បញ្ចូលលុយទូរស័ព្ទតាមកម្មវិធី ABA Mobile មានភាពងាយស្រួលជាងមុន
23/Feb/2021
កម្មវិធី ABA Mobile ទទួលបានភាពប្រសើរឡើងសម្រាប់មុខងារបញ្ចូលលុយក្នុងទូរស័ព្ទរបស់ខ្លួន។ ឥឡូវនេះកម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់បញ្ចូលលុយក្នុងទូរស័ព្ទបានលឿន និងងាយស្រួលជាងមុន។
ជាមួយនឹងមុខងារថ្មីនេះអ្នកប្រើប្រាស់កម្មវិធី ABA Mobile អាចបញ្ចូលលុយក្នុងទូរស័ព្ទសម្រាប់លេខទូរស័ព្ទណាមួយដែលបានរក្សាទុកក្នុងបញ្ជីលេខទូរស័ព្ទ (Contact list) ដោយមិនចាំបាច់ចាកចេញពីកម្មវិធីឡើយ។ មុខងារថ្មីនេះអាចជ្រើសរើសប្រតិបត្តិករដោយស្វ័យប្រវត្តិ( ក្រុមហ៊ុនទូរស័ព្ទ) ដែលធ្វើឲ្យការបញ្ចូលលុយទូរស័ព្ទមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
ដើម្បីប្រើមុខងារថ្មីនេះ អ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗខាងក្រោម៖
- ចុចលើ ប៊ូតុង “ការទូទាត់” ដែលមាននៅអេក្រង់ដើម
- ជ្រើសរើសយក “បញ្ចូលលុយទូរស័ព្ទ”
- ជ្រើសរើសគណនី ABA ដើម្បីទូទាត់ និងចុចសញ្ញា contact
- ជ្រើសរើសលេខទូរស័ព្ទណាមួយដែលអ្នកចង់បញ្ចូលលុយ
- បញ្ចូលចំនួនលុយ និងចុចទូទាត់ឥឡូវ
- បញ្ជាក់ជាមួយលេខសម្ងាត់ PIN 4 ខ្ទង់ ជាការស្រេច។
ABA Mobile តែងតែត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដូច្នេះសូមបន្តតាមដាន ដើម្បីដឹងពីមុខងារថ្មីៗ និងការកែសម្រួលកាន់តែប្រសើរ! អ្នកអាចដោនឡូត ABA Mobile ចូលទូរស័ព្ទដៃរបស់អ្នកតាម app store ខាងក្រោម៖