់​មក​វិញ​ ក្នុងអំឡុងពេល​ពី​ថ្ងៃ​ 1​ មេ​សា​ 2023​ ដល់​ថ្ងៃ​ 31​ ធ្នូ​ 2023​។​
  • ​ជ្រើសរើស​ចំនួន​អ្នកដំណើរ​ និង​ប្រភេទ​កៅអី​
  • ​បញ្ចូល​ប្រូ​ម៉ូ​កូដ​ "MABMTC23"
  • ​នោះ​ អ្នក​នឹង​ឃើញ​កាលបរិច្ឆេទ​ហោះហើរ​ និង​តម្លៃ​ដែល​បាន​បញ្ចុះ​រួច​ នៅ​ពេល​ទូទាត់​ថ្លៃ​កក់​តាម​កាត​ ABA​ Mastercard​ ហើយ​ដាក់​ប្រូ​ម៉ូ​កូដ​ "MABMTC23"​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​រហូត​ដល់​ 15%​ លើ​សំបុត្រ​យន្ដហោះ​ Malaysia​ Airlines​ ពេល​ទូទាត់​ជាមួយ​កាត​ ABA​ Mastercard​ ហើយ​ប្រើ​ប្រូ​ម៉ូ​កូដ​ "MABMTC23"។

ខ​ និង​លក្ខខណ្ឌ

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​តែ​ការ​ទិញ​សំបុត្រ​យន្ដហោះ​ដោយ​ប្រើ​កាត​ ABA​ Mastercard​ ពី​វិ​ប​សាយ​ និង​អេប​ Malaysia​ Airlines​ ហើយ​ប្រើ​ប្រូ​ម៉ូ​កូដ​ "MABMTC23"​ ប៉ុណ្ណោះ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​តែ​ការ​ធ្វើ​ដំណើរ​ចេញពី​សិង្ហ​បុរី​,​ ម៉ា​នី​ឡា​,​ ហ្សា​ការ​តា​,​ បាលី​,​ មេ​ដាន​,​ ស៊ូ​រ៉ា​បា​យ៉ា​,​ បាងកក​,​ ភូ​កេ​ត​,​ ហាណូយ​,​ ហូ​ជី​មិ​ញ​,​ ភ្នំពេញ​,​ យ៉ា​ហ្គូ​ន​ និង​ម៉ា​ឡេ​ស៊ី​ ទៅ​កាន់​គ្រប់​គោលដៅ​នៃ​ជើងហោះហើរ​ Malaysia​ Airlines​ លើកលែងតែ​ដូ​ហា​ និង​ទីក្រុង​នានា​ក្នុង​ប្រទេស​ចិន​ ។
  • ​ការ​បញ្ចុះតម្លៃ​នេះ​ ផ្ដល់​ជូន​ទាំង​ប្រភេទ​ Business​ Class​ និង​ Economy​ Class​ ប៉ុន្ដែ​អាស្រ័យ​លើ​ចំនួន​កៅអី​ដែល​មាន​ជាក់ស្ដែង​,​ ប្រភេទ​កៅអី​ និង​កាលបរិច្ឆេទ​ចេញដំណើរ​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ មិន​រាប់​បញ្ចូល​ពន្ធ​អាកាសយានដ្ឋាន​,​ ថ្លៃ​សេវា​ និង​បន្ទុក​ផ្សេងៗ​ទេ​។​
  • ធនាគារ​ ABA,​ Mastercard​ និង​ Malaysia​ Airlines​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​ ឬ​កែប្រែ​,​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​ Malaysia​ Airlines​ អំពី​បញ្ហា​ណាមួយ​ ជា​ការ​សម្រេច​ចុង​ក្រោយ​ និង​គ្មាន​ការ​ឆ្លើយឆ្លង​ណាមួយ​ឡើយ​។​