សេចក្តីជូនដំណឹង
12/Dec/2017
អតិថិជនទាំងអស់ជាទីគោរព!
យោងទៅតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០១៧ ១០៥៨ ស.ជ.ណ ស្ពីពីការទប់ស្កាត់ ការប្រើប្រាស់ ចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយ រូបិយវត្ថុ Crypto (Crypto Currencies) និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែលដែលមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជានៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ហេតុដូច្នេះ ធនាគារយើងខ្ញុំ សូមជម្រាបជូនដំណឹងដល់អតិថិជនដូចខាងក្រោម៖
- ធនាគារ ABA ពុំធ្លាប់បានប្រើប្រាស់ ចរាចរ លក់ដូរ ផ្សព្វផ្សាយ Bitcoin ឬរូបិយវត្ថុ Crypto ផ្សេងៗ និងឧបករណ៍អេឡិចត្រូនិកប្រហាក់ប្រហែលដែលមិនមានការទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជាឡើយ ហើយធនាគារយើងខ្ញុំ ក៏ពុំធ្លាប់មានកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន/បុគ្គលដែលធ្វើអាជីវកម្មទាំងនេះដែរ។
- ធនាគារ ABA ក៏ពុំធ្លាប់មានកិច្ចសហការជាដៃគូជាមួយកម្មវិធីវិនិយោគបានប្រាក់ចំណេញច្រើន (High Yield Investment Program) ដែលធ្វើការសន្យាដោយគ្មានហេតុផលនូវផលចំណេញពីការវិនិយោគជាមួយការប្រើប្រាស់ Bitcoin និងរូបិយវត្ថុ Crypto ផ្សេងៗនោះដែរ។ អាស្រ័យហេតុដូច្នេះហើយ ធនាគារយើងខ្ញុំ សូមប្រកាសមិនទទួលខុសត្រូវលើរាល់លទ្ធផលនានាដែលបង្កឡើងដោយការចូលរួមពាក់ព័ន្ធជាមួយអាជីវកម្មទាំងនេះឡើយ។
ប្រសិនបើមានអ្នកណាម្នាក់ ឬភាគីណាមួយហ៊ានអះអាងថា ធនាគារ ABA គឺជាដៃគូ ជាមួយកម្មវិធីវិនិយោគបានប្រាក់ចំណេញខ្ពស់ ឬការវិនិយោគពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថលទាំងនោះ សូមអតិថិជនធ្វើការទាក់ទងមកធនាគារយើងខ្ញុំជាបន្ទាន់តាមរយៈទូរស័ព្ទលេខ+855 23 225 333 ឬ info(at)ababank.com។
ដោយក្ដីគោរពពី
ធនាគារ ABA