ធនាគារABA ចូលរួមពិពណ៍ ឧស្សាហកម្មកម្ពុជាអន្តរជាតិ លើកទី៥

25/Aug/2015

ធនាគារABA ចូលរួមពិពណ៍ ឧស្សាហកម្មកម្ពុជាអន្តរជាតិ លើកទី៥ធនាគារABA ចូលរួមពិពណ៍ ឧស្សាហកម្មកម្ពុជាអន្តរជាតិ លើកទី៥
ធនាគារABA ចូលរួមពិពណ៍ ឧស្សាហកម្មកម្ពុជាអន្តរជាតិ លើកទី៥ធនាគារABA ចូលរួមពិពណ៍ ឧស្សាហកម្មកម្ពុជាអន្តរជាតិ លើកទី៥

កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ធនាគារ ABAបានចូលរួមពិពណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិលើក ទី៥ដែលរៀបចំដោយក្រុមហ៊ុន ចាន់ចាវអន្តរជាតិ គាំទ្រ ដោយក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាកម្ម និងសិប្បកម្ម។

អ្នកជំនាញផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម និងសាខា មួយចំនួនរបស់ធនាគារABAបានរួមគ្នាធ្វើការផ្សព្វផ្សាយ ផលិតផលនិងសេវាកម្មដែលពាក់ពន្ធ័មួយចំនួនដូចជា  សេវាហិរញ្ញប្បទានពាណិជ្ជកម្ម ការដាក់ប្រាក់បញ្ញើ និងឥណទានអាជីវកម្មខ្នាតតូច-មធ្យម ទៅកាន់អ្នកចូល ទស្សនា និងតំណាងក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក និងអន្តរជាតិ។

លោក លី សម្បតិ្ត ប្រធានប្រតិបត្តិហិរញ្ញប្បទានពាណិជ្ជកម្មនៃធនាគារ ABA  បានឲ្យដឹងនាឳកាសនោះថា “ពិព័ណ៍នេះ គឺជាឳកាសដ៏ល្អមួយដើម្បីផ្សព្វផ្សាយពីសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និង សេវាកម្មផ្សេងៗទៀតរបស់ធនាគារABA ទៅដល់ក្រុមហ៊ុនឧស្សាកម្មទាំងក្នុងស្រុកនិងក្រៅស្រុក។ យើងបានខិតខំប្រឹងប្រែងក្នុងអភិវឌ្ឍផលិតផលថ្មីៗ និងជាទី ទុកចិត្តដែលអាចជួយគ្រប់គ្រងដំណើរការអាជីវកម្មដោយ វិធីទំនើបនិងសុវត្ថិភាព”។

ប្រព្រឹត្តទៅសាលពិព័ណ៍កោះពេជ្រ ពិព័ណ៍ឧស្សាកម្មគ្រឿងយន្តកម្ពុជា អន្តរជាតិបានប្រារព្ធឡើងក្នុងគោលបំណង លើកកំពស់ការភិវឌ្ឍវិស័យឧស្សាហកម្មនិងពង្រីកការវិនិយោគបរទេស ក្នុងប្រទេសកម្ពុជា ជាពិសេសជម្រុញដល់ វិស័យនាំចេញនាំចូល ព្រមទាំងបង្កើតឳកាសដល់អង្គភាពអាចផ្លាស់ប្តូរគ្រឿងយន្តចាស់ៗរបស់ពួកគេ និងក៏ដូចជាដើម្បី ជាកិច្ចសហប្រតិបត្តិការ និងដឹងជាព័ត៌មានទាក់ទងនឹងអាជីវកម្មថ្មីៗ។  

មានក្រុមហ៊ុនប្រមាណជា ១០០ ក្រុមហ៊ុនបានចូលរួមដែលមកពីប្រទេស កាណាដា ចិន អាល្លឺម៉ង់ ជប៉ុន មាឡេស៊ី បេឡារូស សឹង្ហបុរី ថៃ និង វៀតណាម។ មានការដាក់តាំងបង្ហាញគំរូនៃគ្រឿងយន្ត និងឧបករណ៏ទំនើបៗជាច្រើន សម្រាប់វិស័យឧស្សាកម្ម វាយនភ័ណ្ឌ និង វិស័យកសិកម្ម ពេញទាំង៤ថ្ងៃនោះផងដែរ។