​ចុះថ្លៃ​ 10%​ នៅ​លើ​ Agoda​ ជាមួយ​ ABA​ Mastercard

01/Feb/2024

បន្ត​ទទួល​បាន​តម្លៃ​ដ៏​ពិសេស​បំផុត​លើ​ការ​ស្នាក់​នៅ​របស់​អ្នក​ ជាមួយ​កាត​ ABA​ Mastercard! ​

ពី​ប៉ែក​អាស៊ី​ ដល់​ប៉ែក​អា​មេ​រិ​ក​ខាងជើង​ ឬ​ប៉ែក​ណាមួយ​ផ្សេង​ទៀត​នៅ​ជុំវិញ​សកលលោក​ ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ការ​ចំណេញ​ជូន​លោក​អ្នក​ច្រើន​!​ ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 31​ ខែមីនា​ ឆ្នាំ​2024​ ចុះថ្លៃ​ជូន​ 10%​ លើ​កន្លែង​ស្នាក់​នៅ​ នៅ​ពេល​អ្នក​កក់​នៅ​លើ​ Agoda​ ហើយ​ទូទាត់​ជាមួយ​ ABA​ Mastercard​។​ ប៉ុន្ដែ​ ត្រូវ​រួសរាន់​ណា៎​ ព្រោះ​ប្រូ​ម៉ូ​សិន​នេះ​មាន​ពេល​កំណត់​។​ កុំ​ខកខាន​ ​ឱកាស​នេះ​ឲ្យ​សោះ​ —​ ទទួលយក​បទ​ពិសោធ​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ ជាមួយ​តម្លៃ​សមរម្យ​។

​ ​មិន​ទាន់​មាន​កាត​ ABA​ Mastercard?​ ដឹង​អំពី​របៀប​បើក​កាត​ ប្លា​ស្ទិ​ក​ ឬ​ កាត​និម្មិត​ Mastercard​ តាម​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​ ​

ចន្លោះ​ពេល​ស្នាក់​នៅ​៖​ ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 31​ ខែមីនា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។

​​ចន្លោះ​ពេល​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 1​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 31​ ខែមីនា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ជំហាន​ងាយៗ​ក្នុង​ការ​កក់​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​

  • ចូល​ទៅ​ www.agoda.com/khmastercard​ ឬ​អេប​ Agoda
  • ​ជ្រើសរើស​សណ្ឋាគារ​1​ និង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​
  • ទូទាត់​ប្រាក់​ជាមួយ​កាត​ ABA​ Mastercard​ ហើយ​ពិនិត្យ​មើល​អត្រា​បញ្ចុះតម្លៃ​2
  • បញ្ជាក់​ការ​ទូទាត់​។​

1​ ជ្រើសរើស​បន្ទប់​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”​ ជា​សម្គាល់​។​ បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ hotel”​ នឹង​មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ទេ​។
2​ ប្រសិនបើ​មិន​មាន​បង្ហាញ​ការ​បញ្ចុះតម្លៃ​ទេ​ សូម​ចាកចេញ​ ហើយ​ចាប់ផ្ដើម​ម្ដងទៀត​។

​​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បញ្ចុះតម្លៃ​ 10%​ រហូត​ដល់​ $25​ ពេល​កក់​កន្លែង​ស្នាក់​នៅ​ លើ​ Agoda​ តាម​វិ​ប​សាយ​ Agoda.com/khmastercard​ ហើយ​ទូទាត់​ជាមួយ​ ABA​ Mastercard ​ ។

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។
  • ​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ នឹង​បង្ហាញ​ជូន​នៅ​លើ​ទម្រង់​បែបបទ​កក់​បន្ទប់​ប៉ុណ្ណោះ​ ក្រោយ​ពី​លោក​អ្នក​ដាក់​បញ្ចូល​ព័ត៌មាន​ទូ​កាត​ Mastercard​ សម្រាប់​ទូទាត់​ដែល​ត្រឹមត្រូវ​រួច​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ប្រភេទ​បន្ទប់​ដែល​មាន​ដាក់​ពាក្យ​ “Promotion​ Eligible”​ “Prepaid”,​ “Pay​ now”​ និង​ “Book​ Now,​ Pay​ later”​ ប៉ុណ្ណោះ​។​ បន្ទប់​ដែល​មាន​ពាក្យ​ “Pay​ at​ hotel”​ នឹង​មិន​ទទួល​បាន​ប្រូ​ម៉ូ​សិន​នេះ​ការ​ផ្តល់​ជូន​នេះ​ អនុវត្ត​ចំពោះ​ការ​កក់​សណ្ឋាគារ​ ដែល​ធ្វើ​ឡើង​តាម​រយៈ​លីង​ប្ដូរ​ទិស​(redirect)​ Agoda-Mastercard​ ឬ​តាម​រយៈ​ URL​ www.agoda.com/khmastercard​ ដែល​បាន​កំណត់​នៅ​លើ​វិ​ប​សាយ​ កម្មវិធី​ទូរស័ព្ទ​ និង​វិ​ប​សាយ​លើ​ទូរស័ព្ទ​ Agoda ​ប៉ុណ្ណោះ​។​
  • ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​លើ​តម្លៃ​បន្ទប់​ប៉ុណ្ណោះ​ (​ដោយ​មិន​រួម​បញ្ចូល​ថ្លៃ​ពន្ធ​ក្នុងស្រុក​,​ ថ្លៃ​សេវា​ផ្សេងៗ​,​ ការ​គិតថ្លៃ​បន្ថែម​,​ ការ​ប្រើប្រាស់​សេវា​ផ្សេងៗ​ផ្ទាល់ខ្លួន​ឡើយ​)​។​
  • ការ​បញ្ចុះ​តម្លៃនឹង​ផុតកំណត់​ ប្រសិនបើ​ម្ចាស់​កាត​មិន​បញ្ចប់​ការ​បង់ប្រាក់​ក្នុង​រយៈពេល​ 2​ ម៉ោង​បន្ទាប់​ពី​ចូល​ទៅ​ក្នុង​ លីង​ប្រូ​ម៉ូ​សិន​នោះ​ទេ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ មិន​អាច​ផ្ទេរ​ឲ្យ​អ្នក​ផ្សេង​,​ មិន​អាច​បូក​រួម​បញ្ចូល​គ្នា​,​ មិន​អាច​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​ និង​មិន​អាច​បូក​បញ្ចូល​ជាមួយ​ការ​បញ្ចុះតម្លៃ​,​ ប្រូ​ម៉ូ​សិន​ និង​ទំនិញ​បញ្ចុះតម្លៃ​ និង​ទំនិញ​ដាច់​ថ្លៃ​ផ្សេងៗ​ (​លើកលែងតែ​មានការ​បញ្ជាក់​ពិសេស​)
  • ក្នុង​ករណី​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​នៃ​ខ​ និង​លក្ខខណ្ឌ​នេះ​ មាន​ខ្លឹមសារ​ខុស​គ្នា​ នោះ​ភាសា​អង់គ្លេស​នឹង​ត្រូវ​យក​ជា​អាទិភាព​។​
  • ធនាគារ​ ABA,​ Mastercard​ និង​/​ឬ​ Agoda​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​ខ​ និង​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA,​ Mastercard​ និង​/​ឬ​ Agoda​ អំពី​បញ្ហា​ណាមួយ​ ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ឡើយ​។​