​ចុះថ្លៃ​ជូន​ 15%​ លើ​សំបុត្រ​កុន​ Prime​ Cineplex​ ជាមួយ​ ABA​ Mobile

02/Jan/2024

សំបុត្រ​កុន​គ្រប់​ប្រភេទ​សម្រាប់​ទស្សនា​រឿង​ដែល​អ្នក​ទន្ទឹងរង់ចាំ​ក្នុង​ឆ្នាំ​ 2024​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ 15%​ ពេញ​មួយ​ឆ្នាំ​ 2024!​ ត្រូវ​ហើយ​!​ បញ្ចុះ​ពេញ​មួយ​ឆ្នាំ​ជាមួយ​ ABA​ Mobile!

ABA​ និង​ Prime​ Cineplex​ បន្ដ​ផ្ដល់​ជូន​អតិថិជន​នូវ​តម្លៃ​ពិសេស​ ព្រមទាំង​បទ​ពិសោធ​ទិញ​សំបុត្រ​ទុកជា​មុន​ ដោយ​ផ្ទាល់​ក្នុង​ ABA​ Mobile!​ ពី​ថ្ងៃ​ទី​ 1​ ខែមករា​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2024​ ចុះថ្លៃ​ 15%​ លើ​សំបុត្រ​កុន​ ពេល​ទិញ​សំបុត្រ​ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​។​ ឆ្នាំ​ 2024​ ហើយ​ កុំ​បាច់​ទិញ​សំបុត្រ​ផ្ទាល់​នៅ​បញ្ជរ​ ឈរ​ចាំ​តាម​លេខ​រៀង​ទៀត​អី​ —​ ទិញ​តាម​ ABA​ Mobile​ លឿន​ស្រួល​!

​​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ខែមករា​ ដល់​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2024​ (​រួម​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។​ ​

ជំហាន​ងាយៗ​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ សេវាកម្ម​ នៅ​លើ​អេ​ក្រង់​ដើម​
  • ចុច​ Cinema​ Ticket
  • ​ជ្រើសរើស​ ទីតាំង​ រោង​ភាពយន្ដ​ Prime​ Cineplex
  • ជ្រើសរើស​ រឿង​ដែល​អ្នក​ចង់​មើល​ ម៉ោង​ចាក់​បញ្ចាំង​ កៅអី​ នោះ​អ្នក​នឹង​ឃើញ​អត្រា​បញ្ចុះតម្លៃ
  • ​ទូទាត់​ជាមួយ​គណនី​ ABA​ របស់​អ្នក​
  • ​ពេល​ដល់​រោង​ភាពយន្ដ​ សូម​ស្គែ​ន​កូដ​ QR​ ឬ​បញ្ចូល​លេខ​កូដ​នៅ​ទូ​បើក​សំបុត្រ​របស់​ Prime​ Cineplex​ ដើម្បី​យក​សំបុត្រ​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 15%​ ពេល​ទិញ​សំបុត្រ​កុន​ Prime​ Cineplex​ ពីមុខ​ងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​ ។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ​ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​។
  • ​​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​សំបុត្រ​កុន​ Prime​ Cineplex​ ទាំងអស់​ ដែល​ទិញ​ពី​ Cinema​ Ticket​ ក្រោម​មុខងារ​ សេវាកម្ម​ ក្នុង​ ABA​ Mobile​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ការ​មើល​រឿង​គ្រប់​ប្រភេទ​,​ កៅអី​,​ សាល​ (Hall)​ នៅ​សាខា​រោង​ភាពយន្ដ​ Prime​ Cineplex​ ទាំងអស់​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ “​មក​មុន​ បាន​មុន​”​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ប្រើ​ផ្គួប​ជាមួយ​ប្រូ​ម៉ូ​សិន​ផ្សេង​ដែល​ផ្ដល់​ជូន​ដោយ​ធនាគារ​ ABA​ និង​/​ឬ​ Prime​ Cineplex​ ឡើយ​។​
  • ធនាគារ​ ABA​ និង​រោង​ភាពយន្ដ​ Prime​ Cineplex​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​រោង​ភាពយន្ដ​ Prime​ Cineplex​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​