ចុះ​ 50%​ លើ​ថ្លៃ​ជិះ​ Move​ និង​ឱកាស​ឈ្នះ​រង្វាន់​សាច់ប្រាក់​ 1,000​ ដុល្លារ​

01/Apr/2024

តើ​លោក​អ្នក​ ជា​អតិថិជន​របស់​ ABA​ មែន​ទេ​? ​

ប្រសិនបើ​ដូច្នោះ​ ABA​ មាន​ផ្ដល់​ជូន​ប្រូ​ម៉ូ​សិន​ផ្ដាច់មុខ​នេះ​ សម្រាប់​លោក​អ្នក​ —​ មិន​ថា​អ្នក​ចង់​ជិះ​តុ​កតុក​,​ រ៉ឺ​ម៉ក​,​ ប្រភេទ​យានជំនិះ​បែប​ Economy,​ Classic​ ឬ​ Premium!​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ខែឧសភា​ ឆ្នាំ​2024​ ចុះថ្លៃ​ 50%​ ភ្លាមៗ​ ពេល​អ្នក​កក់​ការ​ជិះ​តាម​អេប​ Move​ ដោយ​ដាក់​ប្រូ​ម៉ូ​កូដ​ ‘’ABAMOVE’’​ ហើយ​រាល់​ការ​ទូទាត់​ជាមួយ​ ABA​ PAY​ នៅ​លើ​អេប​ Move​ លោក​អ្នក​នឹង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​ឈ្នះ​ 1,000​ ដុល្លារ​ ដោយ​ស្វ័យប្រវត្តិ​។​ សូម​រួសរាន់​កុំ​ឲ្យ​ខកខាន​ឱកាស​ចំណេញ​នេះ​ណា៎​ រាល់​ប្រតិបត្តិការ​ទាំងអស់​ គឺជា​សំបុត្រ​ផ្សងសំណាង​!​ ​

មិន​ទាន់​មាន​គណនី​ ABA?​ ដោ​ន​ឡូត​ ABA​ Mobile​ រួច​បើក​ គណនី​រហ័ស​ ដោយ​មិន​ចាំបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​ ដើម្បី​ទទួលយក​អត្ថប្រយោជន៍​នៃ​ប្រូ​ម៉ូ​សិន​នេះ​ ឥឡូវ​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 1​ ខែមេសា​ ដល់​ថ្ងៃ​ទី​ 31​ ខែឧសភា​ ឆ្នាំ​2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 50%​ ភ្លាមៗ​ លើ​ការ​ជិះ​ Move​ ពេល​ដាក់​ប្រូ​ម៉ូ​កូដ​ ‘’ABAMOVE’’​ និង​ឱកាស​ឈ្នះ​ 1,000​ ដុល្លារ​ ពេល​ជិះ​តុ​កតុក​,​ រ៉ឺ​ម៉ក​,​ ប្រភេទ​យានជំនិះ​បែប​ Economy,​ Classic​ ឬ​ Premium​ ហើយ​ទូទាត់​ជាមួយ​ ABA​ PAY!

​ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​ផ្ដាច់មុខ​សម្រាប់​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ទាំងអស់​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​គោលដៅ​ភ្នំពេញ​ ខេត្ត​ព្រះ​សីហ​នុ​ និង​ខេត្តសៀមរាប​។
  • ​ការ​បញ្ចុះតម្លៃ​ 50%​ (​រហូត​ដល់​ 5​ ដុល្លារ​)​ នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​ នៅ​លើ​អេ​ក្រង់​ទូទាត់​របស់​កម្មវិធី​ Move​ បន្ទាប់​ពី​ដាក់​ប្រូ​ម៉ូ​កូដ​ ‘’ABAMOVE’’​ ហើយ​ទូទាត់​តាម​ ABA​ PAY​ ព្រមទាំង​មានឈ្មោះ​ចូលរួម​ក្នុង​ការ​ចាប់​រង្វាន់​យក​សាច់ប្រាក់​ដោយ​ស្វ័យប្រវត្តិ​។​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​គ្រប់​ប្រភេទ​យានយន្ដ​ទាំងអស់​ ដែល​ផ្ដល់​ជូន​ដោយ​អេប​ Move​ ដូច​ជា​តុ​កតុក​,​ រ៉ឺ​ម៉ក​,​ យានជំនិះ​ប្រភេទ​ Economy,​ Classic​ ឬ​ Premium​
  • អតិថិជន​របស់​ ABA​ ម្នាក់ៗ​ អាច​បើក​កូដ​ ‘’ABAMOVE’’​ មួយ​ដង​ ដើម្បី​ទទួល​បាន​គូ​ប៉ុង​បញ្ចុះតម្លៃ​ចំនួន​ 5​ សម្រាប់​ការ​ជិះ​ Move​ ហើយ​កូដ​នោះ​ នឹង​មាន​សុពលភាព​រយៈពេល​ 30​ ថ្ងៃ​ បន្ទាប់​ពី​បើក​រួច​។
  • ​អ្នក​ឈ្នះ​រង្វាន់​សាច់ប្រាក់​ នឹង​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​ចាប់ឆ្នោត​។​ អ្នក​ឈ្នះ​ចំនួន​ 31​ រូប​ នឹង​ត្រូវ​ជ្រើសរើស​៖

    • 1​ រូប​ សម្រាប់​រង្វាន់​សាច់ប្រាក់​ 1,000​ ដុល្លារ​។​
    • 10​ រូប​ សម្រាប់​រង្វាន់​សាច់ប្រាក់​ 100​ ដុល្លារ
    • ​20​ រូប​ សម្រាប់​រង្វាន់​សាច់ប្រាក់​ 50​ ដុល្លារ​។​

  • រង្វាន់​សាច់ប្រាក់​ នឹង​ផ្ទេរ​ចូល​គណនី​របស់​អ្នក​ឈ្នះ​ដែល​ប្រើ​សម្រាប់​ទូទាត់​ដោយ​ផ្ទាល់​ ក្នុង​រយៈពេល​ 15​ ថ្ងៃ​ ក្រោយ​ប្រូ​ម៉ូ​សិន​បាន​បញ្ចប់​។​
  • ការ​ឈ្នះ​ម្ដង​ហើយ​ ម្ដងទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ​ឡើយ​
  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​តាម​គោលការណ៍​ មក​មុន​ បាន​មុន​ រហូត​អស់​ថវិកា​កំណត់​។​
  • ធនាគារ​ ABA​ និង​ Move​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ Move​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​