​បាន​លុយ​វិញ​ 10%​ ពេល​ចាយ​នៅ​ AEON​ Cambodia​ ជាមួយ​កាត​ ABA​ UnionPay

14/Feb/2024

ត​ស់​!​ យក​កាត​ ABA​ UnionPay​ ទៅ​អ៊ី​អន​ម៉​ល​ទាំង​ 3​ សាខា​ ដើរ​ផ្សារ​ទិញ​អីវ៉ាន់​!​ រហូត​ដល់​ថ្ងៃ​ទី​ 15​ ខែតុលា​ បាន​លុយ​វិញ​ 10%​ រាល់ពេល​អ្នកទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​ AEON​ Cambodia​ និង​តាម​បណ្ដា​ department​ store​ នៅ​អ៊ី​អន​ម៉​ល​ ហើយ​ទូទាត់​ជាមួយ​កាត​ ABA​ UnionPay​។​ ទិញ​ឲ្យ​ចំណេញ​ –​ ឆូត​កាត​ ABA​ UnionPay​ របស់​អ្នក​ ដើម្បី​ចាយ​អស់​តិច​ជាង​អីវ៉ាន់​ដែល​បាន​ទិញ​។​ ទទួលយក​អត្ថប្រយោជន៍​នៃ​កាត​ ABA​ UnionPay​ របស់​អ្នក​ថ្ងៃនេះ​! ​

មិន​ទាន់​មាន​កាត​ ABA​ UnionPay?​ សូម​មើល​ពី​របៀប​បើក​កាត​ UnionPay​ និម្មិត​ ឬ​ ប្លា​ស្ទិ​ក​ ផ្ទាល់​តាម​កម្មវិធី​ ABA​ Mobile​។

​រយៈពេល​ប្រូ​ម៉ូ​សិន​៖​ ពី​ថ្ងៃ​ទី​ 12​ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​ 15​ ខែតុលា​ ឆ្នាំ​ 2024​ (​រាប់​បញ្ចូល​ថ្ងៃ​ទាំង​ពីរ​ រហូត​អស់​ថវិកា​កំណត់​)​។

​ដំណើរការ​នៃ​ប្រូ​ម៉ូ​សិន​៖​ បាន​លុយ​វិញ​ 10%​ រហូត​ដល់​ 5​ ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​ សម្រាប់​ការ​ចាយ​ចាប់ពី​ 25​ ដុល្លារ​ នៅ​ពេល​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប​ AEON​ Cambodia​ និង​តាម​បណ្ដា​ department​ store​ នៅ​អ៊ី​អន​ម៉​ល​ភ្នំពេញ​ អ៊ី​អន​ម៉​ល​សែន​សុខ​ និង​អ៊ី​អន​ម៉​ល​មាន​ជ័យ។​​

ខ​ និង​លក្ខខណ្ឌ​

  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​សម្រាប់​ម្ចាស់​កាត​ប្លា​ស្ទិ​ក​ ABA​ UnionPay​ ទាំងអស់​ លើកលែង​កាត​និម្មិត​។​
  • ម្ចាស់​កាត​ ABA​ UnionPay​ អាច​ទទួល​បាន​លុយ​វិញ​ 10%​ រហូត​ដល់​ 5​ ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​ សម្រាប់​ការ​ចាយ​ចាប់ពី​ 25​ ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​។​
  • ​ប្រូ​ម៉ូ​សិន​នេះ​ សម្រាប់​ការ​ទូទាត់​នៅ​ អ៊ី​អន​ម៉​ល​ភ្នំពេញ​,​ អ៊ី​អន​ម៉​ល​សែន​សុខ​ និង​អ៊ី​អន​ម៉​ល​មាន​ជ័យ​ ជាមួយ​កាត​ ABA​ UnionPay​ ប៉ុណ្ណោះ​។
  • ​ម្ចាស់​កាត​ ABA​ UnionPay​ ត្រូវ​ទូទាត់​តាម​ម៉ាស៊ីន​ UnionPay​ POS​ ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​លុយ​ត្រលប់​នេះ​។​
  • ម្ចាស់​កាត​ ABA​ UnionPay​ នីមួយៗ​ អាច​ទទួល​បាន​ប្រាក់​ត្រលប់​ចំនួន​មួយ​ដង​/​ថ្ងៃ​ និង​រហូត​ដល់​ 10​ ដង​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​។​
  • ប្រូ​ម៉ូ​សិន​នេះ​ ផ្ដល់​ជូន​តាម​គោលការណ៍​ មក​មុន​ បាន​មុន​។​
  • ប្រាក់​ត្រលប់​ នឹង​ផ្ទេរ​ចូល​គណនី​ម្ចាស់​កាត​ ABA​ UnionPay​ ដោយ​ស្វ័យប្រវត្តិ​ តាម​ប្រព័ន្ធ​ UPI​ PCT​ ក្នុង​រយៈពេល​ 1​ ថ្ងៃ​ ក្រោយ​ថ្ងៃ​ប្រតិបត្តិការ​។​
  • ​ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ UnionPay​ International​ រក្សា​សិទ្ធិ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ផ្លាស់​ប្ដូរ​ ឬ​កែប្រែ​លក្ខខណ្ឌ​ ឬ​បញ្ចប់​ប្រូ​ម៉ូ​សិន​នេះ​ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​
  • ការ​សម្រេចចិត្ត​របស់​ធនាគារ​ ABA​និង​ក្រុមហ៊ុន​ UnionPay​ International​ អំពី​បញ្ហា​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រូ​ម៉ូ​សិន​នេះ​ គឺជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ​ ហើយ​មិន​មានការ​ឆ្លើយ​ ឆ្លង​ណាមួយ​ផ្សេង​ទៀត​ឡើយ​។​