រីករាយជាមួយឈុត Set Menu ឬ High Tea សម្រាប់មនុស្សពីរនាក់ ជាមួយកាត ABA Visa Platinum

30/Jan/2024

ប្រូម៉ូសិនកញ្ចប់ញ៉ាំអាហារពិសេស ពីកាត ABA Visa Platinum ត្រលប់មកវិញហើយ!

បទពិសោធទទួលទានអាហាររបស់លោកអ្នកលើកក្រោយនៅ Raffle Hotel, Khéma, Courtyard by Marriott, Malis, Yi Sang ឬភោជនីយដ្ឋានចូលរួមផ្សេងទៀត នឹងកាន់តែមានឱជារស និងរីករាយជាងពេលណាៗទាំងអស់ ជាមួយកាត ABA Visa Platinum។ រហូតដល់ថ្ងៃទី 30 មិថុនា 2024 ទទួលបាន set menu, brunch ឬ high tea សម្រាប់មនុស្សពីរនាក់ នៅភោជនីយដ្ឋានចូលរួមទាំងនេះ។ កុំរំលងឱកាសនេះឲ្យសោះណា៎! ប្រើកាត ABA Visa Platinum ឲ្យចំណេញ — បង្កើនបទពិសោធទទួលទានអាហាររបស់លោកអ្នក ដើម្បីឲ្យការញ៉ាំអាហាររបស់អ្នកកាន់តែឈ្ងុយឆ្ងាញ់។ មិនទាន់មានកាត ABA Visa Platinum? សូមមើលពីរបៀបបើកកាត Visa Platinum ប្លាស្ទិក តាម ABA Mobile។

រយៈពេលប្រូម៉ូសិន៖ ពីថ្ងៃទី 1 កុម្ភៈ ដល់ថ្ងៃទី 30 មិថុនា 2024 (រួមបញ្ចូលថ្ងៃទាំងពីរ រហូតអស់ថវិកាកំណត់)។

ដំណើរការនៃប្រូម៉ូសិន៖ ទទួលបានឈុត set menu ឬ high tea សម្រាប់មនុស្សពីរនាក់ នៅភោជនីយដ្ឋានចូលរួម ពេលទូទាត់ជាមួយកាត ABA Visa Platinum ឬ ABA Visa Platinum lite។

ជំហានងាយៗ ដើម្បីបានប្រូម៉ូសិន

  • យើងខ្ញុំសូមណែនាំឲ្យធ្វើការកក់តុមុន 3 ថ្ងៃ (លើកលែងថ្ងៃបុណ្យទាន) តាមរយៈ

    • ខលទៅលេខ 855 96 674 5007 ឬ
    • ផ្ញើសារតាមតេឡេក្រាមលេខ 855 70 340 485 ឬ
    • ផ្ញើសារទៅកាន់ [email protected]
    • កក់តាមអនឡាញដោយផ្ទាល់ តាមលីង https://form.jotform.com/230309152647049

  • ម្ចាស់កាត ABA Visa Platinum នឹងទទួលបានសារអ៊ីម៊ែលបញ្ជាក់សម្រាប់ការកក់ដែលទទួលបានកញ្ចប់ពិសេស ក្នុងរយៈពេល 1 ថ្ងៃ ក្រោយកក់ដោយជោគជ័យ ដែលកញ្ចប់ទាំងនេះ ផ្ដល់ជូនផ្អែកលើការផ្ទៀងផ្ទាត់ និងចំនួនដែលនៅទំនេរ។
  • បង្ហាញកាត ABA Visa Platinum របស់អ្នក ពេលអញ្ជើញទៅដល់ភោជនីយដ្ឋាន។ ឈ្មោះម្ចាស់កាត ABA Platinum ត្រូវតែដូចគ្នានឹងឈ្មោះ ដែលបានកក់។

    • ការលុបចោល ឬផ្លាស់ប្ដូរផ្សេងៗពាក់ព័ន្ទនឹងការកក់ ត្រូវតែធ្វើឡើង 1 ថ្ងៃមុន ថ្ងៃដែលបានកក់ ដោយខលមកលេខ 855 96 674 5007 ឬផ្ញើសារតាមតេឡេក្រាមលេខ 855 70 340 485
    • ក្នុងករណីមិនបានអញ្ជើញមកតាមថ្ងៃដែលបានកក់ កញ្ចប់ញ៉ាំអាហារដែលបើកបានតែម្ដងនោះ នឹងត្រូវរាប់បញ្ចូល ហើយម្ចាស់កាតអាចធ្វើការកក់សាជាថ្មីនៅខែបន្ទាប់។
    • ចំពោះការប្រើប្រាស់សេវាកម្មបន្ថែម លើសពីកញ្ចប់ដែលបានផ្ដល់ជូន ម្ចាស់កាតត្រូវរ៉ាប់រងចេញថ្លៃចំណាយនោះ ដោយខ្លួនឯង។

ខ និងលក្ខខណ្ឌ

  • ប្រូម៉ូសិននេះ ផ្ដល់ជូនសម្រាប់ម្ចាស់កាត ABA Visa Platinum និង ABA Visa Platinum lite.
  • ប្រូម៉ូសិននេះ អនុវត្តចំពោះដៃគូភោជនីយដ្ឋានចូលរួមដូចជា៖

    • Le Royal – Raffle Hotel
    • Le Phnom 1929 – Raffle Hotel
    • The Writer’s Bar – Raffle Hotel
    • Café d Angkor – Raffles Grand Hotel d'Angkor
    • 1932 – Raffles Grand Hotel d'Angkor
    • The Conservatory – Raffles Grand Hotel d'Angkor
    • Khéma Pasteur
    • Khéma La Poste
    • Khéma Flatiron
    • Yi Sang Sothearos
    • Yi Sang The Garden
    • Siena Restaurant & Wine
    • The Mekong – Courtyard by Marriott Phnom Penh
    • The Lounge – Courtyard by Marriott Phnom Penh
    • Malis

  • ឈុត set menu ឬ high tea សម្រាប់មនុស្សពីរនាក់ មាននៅភោជនីយដ្ឋានចូលរួម តាមតារាងកាលវិភាគខាងក្រោម៖
ល.រភោជនីយដ្ឋានថ្ងៃម៉ោងឈុតផ្ដល់ជូន
1Malisចន្ទ - អាទិត្យ10:30ព្រឹក - 3:00 រសៀលSet Menu
5:00 ល្ងាច - 10:30 យប់Set Menu
2Le Phnom 1929 – Raffle Hotel ចន្ទ - អាទិត្យ11:00 ព្រឹក - 10:30 យប់Set Menu
3Le Royal – Raffle Hotel អង្គារ - អាទិត្យ6:30 ល្ងាច - 10:30 យប់Set Menu
4The Writer’s Bar – Raffle Hotel ចន្ទ - អាទិត្យ2:30 រសៀល - 5:30 ល្ងាចHigh Tea
5Café d Angkor – Raffles Grand Hotel d'Angkorចន្ទ - អាទិត្យ2:00 រសៀល - 2:30 រសៀលSet Menu
6:00 ល្ងាច - 10:30 យប់Set Menu
61932 – Raffles Grand Hotel d'Angkorចន្ទ - អាទិត្យ6:30 ល្ងាច - 10:30 យប់Set Menu
7The Conservatory – Raffles Grand Hotel d'Angkorចន្ទ - អាទិត្យ2:30 រសៀល – 4:30 រសៀលHigh Tea
8Yi Sang – (Sothearos and The Garden) ចន្ទ - អាទិត្យ11:30 ព្រឹក - 2:30 រសៀលSet Menu
ចន្ទ - អាទិត្យ5:00 ល្ងាច - 10:00 យប់Set Menu
9Khéma – (Pasteur, La Poste and Flatiron) ចន្ទ - សុក្រ11:00 ព្រឹក - 2:30 រសៀលSet Menu
ចន្ទ - អាទិត្យ2:00 រសៀល- 5:00 ល្ងាចHigh Tea
10The Mekong – Courtyard by Marriott Phnom Penhចន្ទ - អាទិត្យ12:00 ថ្ងៃត្រង់ - 10:00 ល្ងាចSet Menu
ចន្ទ - អាទិត្យ2:00 រសៀល- 5:30 ល្ងាចHigh Tea
11The Lounge – Courtyard by Marriott Phnom Penhចន្ទ - អាទិត្យ2:00 រសៀល- 5:30 ល្ងាចHigh Tea
12Siena Restaurant & Wine Barចន្ទ - អាទិត្យ6:00 ល្ងាច- 10:00 យប់Set Menu
  • កញ្ចប់ពិសេសនេះ កំណត់ផ្ដល់ជូន ចំពោះការកក់ឈុត set menu 55 លើកដំបូង និង ឈុត high tea 10 លើកដំបូងក្នុងមួយខែ ហើយម្ចាស់កាត ABA Visa Platinum នីមួយៗ អាចជ្រើសរើសឈុត set menu ឬ high tea ពីដៃគូភោជនីយដ្ឋានចូលរួមខាងលើ។
  • ម្ចាស់កាត ABA Visa Platinum នីមួយៗ អាចបើកកញ្ចប់ពិសេសនេះបានតែពីរដងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រូម៉ូសិន មិនថាជា set menu, brunch ឬ high tea ពីភោជនីយដ្ឋានចូលរួម។
  • កញ្ចប់ពិសេសនេះ ផ្ដល់ជូនតាមគោលការណ៍ “មកមុន បានមុន” និងរហូតអស់ថវិកាកំណត់។
  • កញ្ចប់ដែលទទួលបានពីប្រូម៉ូសិននេះ មិនអាចបើក ឬដូរយកជាសាច់ប្រាក់បានឡើយ។
  • ធនាគារ ABA, Visa និងពាណិជ្ជករ រក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការកែប្រែ ឬផ្លាស់ប្ដូរខ និងលក្ខខណ្ឌ ឬបញ្ចប់ប្រូម៉ូសិននេះ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
  • ការសម្រេចចិត្តរបស់ធនាគារ ABA, ក្រុមហ៊ុន Visa និងពាណិជ្ជករ អំពីបញ្ហាណាមួយពាក់ព័ន្ធនឹងប្រូម៉ូសិននេះ ជាការសម្រេចចិត្តចុងក្រោយ និងមិនមានការឆ្លងឆ្លើយណាមួយឡើយ។