​បាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​ 500​ រៀល​ សម្រាប់​ការ​ទទួល​ប្រាក់​ពី​អតិថិជន​តាម​ ABA​ KHQR​ ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ ABA​ Merchant​

28/Aug/2023

សូម​ណែនាំ​កម្មវិធី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ផ្ដាច់មុខ​ សម្រាប់​អាជីវករ​ ABA​ KHQR!​ ​

យើងខ្ញុំ​នៅ​ធនាគារ​ ABA​ តែង​សាទរ​ និង​ការ​លើកទឹកចិត្ត​ដល់​អាជីវករ​របស់​យើង​ ដែល​សម្រេច​នូវ​ចំនួន​ប្រតិបត្តិការ​បាន​ច្រើន​។​ ហេតុ​ដូច្នេះ​ហើយ​ទើប​យើងខ្ញុំ​ មាន​សេចក្តី​សោមនស្ស​ សូម​ប្រកាស​អំពី​ កម្មវិធី​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ដៃគូ​អាជីវករ​ ABA​ KHQR​ របស់​យើង​ ដែល​បង្កើត​ឡើង​ដើម្បី​ ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​អាជីវករ​ និង​ជួយ​បង្កើន​ការ​លក់ដូរ​របស់​ពួក​គាត់​ ដែល​ព្រម​ជាមួយ​គ្នា​នោះ​ ជួយ​បន្ថែម​ចំណូល​ជូន​ពួក​គាត់​។​ គ្រាន់តែ​ទទួល​ប្រាក់​ពី​អតិថិជន​របស់​ធនាគារ​ណា​ក៏​បាន​តាម​ ABA​ KHQR​ ចាប់ពី​ 5,000​ រៀល​ /​ 1.25​ ដុល្លារ​ ឡើង​ទៅ​ អាជីវករ​នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន​ 500​ រៀល​ ក្នុង​មួយ​ប្រតិបត្តិការ​។​ ទទួល​ប្រាក់​តាម​ ABA​ KHQR​ កាន់តែ​ច្រើន​ បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​។​ ចុះ​ឈ្មោះ​ជា​អាជីវករ​របស់​ ABA​ និង​ គិតលុយ​តាម​ ABA​ KHQR​ គ្រប់ពេល​។​ ​

មិន​ទាន់​ចុះ​ឈ្មោះ​ជា​អាជីវករ​របស់​ ABA?​ សូម​ចូល​ទៅ​កាន់​ ABA​ Merchant​ ដើម្បី​ដឹង​បន្ថែម​!

​រយៈពេល​ប្រូ​ម៉ូ​សិន៖ 19–29​ កុម្ភៈ​ 2024​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

សិទ្ធិ​ចូលរួម​៖​ ដៃគូ​អាជីវករ​ ABA​ ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​ផ្ទាល់​ ​

ដំណើរការ​ប្រូ​ម៉ូ​សិន​៖ រាល់​ដៃគូ​អាជីវករ​របស់​ ABA​ ទាំងអស់​ដែល​ប្រើ​ ABA​ KHQR​ ដើម្បី​ទូទាត់​ប្រាក់​ពី​អតិថិជន​ចាប់ពី​ 5,000​ រៀល​ឡើង​ទៅ​ នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ 500​ រៀល​ ក្នុង​មួយ​ប្រតិបត្តិការ​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្តល់​ជូន​សម្រាប់​អាជីវករ​ ABA​ ទាំងអស់​ដែល​បាន​ចុះ​ឈ្មោះ​បើក​គណនី​នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​ តែ​ប៉ុណ្ណោះ​។​
  • រាល់​អាជីវករ​ ABA​ ដែល​ប្រើ​ ABA​ KHQR​ ដើម្បី​ទូទាត់​ប្រាក់​ពី​អតិថិជន​ចាប់ពី​ 5,000​ រៀល​ឡើង​ទៅ​ នឹង​ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ 500​ រៀល​ ក្នុង​មួយ​លើក​
  • ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​នេះ​ អាជីវករ​ ABA​ ទាំងអស់​ត្រូវ​តែ​៖

    • បាន​បើក​ និង​ចុះ​ឈ្មោះ​ប្រើ​គណនី​ នៅ​ខេត្តតាកែវ​ ឬ​ខេត្តស្វាយរៀង​
    • ទទួល​ប្រាក់​ទូទាត់​ពី​អតិថិជន​ ABA​ /​ អតិថិជន​របស់​ធនាគារ​ផ្សេង​ តាម​ ABA​ KHQR​
    • ប្រតិបត្តិការ​ចាប់ពី​ 5,000​ រៀល​ឡើង​ទៅ​
    • ​ប្រតិបត្តិការ​ច្រើន​ដង​ពី​អតិថិជន​ដដែល​ នឹង​ត្រូវ​បាន​រាប់​តែ​ 2​ ប៉ុណ្ណោះ​ ក្នុង​1​ថ្ងៃ​
    • មាន​ប្រតិបត្តិការ​សរុប​យ៉ាងតិច​ 50​ ប្រតិបត្តិការ​ ក្នុងអំឡុងពេល​ប្រូ​ម៉ូ​សិន​
    • ​ប្រាក់​លើកទឹកចិត្ត​នេះ​ ផ្ដល់​ជូន​សម្រាប់​ប្រតិបត្តិការ​ច្រើន​បំផុត​ចំនួន​ 300​ ដង​ ប៉ុណ្ណោះ​

  • ​រង្វាន់​ទឹកប្រាក់​នឹង​ត្រូវ​ផ្ទេរ​ចូល​គណនី​អាជីវករ​ក្នុង​រយៈពេល​ 15​ ថ្ងៃ​ ក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់
  • ​ក្នុង​ករណី​ដែល​គណនី​របស់​អាជីវករ​ត្រូវ​បាន​បិទ​ មុន​ពេល​ដំណើរការ​ផ្ទេរ​ប្រាក់​រង្វាន់​ នោះ​រង្វាន់​នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ​
  • បុគ្គលិក​ធនាគារ​ ABA​ នឹង​មិន​ធ្វើការ​ទាក់ទង​ទៅ​អ្នក​ឈ្នះ​ឡើយ​ ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រង្វាន់​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ។​
  • ធនាគារ​ ABA​ រក្សា​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ប្រូ​ម៉ូ​សិន​នេះ​ ឬ​ កែប្រែ​ លុប​ចេញ​ ឬ​បន្ថែម​ ខ​និង​លក្ខខណ្ឌ​នានា​ ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេច​របស់​ធនាគារ​ ABA​ លើ​រាល់​បញ្ហា​ណាមួយ​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ ដោយ​មិន​មានការ​កែប្រែ​។​