ចុះថ្លៃរហូតដល់ 12% លើសំបុត្រយន្ដហោះ Qatar Airways ជាមួយកាត ABA Visa

28/Aug/2023

កាន់កាត ABA Visa ដើរលេងគ្រប់ទីកន្លែងជុំវិញពិភពលោក ជាមួយក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល!

ពិសេសទៀតហើយសម្រាប់ម្ចាស់កាត ABA Visa! ប្រសិនបើលោកអ្នកគ្រោងទៅដើរលេងនៅទីក្រុងល្បីៗជុំវិញពិភពលោកនៅឆ្នាំនេះ ឥឡូវ ជាពេលដ៏ល្អបំផុតក្នុងការកក់សំបុត្រយន្ដហោះ! រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ចុះថ្លៃរហូតដល់ 12% លើសំបុត្រយន្ដហោះ Qatar Airways ជាមួយកាត ABA Visa។ ដូច្នេះ កុំឲ្យខែកុម្ភៈរំលងផុតឲ្យសោះ — រៀបចំគោលដៅដែលត្រូវទៅឲ្យរួចរាល់ ហើយកក់សំបុត្រ ឥឡូវ!

មិនទាន់មានកាត ABA Visa? សូមមើលពីរបៀបបើកកាត Visa និម្មិតប្លាស្ទិក ផ្ទាល់តាមកម្មវិធី ABA Mobile។

ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ Qatar Airways ជាមួយការបញ្ចុះតម្លៃ

  • ចូលទៅ www.qatarairways.com/visasea;
  • ជ្រើសរើស ទីតាំងគោលដៅ និងកាលបរិច្ឆេទ
  • ជ្រើសរើសកាលបរិច្ឆេទចេញដំណើរ និងត្រលប់មកវិញ ព្រមទាំងប្រភេទកន្លែងអង្គុយ ជាមួយប្រូម៉ូសិន
  • បញ្ជាក់ រួចបង់ប្រាក់ជាមួយកាត ABA Visa របស់អ្នក។

ចន្លោះពេលទិញ៖ ពីថ្ងៃទី 8 ដល់ថ្ងៃទី 29 កុម្ភៈ ឆ្នាំ 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។

ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 8 ខែកុម្ភៈ ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ)។

ដំណើរការនៃប្រូម៉ូសិន

  • ចុះថ្លៃរហូតដល់ 12% សម្រាប់ប្រភេទ Business Class Comfort (សម្រាប់កៅអីកូដ I,D ប៉ុណ្ណោះ) និងប្រភេទ Economy Class Convenience (សម្រាប់កៅអីកូដ S, V, L, M, K) ហើយទូទាត់ជាមួយកាត ABA Visa
  • ចុះថ្លៃរហូតដល់ 8% សម្រាប់ប្រភេទ Business Class Classic (សម្រាប់កៅអីកូដ R, I) និងប្រភេទ Economy Class Classic (សម្រាប់កៅអីកូដ O, T, Q, N) ហើយទូទាត់ជាមួយកាត ABA Visa

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខសម្រាប់ម្ចាស់កាត ABA Visa ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់តាមរយៈវិបសាយ www.qatarairways.com/visasea បន្ទាប់ពីដាក់ប្រូម៉ូកូដ ‘’SEAVISA23’’។
  • ប្រូម៉ូសិននេះ មានសុពលភាពសម្រាប់តែការចេញដំណើរពីប្រទេសកម្ពុជា, សិង្ហបុរី, ម៉ាឡេស៊ី, ថៃ, ឥណ្ឌូនេស៊ី ឬវៀតណាម ទៅកាន់គោលដៅចំនួន 55 របស់ Qatar Airways ប៉ុណ្ណោះ។ គោលដៅទាំង 55 នោះមានដូចជា Almaty, Amsterdam, Ankara, Athens, Atlanta, Abu Dhabi, Baku, Barcelona, Belgrade, Berlin, Boston, Brussels, Budapest, Bucharest, Casablanca, Chicago, Copenhagen, Cape Town, Dar es Salaam, Dallas, Doha, Dublin, Durban, Dubai, Edinburgh, Yerevan, Frankfurt, Geneva, Helsinki, Houston, Harare, Istanbul, Johannesburg, Kilimanjaro, Los Angeles, Larnaca, London, Lusaka, Madrid, Medan, Sumatra, Miami, Milan, Moscow, Munich, Nairobi, New York, Oslo, Paris, Prague, Rome, Sao Paulo, Seattle, Seychelles និង San Francisco
  • ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” ហើយការកក់សម្រាប់ការផ្ដល់ជូននេះ មានកំណត់។
  • នៅក្នុងកាលៈទេសៈមួយចំនួន ប្រូម៉ូកូដបញ្ចុះតម្លៃនេះ នឹងបញ្ចូលរួចជាស្រេចទៅក្នុងថ្លៃសំបុត្រដែលមានបញ្ចុះតម្លៃស្រាប់ ខណៈដែលតម្លៃប្រូម៉ូសិនជាក់លាក់តាមទីផ្សារផ្សេងទៀតចំពោះកាលបរិច្ឆេទ និងគោលដៅដែលបានជ្រើសរើស អាចនឹងមិនទទួលបានការបញ្ចុះតម្លៃក្រោមការផ្តល់ជូននេះទេ។
  • ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះពន្ធអាកាសយានដ្ឋាន ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ។
  • កៅអីសម្រាប់ប្រភេទកន្លែងអង្គុយនីមួយៗ មានកំណត់ ហើយការកក់កន្លែងអង្គុយច្រើនប្រភេទ អាចត្រូវបានអនុវត្តដោយវិធានថ្លៃឈ្នួលតឹងរ៉ឹង។
  • តម្លៃសំបុត្រអាចមានការប្រែប្រួល អាស្រ័យលើ Qatar Airways ដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះតម្លៃសំបុត្រសម្រាប់ ការធ្វើដំណើរទៅមក និងការធ្វើដំណើរមួយជើង នៃកម្រិតកៅអីអង្គុយ និងគោលដៅដែលបានកំណត់ប៉ុណ្ណោះ។ ចំនួនកៅអីមានកំណត់ ហើយអាស្រ័យលើកូដកៅអីដែលមានជាក់ស្ដែងប៉ុណ្ណោះ។
  • សូមជម្រាបថា តម្លៃប្រូម៉ូសិនជាក់លាក់តាមទីផ្សារ អាចមានសម្រាប់កាលបរិច្ឆេទ និងគោលដៅដែលបានជ្រើសរើស ប៉ុន្ដែអាចនឹងមិនទទួលបានការបញ្ចុះតម្លៃ ក្រោមការផ្តល់ជូននេះទេ។ ជម្រើសដែលមានទាំងអស់ រួមទាំងលក្ខខណ្ឌនានាសម្រាប់តម្លៃសំបុត្រនីមួយៗ នឹងបង្ហាញជូនអំឡុងពេលដំណើរការកក់ ដើម្បីឲ្យអ្នកធ្វើការជ្រើសរើស។
  • ប្រូម៉ូសិននេះ មិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងបានទេ។
  • ធនាគារ ABA, Visa និង Qatar Airways Group រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA, Visa និង Qatar Airways Group គឺជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។