ធនាគារ ABA ទទួលឧទ្ទេសនាមថាជា ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុតប្រចាំឆ្នាំ

16/Jul/2016

ធនាគារ ABA ទទួលឧទ្ទេសនាមថាជា ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុតប្រចាំឆ្នាំធនាគារ ABA ទទួលឧទ្ទេសនាមថាជា ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុតប្រចាំឆ្នាំ

ធនាគារ ABA ដែលជាធនាគារពាណិជ្ជ ឈានមុខគេនៅក្នុង ប្រទេសកម្ពុជា មានមោទនភាព សូមប្រកាសថាធនាគារយើង ខ្ញុំបានទទួលការឧទ្ទេសនាមថាជា “ធនាគារហិរញ្ញវត្ថុពាណិជ្ជកម្ម រីកចម្រើនរហ័សបំផុតនៅកម្ពុជា” ពីទស្សនាវដ្ដី Global Banking and Finance Review ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។

ក្រុមប្រឹក្សាវិនិច្ឆ័យ លំដាប់ពិភពលោក បានវាយតម្លៃ និងជ្រើសរើសធនាគារ ABA ជាអ្នកទទួលបាន ជ័យលាភីនៅក្នុងប្រទេសកម្ពុជា ដោយផ្អែកលើការវិនិច្ឆ័យ ចំពោះភាពរីកចម្រើន គួរឲ្យកត់សម្គាល់ចំពោះ ការទំនាក់ទំនង និងសកម្មភាពហិរញ្ញវត្ថុពាណិជ្ជកម្ម លទ្ធភាពទទួលបានប្រាក់ចំណេញ ទំនាក់ទំនងជាយុទ្ធសាស្ត្រ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុផងដែរ។

បរិមាណសរុបនៃប្រតិបត្តិការ ហិរញ្ញវត្ថុពាណិជ្ជកម្ម របស់ធនាគារ ABA ប្រចាំឆ្នាំ2015 បានកើនឡើង រហូតដល់ 165% បើប្រៀបធៀបនឹងឆ្នាំ2014។ នៅក្នុងឆ្នាំ2016 នេះ អត្រារីកចម្រើន បានកើនឡើងចំនួន 803% បើប្រៀបធៀបនឹងឆ្នាំ2014 និង240% បើប្រៀបធៀបនឹងឆ្នាំ2015 ដោយសារការដាក់ ឲ្យប្រើប្រាស់នូវផលិតផលថ្មីៗ និងការទំនាក់ទំនងពាណិជ្ជកម្ម ផ្សេងៗជាមួយធនាគារបរទេស។ លើសពីនេះ នៅក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ ធនាគារ ABA បានពង្រីកក្រុមការងារហិរញ្ញវត្ថុ  ពាណិជ្ជកម្មរបស់ខ្លួន ដោយជួលបុគ្គលិកវិជ្ជាជីវៈ ដែលមានបទពិសោធន៍ខ្ពស់។

ពាក់ព័ន្ធនឹងការ ផ្ដល់ពានរង្វាន់នេះ អគ្គនាយកផ្នែកទំនាក់ទំនង អន្តរជាតិរបស់ធនាគារលោក Zhiger Atchabarov បានមានប្រសាសន៍ថា "ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះពានរង្វាន់ ដែលទទួលបានពីទស្សនាវដ្ដី Global Banking and Finance Review ដែលឆ្លុះបញ្ចាំងអំពីលទ្ធផល ការងារលេចធ្លោបំផុត របស់ធនាគារនៅក្នុងទីផ្សារ។ ខ្ញុំសូមធ្វើការវាយតម្លៃថា ភាពខ្លាំងសំខាន់ៗ របស់ធនាគារយើងខ្ញុំ គឺទទួលបានមកពីបុគ្គលិក ដែលមានឆន្ទៈធ្វើការងារ ថាមវ័ន្ត និង ស្មារតីធ្វើការងារជា ក្រុមរបស់បុគ្គលិកទាំងអស់។ យើងនឹងខិតខំប្រឹងប្រែង ទ្វេដងដើម្បីធានាថា យើងនៅតែបន្តលើ មាគ៌ាឆ្ពោះទៅរកភាព ជោគជ័យជានិច្ច។”