បាន​លុយ​វិញ​ 20,000​ រៀល​ ពេល​ស្គែ​ន​ ABA​ KHQR​ នៅ​ខេត្តកណ្ដាល​ ជាមួយ​ ABA​ Mobile

28/Aug/2023

យើងខ្ញុំនាំយកប្រូម៉ូសិន ABA KHQR តាមខេត្តរបស់យើង មកកាន់ខេត្តកណ្ដាល! ទទួលយកភាពងាយស្រួល និងផលចំណេញក្នុងការទិញអីវ៉ាន់ជាមួយ ABA KHQR ដែលមិនធ្លាប់មានពីមុនមក — អ្នកប្រើ ABA Mobile ស្គែន ABA KHQR របស់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តកណ្តាលអស់ចាប់ពី 10,000 រៀល នឹងទទួលបានទឹកប្រាក់ត្រលប់ ក្នុងម្នាក់ៗចំនួន 20,000 រៀល ក្រោយប្រូម៉ូសិនបានបញ្ចប់។

រយៈពេលប្រូម៉ូសិន៖ ពី​ថ្ងៃ​ទី 22 ខែមករា​ ដល់​ថ្ងៃ​ទី​ 4 ខែកុម្ភៈ ឆ្នាំ​ 2024 (រួមបញ្ចូលថ្ងៃទាំងពីរ)។

ដំណើរការប្រូម៉ូសិន៖ អ្នកប្រើ ABA Mobile ស្គែន ABA KHQR របស់អាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តកណ្តាលអស់ចាប់ពី 10,000 រៀល នឹងទទួលបានទឹកប្រាក់ត្រលប់ ក្នុងម្នាក់ៗ ចំនួន 20,000 រៀល។ អតិថិជនចំនួន 5,000 នាក់ ដែលធ្វើប្រតិបត្តិការទូទាត់ត្រូវតាមលក្ខខណ្ឌបានច្រើនជាងគេអំឡុងពេលប្រូម៉ូសិន នឹងទទួលបានទឹកប្រាក់ត្រលប់។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្តល់ជូនសម្រាប់អតិថិជន ABA Mobile ទាំងអស់ ដែលធ្វើការទូទាត់តាមរយៈ ABA PAY របស់ ABA ដែលបានចុះឈ្មោះក្នុងនាមជាអាជីវករក្នុងខេត្តកណ្តាលប៉ុណ្ណោះ
  • ដើម្បីទទួលបានទឹកប្រាក់ត្រលប់ អ្នកប្រើប្រាស់ ABA Mobile ទាំងអស់ត្រូវតែ៖

    • ធ្វើប្រតិបត្តិការ ABA PAY ជាមួយអាជីវករដែលបានចុះឈ្មោះបើកគណនីនៅខេត្តកណ្តាល ចាប់ពី 10,000 រៀល ក្នុងមួយលើក
    • ប្រតិបត្តិការច្រើនដងជាមួយអាជីវករតែមួយ នឹងត្រូវបានរាប់តែ 2 ប៉ុណ្ណោះ ក្នុង1ថ្ងៃ
    • មានប្រតិបត្តិការសរុបយ៉ាងតិច 10 ដង ក្នុងអំឡុងពេលប្រូម៉ូសិន
    • មានតែអតិថិជនចាយច្រើនជាងគេចំនួន 5,000នាក់ ប៉ុណ្ណោះ ដែលនឹងទទួលបានទឹកប្រាក់ត្រលប់

  • រង្វាន់ទឹកប្រាក់ នឹងផ្ទេរចូលគណនីអ្នកឈ្នះក្នុងរយៈពេល 15 ថ្ងៃ បន្ទាប់ពីប្រូម៉ូសិនបានបញ្ចប់។
  • ក្នុងករណីគណនីរបស់អ្នកឈ្នះបានបិទមុនថ្ងៃផ្ទេរប្រាក់រង្វាន់ នោះរង្វាន់នឹងចាត់ទុកជាមោឃៈ។
  • បុគ្គលិកធនាគារ ABA នឹងមិនធ្វើការទាក់ទងទៅអ្នកឈ្នះឡើយ ពាក់ព័ន្ធនឹងទឹកប្រាក់រង្វាន់នៃប្រូម៉ូសិននេះ។
  • ធនាគារ ABA រក្សាសិទ្ធិក្នុងការបញ្ឈប់ប្រូម៉ូសិននេះ ឬ កែប្រែ លុបចេញ ឬបន្ថែម ខនិងលក្ខខណ្ឌនានា ដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
  • ការសម្រេចរបស់ធនាគារ ABA លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការកែប្រែ។