បាន​លុយ​វិញ​ 1,000​ រៀល​ រាល់ពេល​ទូទាត់​តាម​ ABA​ Mobile​

28/Aug/2023

យើងខ្ញុំ​នាំ​យក​ប្រូ​ម៉ូ​សិន​ ABA​ KHQR​ តាម​ខេត្ត​របស់​យើង​ មក​កាន់​ខេត្តតាកែវ​ និង​ខេត្តស្វាយរៀង​!​ ទទួលយក​ភាព​ងាយស្រួល​ និង​ផល​ចំណេញ​ក្នុង​ការ​ទិញ​អីវ៉ាន់​ជាមួយ​ ABA​ KHQR​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ —​ អ្នក​ប្រើ​ ABA​ Mobile​ ស្គែ​ន​ ABA​ KHQR​ របស់​អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​អស់​ចាប់ពី​ 10,000​ រៀល​ នឹង​ទទួល​បាន​លុយ​វិញ​ 1,000​ រៀល​ សម្រាប់​រាល់​ប្រតិបត្តិការ​ជោគជ័យ​ ក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ 19​ –​ 29​ កុម្ភៈ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ អតិថិជន​ ABA​ Mobile​ ទាំងអស់​ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ 10,000​ រៀល​ ឬ​ច្រើន​ជាង​នេះ​ ទៅ​កាន់​អាជីវករ​ ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​នឹង​ទទួល​បាន​ទឹកប្រាក់​ត្រឡប់​មក​វិញ​ចំនួន​ 1,000​ រៀល​ សម្រាប់​រាល់​ប្រតិបត្តិការ​ជោគជ័យ​នីមួយៗ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​អតិថិជន​ ABA​ Mobile​ ទាំងអស់​ ដែល​ធ្វើការ​ទូទាត់​តាម​រយៈ​ ABA​ PAY​ របស់​ ABA​ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​នាម​ជា​អាជីវករ​ក្នុង​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​ ប៉ុណ្ណោះ​
  • ​ដើម្បី​ទទួល​បាន​ទឹកប្រាក់​ត្រលប់​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​ ត្រូវ​តែ​ ៖

    • ធ្វើ​ប្រតិបត្តិការ​ ABA​ PAY​ ជាមួយ​អាជីវករ​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​ ចាប់ពី​ 10,000​ រៀល​ ក្នុង​មួយ​លើក​
    • ​ប្រតិបត្តិការ​ច្រើន​ដង​ជាមួយ​អាជីវករ​តែ​មួយ​នឹង​ត្រូវ​បាន​រាប់​តែ​ 2​ ប៉ុណ្ណោះ​ ក្នុង​ 1​ថ្ងៃ​
    • ​មាន​ប្រតិបត្តិការ​សរុប​យ៉ាងតិច​ 10​ ដង​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​
    • ប្រាក់​ត្រលប់​នេះ​ ផ្ដល់​ជូន​ច្រើន​បំផុត​សម្រាប់​ប្រតិបត្តិការ​ 50​ ប៉ុណ្ណោះ​។​

  • ទឹកប្រាក់​សរុប​ដែល​ទទួល​បាន​ នឹង​ផ្ទេរ​ចូល​គណនី​អតិថិជន​ក្នុង​រយៈពេល​ 15​ ថ្ងៃ​ បន្ទាប់​ពី​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​
  • ក្នុង​ករណី​គណនី​របស់​អតិថិជន​បាន​បិទ​មុន​ថ្ងៃ​ផ្ទេរ​ប្រាក់​ត្រលប់​ នោះ​រង្វាន់​នឹង​ចាត់ទុកជា​មោឃៈ​។​
  • បុគ្គលិក​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​អ្នក​ទទួល​រង្វាន់​ឡើយ​ ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ កែប្រែ​ លុប​ចេញ​ ឬ​បន្ថែម​ ខ​និង​លក្ខខណ្ឌ​នានា​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេច​របស់​ធនាគារ​ ABA​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​