បានលុយវិញ 1 ដុល្លារ ភ្លាមៗ នៅ Starbucks រៀងរាល់ថ្ងៃសុក្រ ជាមួយ ABA KHQR

04/Apr/2024

ថ្ងៃសុក្រ កាន់តែសប្បាយជាមួយ Starbucks coffee និងប្រាក់ត្រលប់ពី ABA! អញ្ជើញទៅហាង Starbucks ចូលរួមណាមួយ នៅថ្ងៃសុក្រនេះ ហើយស្គែន ABA KHQR ជាមួយ ABA Mobile របស់អ្នក — មិនត្រឹមតែបានញ៉ាំភេសជ្ជៈឆ្ងាញ់ៗដែលអ្នកចូលចិត្តប៉ុណ្ណោះទេ ថែមទាំងបានលុយវិញ 1 ដុល្លារ ទៀតផង។

មិនទាន់មានគណនី ABA? ដោនឡូតកម្មវិធី ABA Mobile រួចបើក គណនីរហ័ស ដោយមិនចាំបាច់បំពេញក្រដាសស្នាម ឬអញ្ជើញទៅសាខា (ត្រូវមានអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ) ដើម្បីទទួលយកអត្ថប្រយោជន៍នៃការផ្ដល់ជូននេះ ឥឡូវ។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 5 ខែមេសា ដល់ថ្ងៃទី 26 ខែកក្កដា 2024 (រាប់បញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។

ដំណើរការនៃប្រូម៉ូសិន៖ បានលុយវិញ 1 ដុល្លារ ភ្លាមៗ នៅហាង Starbucks ចូលរួម ពេលអ្នកប្រើ ABA Mobile ស្គែន ABA KHQR ចាប់ពី 10 ដុល្លារ ក្នុងមួយវិក្កយបត្រ រៀងរាល់ថ្ងៃសុក្រ អំឡុងពេលប្រូម៉ូសិន។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនផ្ដាច់មុខ សម្រាប់អតិថិជន ABA Mobile ទាំងអស់ ដែលទូទាត់ជាមួយ ABA KHQR នៅហាង Starbucks ចូលរួម។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះការទិញនៅហាងផ្ទាល់ រៀងរាល់ថ្ងៃសុក្រ អំឡុងពេលប្រូម៉ូសិន។ ការបញ្ជាទិញតាមអេបដឹកជញ្ជូន មិនរាប់បញ្ចូលទៅក្នុងប្រូម៉ូសិននេះឡើយ។
  • ប្រូម៉ូសិននេះ អនុវត្តចំពោះការចំណាយចាប់ពី 10 ដុល្លារ ក្នុងមួយវិក្កយបត្រ។ ប្រាក់ត្រលប់ដែលផ្ដល់ជូនក្នុងមួយប្រតិបត្តិការគឺ 1 ដុល្លារ។
  • ហាង Starbucks ចូលរួម មានដូចជា

    • Starbucks Lucky Pavilion Mall,
    • Starbucks Reserve BKK Flagship,
    • Starbucks Preah Monivong,
    • Starbucks Toul Tom Pung,
    • Starbucks TK Royal One,
    • Starbucks Sakura Avenue,
    • Starbucks Chroy Changvar,
    • Starbucks Beoung Snor Food Village,
    • Starbucks Total Chamkar Doung and
    • Starbucks the River (Takhmao)។

  • ប្រូម៉ូសិននេះ ផ្ដល់ជូនតាមគោលការណ៍ មកមុន បានមុន រហូតអស់ថវិកាកំណត់ ដែលអាចចប់មុនពេលកំណត់។
  • ការផ្ដល់ជូននេះ គឺជាផ្នែកមួយនៃកម្មវិធី ABA ចាយបានលុយ ដែលអតិថិជននឹងទទួលបានរង្វាន់ជាប្រាក់ត្រលប់ ភ្លាមៗ។ ទោះជាយ៉ាងនេះក្ដី ក្នុងករណីកម្រដែលត្រូវពន្យារពេលផ្ដល់ប្រាក់ត្រលប់ សូមទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនង ABA ដើម្បីឲ្យក្រុមការងារធ្វើការដោះស្រាយជូន។ ប្រាក់ត្រលប់ នឹងប្រគល់ជូនវិញ ក្នុងរយៈពេល 15 ថ្ងៃ នៃថ្ងៃធ្វើការ ក្រោយពីរាយការណ៍រួច។
  • ធនាគារ ABA និង Starbucks រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការបញ្ចប់ ឬកែប្រែ, លុបចោល ឬបន្ថែមលក្ខខណ្ឌណាមួយដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA និង Starbucks អំពីបញ្ហាណាមួយជាការសម្រេចចុងក្រោយ និងមិនមានការឆ្លើយឆ្លងណាមួយផ្សេងទៀតឡើយ។