ចុះថ្លៃផ្ដាច់មុខ 15% ភ្លាមៗ ពី EVA Air ជាមួយកាត ABA
04/Apr/2024
ចេញដំណើរពីភ្នំពេញ ទៅកាន់គោលដៅណាមួយយ៉ាងងាយស្រួល និងចំណេញជាមួយ EVA Air! រហូតដល់ថ្ងៃទី 30 ខែមិថុនា ចុះថ្លៃជូន 15% ភ្លាមៗ សម្រាប់ជើងហោះហើរទៅកាន់ទីក្រុងមួយចំនួនដូចជា ប៉ារីស, ទីក្រុងឡុងដ៏, មីឡាន, វីយែន, អាំស្ទែដាំ, មូនិច ឬ ស៊ីអាតថល ដោយគ្រាន់តែទិញសំបុត្រយន្ដហោះ នៅលើវិបសាយ ឬអេប EVA Air ហើយ ទូទាត់ ជាមួយកាត ABA Mastercard ឬ Visa ។ ដើម្បីទទួលបានការបញ្ចុះតម្លៃនេះ សូមចុចប៊ូតុង “បាទ / ចាស” នៅ ផ្នែក “បញ្ចុះតម្លៃជាមួយធនាគារ” បន្ទាប់ពីជ្រើសរើសកាលបរិច្ឆេទហោះហើរ, ចំនួនអ្នកដំណើរ និងប្រភេទកន្លែងអង្គុយ។ កុំខកខានឱកាសនេះណា៎ — ការផ្ដល់ជូននេះមានកំណត់! កក់ថ្ងៃនេះ!
មិនទាន់មានកាត ABA Mastercard និង Visa? សូមមើលពីរបៀបបើកកាត ABA Mastercard និង Visa ប្លាស្ទិក ឬ និម្មិតតាម ABA Mobile របស់អ្នក។
ចន្លោះពេលនៃការការកក់៖ ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ចន្លោះពេលនៃការធ្វើដំណើរ៖ ពីថ្ងៃទី 1 ខែមេសា ដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2024 (ថ្ងៃទាំងពីរត្រូវបានរាប់បញ្ចូល)។
ដំណើរការនៃប្រូម៉ូសិន៖ ចុះថ្លៃ 15% ភ្លាមៗលើសំបុត្រយន្ដហោះ EVA Air ទៅកាន់ប៉ារីស, ទីក្រុងឡុងដ៏, មីឡាន, វីយែន, អាំស្ទែដាំ, មូនិច ឬ ស៊ីអាតថល ពេលទិញតាម វិបសាយ EVA Air ឬអេប EVA Air ហើយទូទាត់ជាមួយ កាត ABA Mastercard ឬ Visa។
ជំហានងាយៗក្នុងការកក់សំបុត្រយន្ដហោះ EVA Air ជាមួយការបញ្ចុះតម្លៃ វិបសាយ EVA៖
វិបសាយ EVA៖ លីងប្រូម៉ូសិន | កម្មវិធី EVA Mobile |
|
|
ខ និងលក្ខខណ្ឌ
- ប្រូម៉ូសិននេះ អនុវត្តចំពោះម្ចាស់កាត ABA Mastercard និង Visa ទាំងអស់ ទាំងកាតប្លាស្ទិក និងកាតនិម្មិត។
- ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែសំបុត្រយន្តហោះដែលបានទិញតាមរយៈកម្មវិធី EVA Mobile ឬពី វិបសាយ EVA Air ប៉ុណ្ណោះ។ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់តែការចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់គោលដៅនានានៅប៉ារីស, ទីក្រុងឡុងដ៏, មីឡាន, វីយែន, អាំស្ទែដាំ, មូនិច ឬ ស៊ីអាតថល ដែលក្រុមហ៊ុន EVA Air ធ្វើប្រតិបត្តិការប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ អនុវត្តចំពោះសំបុត្រយន្តហោះទាំងប្រភេទ Business និង Economy ប៉ុន្តែអាស្រ័យលើកៅអី ប្រភេទកន្លែងអង្គុយ និងតារាងពេលវេលាហោះហើរដែលមានជាក់ស្ដែងប៉ុណ្ណោះ។
- ការបញ្ចុះតម្លៃនេះ មិនអនុវត្តចំពោះតម្លៃពន្ធអាកាសយានដ្ឋាន, ថ្លៃសេវា និងបន្ទុកផ្សេងៗឡើយ។
- សំបុត្រយន្តហោះអាចប្តូរជាប្រាក់វិញបាន អាស្រ័យលើលក្ខខណ្ឌសំបុត្រយន្តហោះក្រុមហ៊ុន EVA Air (វិធានតម្លៃសំបុត្រ)។ ក្នុងករណីមានបញ្ហាណាមួយបណ្តាលមកពីវិបសាយកក់សំបុត្រ អតិថិជនគួរតែទាក់ទងមកបញ្ជរសេវាកម្មក្រុមហ៊ុន EVA Air ឬទូរស័ព្ទមកលេខ 023 210 303 / 023 219 911។
- ប្រូម៉ូសិននេះមិនអាចផ្ទេរ ឬដូរយកជាសាច់ប្រាក់ ឬផលិតផលផ្សេងៗឡើយ។
- ធនាគារ ABA និងក្រុមហ៊ុន Eva Air រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់កម្មវិធីនេះ ឬធ្វើការកែប្រែ លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចចិត្តរបស់ធនាគារ ABA និងក្រុមហ៊ុន Eva Air គឺជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយឡើយ។