សាខា ABA ឥឡូវ ពង្រីកដល់ AEON Mall Mean Chey (AEON 3)

15/Dec/2022

ABA AEON3 Branch KH1ABA AEON3 Branch KH1
ABA AEON3 Branch KH2ABA AEON3 Branch KH2
ABA AEON3 Branch KH3ABA AEON3 Branch KH3
ABA AEON3 Branch KH4ABA AEON3 Branch KH4
ABA AEON3 Branch KH5ABA AEON3 Branch KH5

ឥឡូវ ធនាគារ ABA បើកសាខានៅក្នុងផ្សារទំនើប AEON Mall ដែលទើបបើកថ្មីនៅតំបន់មានជ័យ ស្ថិតនៅជាន់ផ្ទាល់ដី ក្បែរ Brand Outlet Store ហើយចាប់ផ្ដើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2022 តទៅ។

ប្រជាពលរដ្ឋរស់នៅតំបន់មានជ័យ និងតាខ្មៅ ឥឡូវ អាចទទួលបានបទពិសោធសេវាធនាគារដ៏ងាយស្រួល ជាមួយអង្គុយរង់ចាំ ឬបញ្ជរបម្រើអតិថិជនដ៏ធំទូលាយប្រកបដោយផាសុកភាព។ ក្រៅពីនេះ សាខា ABA AEON Mall 3 មានបំពាក់នូវឧបករណ៍ ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និងម៉ាស៊ីនដាក់/ដកប្រាក់។ ធនាគារ ABA ក៏បានបំពាក់នូវម៉ាស៊ីនដកដាក់ប្រាក់សាជីវកម្ម ដែលពាណិជ្ជកររបស់ AEON អាចធ្វើការដកប្រាក់ និងដាក់ប្រាក់ជាប្រាក់រៀល និងដុល្លារបានក្នុងម៉ាស៊ីនតែមួយ។

ជាមួយសេវាកម្មដ៏សម្បូរបែប និងទូលំទូលាយរបស់ធនាគារ អតិថិជនអាចបើកគណនីសន្សំ និងបញ្ញើគ្រប់ប្រភេទ, ប្រឹក្សាជាមួយអ្នកជំនាញកម្ចីយើងខ្ញុំពាក់ព័ន្ធនឹងផលិតផលកម្ចីអាជីវកម្មច្រើនប្រភេទ, បើកកាតឥណពន្ធ ឥណទាន និងស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile ពីបុគ្គលិករបស់យើង។

សម្រាប់អតិថិជនដែលចង់ទទួលបានការបម្រើសេវាកម្មជាភាសាចិន នៅសាខា ABA AEON Mall 3ក៏មានបញ្ជរអតិថិជនចិនផងដែរ ដែលលោកអ្នកអាចបើកគណនី ABA ក៏ដូចជាដោនឡូតកម្មវិធី ABA Mobile សម្រាប់តម្រូវការសេវាធនាគារប្រចាំថ្ងៃ ថែមទាំងទទួលបានការប្រឹក្សាអំពីសេវាកម្មផ្សេងទៀតរបស់ ABA ពីបុគ្គលជំនាញរបស់យើងជាភាសាចិនផងដែរ។

សូមអញ្ជើញមកកាន់ ABA AEON Mall 3 ដើម្បីបំពេញតម្រូវការធនាគាររបស់ខ្លួន និងប្រឹក្សាជាមួយបុគ្គលិកជំនាញរបស់យើង ពីថ្ងៃច័ន្ទ ដល់ អាទិត្យ និងជារៀងរាល់ថ្ងៃពីម៉ោង 9 ព្រឹក ដល់ 8 យប់។

រីករាយជាមួយសេវាធនាគារទំនើបនៅសាខាថ្មីរបស់ធនាគារ ABA នៅជាន់ផ្ទាល់ដីក្នុងផ្សារ AEON Mall 3 ឬទំនាក់ទំនងមកសាខាផ្ទាល់តាមរយៈលេខ 098 630 727 សម្រាប់ព័ត៌មានបន្ថែម។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ABA!