ធនាគារ ABA ចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យ ជាតិកាណាដា នៅប្រទេសកម្ពុជា
07/Jul/2016
បន្ទាប់ពីបានចុះកិច្ចព្រមព្រៀង ជាប្រវត្តិសាស្រ្តជាមួយ ធនាគារជាតិនៃកាណាដារួចមក ធនាគារ ABA មានមោទនភាព យ៉ាងខ្លាំង ដែលបានចូលរួម អបអរការប្រារព្ធ ទិវាបុណ្យឯករាជ្យជាតិ កាណាដាជាលើកទីពីរបន្តបន្ទាប់គ្នា។
ប្រទេសកាណាដាត្រូវបានប្រកាស ជារដ្ឋឯករាជ្យនៅថ្ងៃទី01 ខែកក្កដា ឆ្នាំ1867 ហេតុដូច្នេះហើយ ទើបប្រជាជនកាណាដា នៅទូទាំងប្រទេស និងនៅជុំវិញពិភពលោក ចូលរួមអបអរ ចំពោះមោទនភាព ជាតិផ្នែកប្រវត្តិសាស្រ្តវប្បធម៌ និងសមិទ្ធផលរបស់ខ្លួន នៅរៀងរាល់ថ្ងៃទី01 ខែកក្កដា ដែលហៅថា ទិវាបុណ្យឯករាជ្យ ជាតិកាណាដា។
លោក Francis Huot ភារធារីនៃការិយាល័យ ស្ថានទូតកាណាដា រួមជាមួយនឹងសភាពាណិជ្ជកម្ម កាណាដាបានរៀបចំការប្រារព្ធ ទិវាបុណ្យឯករាជ្យជាតិកាណាដា នៅប្រទេសកម្ពុជា ដែលមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ប្រមាណជាង70 រូបមកពីបណ្ដាក្រុមហ៊ុន ផ្សេងៗគ្នា មិត្តភក្តិ និងពលរដ្ឋកាណាដា មួយចំនួនផងដែរ។ នៅល្ងាចនោះក៏មា នការលេងល្បែងកម្សាន្តផ្សេងៗ អំពីប្រទេសកាណាដា ការប្រគុំភ្លេងជាតិដាណាដារបស់លោក Clay George និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ដែលរៀបចំដោយហាង The Shop 2 ផងដែរ។
កម្មវិធីនេះមានការចូលរួម ឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន Manulife, សាលា Learning Jungle, សាលាអន្តរជាតិកាណាដា និងធនាគារ ABA។