ធនាគារ ABA ឧបត្ថម្ភ យុទ្ធនាការវះកាត់ ឥតគិតថ្លៃរបស់ អង្គការ ស្នាមញញឹមកម្ពុជា ក្នុងខេត្តសៀមរាប
27/Mar/2024
ធនាគារ ABA មានមោទនភាព ដែលបានធ្វើជាអ្នកឧបត្ថម្ភធំ នៃយុទ្ធនាការវះកាត់ដោយឥតគិតថ្លៃរបស់អង្គការ ស្នាមញញឹមកម្ពុជា ដែលធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពីថ្ងៃទី 20-22 ខែមីនា ឆ្នាំ 2024។
យុទ្ធនាការនេះបានផ្តោតលើការផ្តល់ការវះកាត់ផ្តល់ស្នាមញញឹមថ្មីដល់កុមារដែលមាន មាត់ឆែប ក្រអូមមាត់ឆែបនិងខូចទម្រង់មុខផ្សេងទៀត។ ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ដ្រដែលខិតខំប្រឹងប្រែង រួមទាំងអ្នកស្ម័គ្រចិត្តម៉ាឡេស៊ី និងគ្រូពេទ្យវះកាត់កម្ពុជា បានធ្វើការវះកាត់យ៉ាងយកចិត្តទុកដាក់ ដើម្បីផ្តល់ការព្យាបាលឥតគិតថ្លៃ និងជួយកែលម្អជីវិតកាន់តែប្រសើរ។
លោក Chan Kok Choy នាយកប្រតិបត្តិនៃអង្គការ ស្នាមញញឹមកម្ពុជា មានប្រសាសន៍ថា "យើងសូមអរគុណចំពោះការគាំទ្ររបស់ ABA ក្នុងយុទ្ធនាការកម្មវះកាត់នៅក្នុងខេត្តសៀមរាប ឥតគិតថ្លៃនេះ។ ជាមួយនឹងការគាំទ្រនេះ រួមនឹងការលះបង់របស់ក្រុមគ្រូពេទ្យ យើងវះកាត់ព្យាបាលដល់កុមារចំនួន 44 នាក់ ប្រកបដោយជោគជ័យ។”
“មើលឃើញសមិទ្ធផលវិជ្ជមាននៃយុទ្ធនាការវះកាត់នេះដោយផ្ទាល់ ពិតជាលើកទឹកចិត្តណាស់ ហើយយើងនឹងបន្តផ្តល់ការព្យាបាលដ៏ចាំបាច់នេះដល់កុមារនៅកម្ពុជា” លោកបន្ថែម។
ក្រោយយុទ្ធនាការទទួលបានជោគជ័យ បុគ្គលិក ABA ជាង 50 នាក់នៅសាខាខេត្តសៀមរាប បានចូលរួមក្នុងព្រឹត្តិការណ៍ "ដើរដើម្បីស្នាមញញឹម" របស់ អង្គការ ស្នាមញញឹមកម្ពុជា នៅថ្ងៃទី 23 ខែ មិនា ឆ្នាំ 2024 ។ ព្រឹត្តិការណ៍ដើរនេះធ្វើឡើងដើម្បីអបអរដល់សមិទ្ធផលវះកាត់ និងលើកកម្ពស់ការយល់ដឹងចំពោះការព្យាបាលរបស់ អង្គការ ស្នាមញញឹមកម្ពុជា។
អង្គការ ស្នាមញញឹមកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលប្តេជ្ញាផ្តល់ការព្យាបាលវះកាត់ដោយឥតគិតថ្លៃដល់កុមារដែលកើតមកមានមាត់ឆែប ក្រអូមមាត់ឆែប និងខូចទម្រង់មុខផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការងារ និងការប្តេជ្ញាចិត្តរបស់ពួកគេបានធានាថា បុគ្គលម្នាក់ៗទទួលបានការព្យាបាលដែលពួកគេត្រូវការ ដើម្បីបង្កើនសុខភាព និងសុខុមាលភាពរបស់ពួកគេ។