​បញ្ចុះតម្លៃ​ 10%​ ពេញ​មួយ​ឆ្នាំ​ ពី​ EVA​ Air​ ជាមួយ​កាត​ ABA​

27/Dec/2023

បន្ដ​ចំណេញ​លើ​សំបុត្រ​យន្ដហោះ​ EVA​ Air​ របស់​អ្នក​ជាមួយ​ ABA!

​មិន​ថា​អ្នក​ត្រូវ​ហោះហើរ​ទៅ​កាន់​គោលដៅ​ណា​នោះ​ទេ​ —​ តៃប៉ិ​ អាស៊ី​ អា​មេ​រិ​ក​ខាងជើង​ អឺរ៉ុប​ ឬ​ អូ​ស្រា្ត​លី​ ការ​ផ្ដល់​ជូន​នេះ​គឺ​សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ និង​ Visa​ ទាំងអស់​។​ រហូត​ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2024​ បន្ដ​រីករាយ​ជាមួយ​ការ​បញ្ចុះតម្លៃ​ 10%​ ភ្លាមៗ​ នៅ​ពេល​ទិញ​សំបុត្រ​យន្ដហោះ​លើ​វិ​ប​សាយ​ ឬ​អេប​ EVA​ Air​ ហើយ​ទូទាត់​ជាមួយ​ កាត​ ABA​ Mastercard​ និង​ Visa​។​ ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ​ សូម​ចុច​ប៊ូ​តុង​ “​បាទ​/​ចាស​”​ លើ​ “​បញ្ចុះតម្លៃ​ជាមួយ​ធនាគារ​”​ បន្ទាប់​ពី​ជ្រើសរើស​កាលបរិច្ឆេទ​ ហោះហើរ​ ចំនួន​កៅអី​ និង​ប្រភេទ​កន្លែង​អង្គុយ​រួច​។​ កុំ​ភ្លេច​ទទួលយក​អត្ថប្រយោជន៍​នៃ​ការ​ផ្ដល់​ជូន​ពេញ​មួយ​ឆ្នាំ​នេះ​ សម្រាប់​ការ​ហោះហើរ​លើក​ក្រោយ​របស់​អ្នក​ជាមួយ​ EVA​ Air​ និង​ ABA!

​មិន​ទាន់​មាន​កាត​ ABA​ Mastercard​ និង​ Visa?​ សូម​មើល​ពី​របៀប​បើក​កាត​ ABA​ Mastercard​ និង​ Visa​ ប្លា​ស្ទិ​ក​ ឬ​ និម្មិត​តាម​ ABA​ Mobile​ របស់​អ្នក​។​ ​

ចន្លោះ​ពេល​នៃ​ការ​ការ​កក់​៖​ ពី​ថ្ងៃ​ទី​ 1​ មក​រា​ ដល់​ថ្ងៃ​ទី​ 31​ ធ្នូ​ 2024​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)​។​ ​

ចន្លោះ​ពេល​នៃ​ការ​ធ្វើ​ដំណើរ​៖​ ពី​ថ្ងៃ​ទី​ 1​ មក​រា​ 2023​ ដល់​ថ្ងៃ​ទី​ 31​ មីនា​ 2025​ (​ថ្ងៃ​ទាំង​ពីរ​ត្រូវ​បាន​រាប់​បញ្ចូល​)​។​ ​

ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ ចុះថ្លៃ​ 10%​ ភ្លាមៗ​លើ​សំបុត្រ​យន្ដហោះ​ EVA​ Air​ ពេល​ទិញ​តាម​ វិ​ប​សាយ​ EVA​ Air​ ឬ​អេប​ EVA​ Air​ ហើយ​ទូទាត់​ជាមួយ​ កាត​ ABA​ Mastercard​ ឬ​ Visa​។​ ​

ជំហាន​ងាយៗ​ក្នុង​ការ​កក់​សំបុត្រ​យន្ដហោះ​ EVA​ Air​ ជាមួយ​ការ​បញ្ចុះតម្លៃ​ ​

​វិ​ប​សាយ​ EVA៖​ លីង​ប្រូ​ម៉ូ​សិនកម្មវិធី​ EVA​ Mobile
  • ជ្រើសរើស​ទីតាំង​ចេញដំណើរ​ (​ភ្នំពេញ​)​ និង​ទីតាំង​គោលដៅ​
  • ​ជ្រើសរើស​កាលបរិច្ឆេទ​ចេញដំណើរ​ និង​ត្រឡប់​មក​វិញ
  • ​​ជ្រើសរើស​ចំនួន​អ្នកដំណើរ​ និង​ប្រភេទ​កន្លែង​ អង្គុយ​
  • ចុច​ប៊ូ​តុង​ “​បាទ​/​ចាស​”​ លើ​ បញ្ចុះតម្លៃ​ជាមួយ​ធនាគារ​
  • ជ្រើសរើស​ ABA​ BANK​ IN​ CAMBODIA​ ហើយ​ពិនិត្យ​កាលវិភាគ​/​ស្វែងរក​ និង​កក់
  • ​បញ្ជាក់​ រួច​បង់ប្រាក់​ជាមួយ​កាត​ ABA​ Visa​ ឬ​ MasterCard​ របស់​អ្នក​។​
  • ចូល​ទៅ​ “​កក់​/​ប្ដូរ​ ជើងហោះហើរ​”
  • ចុច​លើ​ បញ្ចុះតម្លៃ​ជាមួយ​ធនាគារ​
  • ជ្រើសរើស​ទីតាំង​ចេញដំណើរ​ និង​ទីតាំង​ទៅ​ដល់​ 4.​​ជ្រើសរើស​ប្រភេទ​កន្លែង​អង្គុយ​
  •  ជ្រើសរើស​កាលបរិច្ឆេទ​ចេញដំណើរ​ 6.​​ជ្រើសរើស​ ធ្វើ​ដំណើរ​ទៅ​មក​ ឬ​ធ្វើ​ដំណើរ​តែ​ម្ដង​
  •  ចុច​ ស្វែងរក​
  •  ជ្រើសរើស​ បញ្ចុះតម្លៃ​ជាមួយ​កាត​ធនាគារ​
  • 9.​​បញ្ជាក់​ រួច​បង់ប្រាក់​ជាមួយ​កាត​ ABA​ Visa​ ឬ​ MasterCard​ របស់​អ្នក​។​ ​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ អនុវត្ត​ចំពោះ​ម្ចាស់​កាត​ ABA​ Mastercard​ និង​ Visa​ ទាំងអស់​ ទាំង​កាត​ប្លា​ស្ទិ​ក​ និង​កាត​និម្មិត​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​តែ​សំបុត្រ​យន្តហោះ​ដែល​បាន​ទិញ​តាម​រយៈ​កម្មវិធី​ EVA​ Mobile​ ឬ​ពី​ វិ​ប​សាយ​ EVA​ Air​ ប៉ុណ្ណោះ​។​ ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​សម្រាប់​តែ​ការ​ចេញដំណើរ​ពី​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ ទៅ​កាន់​គោលដៅ​នានា​នៅ​តៃប៉ិ​ អាស៊ី​ អា​មេ​រិ​ក​ខាងជើង​ អឺរ៉ុប​ និង​អូ​ស្រា្ត​លី​ ដែល​ក្រុមហ៊ុន​ EVA​ Air​ ធ្វើ​ប្រតិបត្តិការ​ប៉ុណ្ណោះ​។​
  • ការ​បញ្ចុះតម្លៃ​នេះ​ អនុវត្ត​ចំពោះ​សំបុត្រ​យន្តហោះ​ទាំង​ប្រភេទ​ Business​ និង​ Economy​ ប៉ុន្តែ​អាស្រ័យ​លើ​កៅអី​ ប្រភេទ​កន្លែង​អង្គុយ​ និង​តារាង​ពេលវេលា​ហោះហើរ​ដែល​មាន​ជាក់ស្ដែង​ប៉ុណ្ណោះ​។​
  • ​ការ​បញ្ចុះតម្លៃ​នេះ​ មិន​អនុវត្ត​ចំពោះ​តម្លៃ​ពន្ធ​អាកាសយានដ្ឋាន​,​ ថ្លៃ​សេវា​ និង​បន្ទុក​ផ្សេងៗ​ឡើយ​។​
  • សំបុត្រ​យន្តហោះ​អាច​ប្តូរ​ជា​ប្រាក់​វិញ​បាន​ អាស្រ័យ​លើ​លក្ខខណ្ឌ​សំបុត្រ​យន្តហោះ​ក្រុមហ៊ុន​ EVA​ Air​ (​វិធាន​តម្លៃ​សំបុត្រ​)​។​ ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​បណ្តាល​មក​ពី​វិ​ប​សាយ​កក់​សំបុត្រ​ អតិថិជន​គួរតែ​ទាក់ទង​មក​បញ្ជរ​សេវាកម្ម​ក្រុមហ៊ុន​ EVA​ Air​ ឬ​ទូរស័ព្ទ​មក​លេខ​ 023​ 210​ 303​ /​ 023​ 219​ 911​។​
  • ប្រូ​ម៉ូ​សិន​នេះ​មិន​អាច​ផ្ទេរ​ ឬ​ដូរ​យក​ជា​សាច់ប្រាក់​ ឬ​ផលិតផល​ផ្សេងៗ​ឡើយ​។​
  • ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Eva​ Air​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បញ្ចប់​កម្មវិធី​នេះ​ ឬ​ធ្វើការ​កែប្រែ​ លុប​ចោល​ ឬ​បន្ថែម​លក្ខខណ្ឌ​ណាមួយ​ដោយ​មិន​ជម្រាប​ជូនដំណឹង​ជា​មុន​ឡើយ​។
  • ​ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ Eva​ Air​ គឺជា​ការ​សម្រេច​ចុង​ក្រោយ​ និង​មិន​មានការ​ឆ្លើយឆ្លង​ណាមួយ​ឡើយ​។​