ការសម្រួលទិញ/ទូទាត់ - ដៃគូថ្មីជាមួយហាង WExport

09/Oct/2012

នៅធនាគារ ABA យើងដឹងថា ដៃគូជោគជ័យជាមួយ ក្រុមហ៊ុនផ្សេងទៀតនឹងធ្វើឲ្យ ចក្ខុវិស័យរបស់យើង​ក្លាយ​ជាការពិត។ នោះហើយដែលយើងស្វែងរកការ ច្នៃប្រឌិតថ្មី និងព្យាយាមស្វែងរកដំណោះស្រាយ​សម្រាប់គ្រប់​តម្រូវការសេវាធនាគារ។

ឥឡូវនេះ យើងរីករាយនឹងប្រកាសអំពីដៃគូថ្មីរបស់យើងជាមួយហាងWExport department stores។ អ្នក​កាន់កាត ABA ទាំងអស់អាចទទួលបានការបញ្ចុះតម្លៃ 20% ការទិញសម្លៀកបំពាក់ពីហាង WExport  ដោយចាប់ផ្តើមនៅថ្ងៃនេះ។

សូមធ្វើឲ្យជីវិតរបស់លោកអ្នកកាន់តែងាយស្រួលជាមួយធនាគារ ABA!