គណៈគ្រប់គ្រង

នាយកប្រតិបត្តិ

លោកមានសញ្ញាបត្របណ្ឌិត ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យរដ្ឋកាហ្សាក់ស្ថាន សញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកធនាគារ និង ហិរញ្ញវត្ថុអន្ដរជាតិទទួលបានដោយកិត្តិយសពីសាលាពាណិជ្ជកម្ម Cass (ទីក្រុងឡុង ប្រទេសអង់គ្លេស) សញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចទទួលដោយកិត្តិយសពីបណ្ឌិតសភាគ្រប់គ្រងនៃរដ្ឋកាហ្សាស្ថាន លោកក៏មានសញ្ញាប័ត្រ​​ថ្នាក់បរិញ្ញាបត្រផ្នែករុករកប្រេង និង ឧស្ម័ន ទទួលបានពីសាកលវិទ្យាល័យបច្ចេកទេសរដ្ឋកាហ្សាក់ស្ថាន ផងដែរ។ ពីឆ្នាំ 1998 ដល់ ឆ្នាំ 2001 លោកបានបំរើការនៅធនាគារជាតិនៃកាហ្សាក់ស្ថាន ក្នុងនាយកដ្ឋានគ្រប់គ្រងធនាគារ។

នៅក្នុងឆ្នាំ 2001 - 2005 លោកកាន់តំណែងជាអ្នកគ្រប់គ្រងនៅធនាគារ Halyk (កាហ្សាក់ស្ថាន)។

ពីឆ្នាំ 2007 ដល់ឆ្នាំ 2008 បានបំរើការនៅ ក្រុមហ៊ុន Credit Suisse កាហ្សាក់ស្ថាន តំណែងជាប្រធានគ្រប់គ្រងទ្រព្យសកម្ម។

នៅក្នុងឆ្នាំ 2009 បានកាន់តំណែងជានាយកប្រតិបត្តិ នៃ Zhetisu Asset Management និង ជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir ។

លោកបានចូលរួមជាមួយធនាគារ ABA ក្នុងខែកញ្ញា ឆ្នាំ 2009។

​នាយក​ប្រតិបត្តិការ​

បាន​បញ្ចប់​ការ​សិក្សា​ពី​ Kazakh-British​ Technical​ University​ នៅ​អាល់​ម៉ា​ធី​ កា​ហ្សា​ស្តា​ន​ (Almaty,​ Kazakhstan)​។​

បាន​ចាប់ផ្ដើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2007​ នៅ​នាយកដ្ឋាន​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​ទំនាក់ទំនង​អន្តរជាតិ​ នៃ​ Bank​ TuranAlem​ JSC​ (BTA​ Bank)​ នៅ​ អាល់​ម៉ា​ធី​ នៃ​ប្រទេស​ កា​ហ្សា​ស្តា​ន​។​ ពី​ឆ្នាំ​ 2010​ បាន​ដឹកនាំ​ប្រតិបត្តិការ​ នាំ​ចេញ​នាំ​ចូល​ ហើយពី​ឆ្នាំ​ 2011​ កាន់ការ​លក់​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​របស់​ធនាគារ​។​ ​ ​

ក្នុង​ឆ្នាំ​ 2011​ លោក​បាន​ចូលរួម​ជាមួយ​ Temirbank​ JSC​ នៅ​ អាល់​ម៉ា​ធី​ នៃ​ប្រទេស​ កា​ហ្សា​ស្តា​ន​ ក្នុង​តួនាទី​ជា​ ប្រធាន​ នាយកដ្ឋាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ហើយ​បាន​បម្រើ​ការងារ​នៅ​ធនាគារ​នេះ​ រហូត​ដល់​ឆ្នាំ​ 2014​។​ ដោយ​បាន​ដូរ​មក​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​ជាមួយ​ ABA​ កាលពី​ឧសភា​ 2014​ ក្នុង​នាម​ជា​ ប្រធាន​ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ លោក​ទទួលខុសត្រូវ​ការងារ​លើ​ផ្នែក​ ធនាគារ​អន្តរការី​,​ ហិរញ្ញប្បទាន​ពាណិជ្ជ​,​ និង​ទំនាក់ទំនង​វិនិយោគិន​។​ ​

ដោយ​ការ​បន្ថែម​ការ​ទទួលខុសត្រូវ​ការងារ​ ទៅ​កាន់​ផ្នែក​ផ្ទេរ​ និង​ការ​ទូទាត់​ប្រាក់​,​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​,​ ប្រតិបត្តិការ​ធនាគារ​អន្តរការី​ ។​ល​។​ លោក​ បាន​ចូលរួម​ជាមួយ​ គណៈ​គ្រប់គ្រង​កម្រិត​នាយក​ ក្នុង​តួនាទី​ជា​ នាយក​ប្រតិបត្តិការ​អន្តរជាតិ​ ក្នុង​ខែឧសភា​ 2015​។​ ក្នុង​តួនាទី​នេះ​ លោក​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​សកម្មភាព​ ហិរញ្ញវត្ថុ​,​ រតនាគារ​,​ ប្រតិបត្តិ​តាម​,​ និង​សកម្មភាព​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​របស់​ធនាគារ​ ហើយ​កាលពី​ថ្ងៃ​ទី​1​ កក្កដា​ 2022​ លោក​ត្រូវ​បាន​តែងតាំង​ជា​ នាយក​ប្រតិបត្តិការ​។

​​ការ​ទទួលខុសត្រូវ​ការងារ​របស់​លោក​ រួម​មាន​ ប្រតិបត្តិការ​អន្តរជាតិ​,​ សេវា​ធនាគារ​រូបវន្តបុគ្គល​,​ សេវា​ធនាគារ​សម្រាប់​គ្រឹះស្ថាន​ និង​សាជីវកម្ម​,​ ការ​អភិវឌ្ឍ​ដំណើរការ​ធុរកិច្ច​,​ ការ​គ្រប់គ្រង​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ក៏​ដូច​ជា​ កិច្ចសហការ​ការងារ​,​ ការ​គាំទ្រ​,​ និង​ការ​អភិវឌ្ឍ​នៃ​បណ្ដាញ​ធនាគារ​ ABA​។

នាយកហិរញ្ញវត្ថុ

បញ្ចប់ការសិក្សាពីវិទ្យាស្ថានគណនេយ្យករ ពីទីក្រុងញូវដែលីនៃប្រទេសឥណ្ឌា និង ពីសាកលវិទ្យាល័យ Tribhuwan ក្រុងកាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។

លោក Gyawali ចាប់ផ្តើមអាជីពរបស់លោកនៅក្នុង ឆ្នាំ 2001 ជាមួយធនាគារ ហិម៉ាឡៃ និងបានវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។

នៅចន្លោះឆ្នាំ 2001 និង ឆ្នាំ 2007 លោក បានបម្រើការងារនៅក្នុងធនាគារ ហិមាល័យ ដែលជានាយកមន្រ្តីហិរញ្ញវត្ថុ និងជាប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ2007 លោកបានធ្វើការជាមួយធនាគារវឌ្ឍនៈអាស៊ី។

នាយកព័ត៌មានវិទ្យា

បានបញ្ចប់ការសិក្សាពី វិទ្យាស្ថានបច្ចេកវិទ្យា នៅកាហ្សាក់ស្ថាននាឆ្នាំ 1993។

ពីឆ្នាំ 1991 រហូតដល់ ឆ្នាំ 1994 លោកបានបម្រើការងារនៅក្នុងវិទ្យាស្ថាន បច្ចេកវិទ្យាកាហ្សាស្ថាន ផ្នែកមន្ទីរពិសោធន៍ និង ស្រាវជ្រាវពីដំណើរការស្វ័យប្រវត្តិ ហើយក្នុងឆ្នាំ 1995 លោកបានបញ្ចប់វគ្គ ត្រួតពិនិត្យក្នុងឧស្សាហកម្មគីមី។

ចន្លោះឆ្នាំ 1994 និង ឆ្នាំ 2000 បានកាន់តំណែង CIT នៅសាខាភាគខាងត្បូងកាហ្សាក់ស្ថាន របស់ធនាគារ TuranAlem (ធនាគារ BTA)។

ពីឆ្នាំ 2000 បានធ្វើការជាមន្ត្រីអភិវឌ្ឍ កម្មវិធីកុំព្យូទ័រ ហិរញ្ញវត្ថុជាន់ខ្ពស់ នៅការិយាល័យកណ្តាលនិងជាអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ នៃធនាគារ TuranAlem។

ចាប់តាំងពីខែមិថុនាឆ្នាំ 2007 បានចូលរួមជាគណៈគ្រប់គ្រងនៅធនាគារវឌ្ឍនៈអាស៊ី។

នាយកឥណទាន

បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និង អនុបណ្ឌិតផ្នែកពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Tribhuwan កាត់ថ្មាន់ឌូ ប្រទេសនេប៉ាល់។

លោក Pandey បានចាប់ផ្តើមអាជីព របស់លោកនៅក្នុង ឆ្នាំ 1997 ជាមួយធនាគារ ហិម៉ាឡៃ និងបានចូលរួមវិនិយោគរួមគ្នាជាមួយធនាគារ ហាប៊ីប ប្រទេសប៉ាគីស្ថាន។

ពីឆ្នាំ 1997 ដល់ ឆ្នាំ 2007 លោកបានធ្វើការនៅខ្សែបន្ទាត់ទីពីរនៅក្នុងនាយកដ្ឋានរដ្ឋបាលឥណទានរបស់ធនាគារ ហិមាល័យ។

អំឡុងត្រីមាសដំបូងនៃឆ្នាំ 2008 លោកបានបំរើការនៅ ធនាគារ Global ចំកាត់ ក្នុងតំណែងជាមន្រ្តីខ្សែបន្ទាត់ទី២ នៃនាយកដ្ឋាន ឥណទាន។

លោកបានចូលរួមជាមួយធនាគារ ABA ចាប់តាំងពីខែមេសាឆ្នាំ 2008 ដែលជានាយកមន្រ្តីឥណទាន។

នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក

លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិ រដ្ឋកាហ្សាស្ថាន។

នៅចន្លោះឆ្នាំ 1998 និងឆ្នាំ 2007 លោកជាអ្នកដឹកនាំ គម្រោងសម្រាប់ការអភិវឌ្ឍ និង គាំទ្រកម្ចីបុគ្គល និង សាជីវកម្ម មូលបត្រហិរញ្ញវត្ថុពាណិជ្ជកម្ម និង ប្រព័ន្ធស្នូលធនាគារនៃនាយកដ្ឋានព័ត៌មានវិទ្យារបស់ធនាគារ Halyk និងធនាគារ TuranAlem ប្រទេសកាហ្សាក់ស្ថាន។

ចាប់តាំងពី ខែកក្កដា ឆ្នាំ 2007 លោកបានបំរើការ ជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងពីឆ្នាំ 2008 ជាប្រធានមណ្ឌលប័ណ្ណ នៃធនាគារ ABA។

នាយកសេវាធនាគារឌីជីថល

បញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ ពហុបច្ចេកទេស Tashkent (មានសញ្ញាបត្រ ស្តីពីការគ្រប់គ្រង ផលិតកម្ម) នៅឆ្នាំ 1999 បានចាប់ផ្តើម អាជីពរបស់លោក នៅនាយកដ្ឋាន IR ការ នៃគណៈកម្មាអចលនទ្រព្យរដ្ឋ (SPC)។

នៅ 2005-2007 បានធ្វើការនៅក្នុងគម្រោង របស់ធនាគារពិភពលោក បានហៅថា "ការអភិវឌ្ឍន៍វិស័យ SMEs តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា IT" ជាអ្នកគ្រប់គ្រងគម្រោង (Uzbekistan)។

ពេលបញ្ចប់ ដោយជោគជ័យគម្រោងនេះ នៅក្នុងឆ្នាំ 2007 លោកបានចូលរួមជាមួយ ការិយាល័យតំណាង Visor Holding នៅ Tashkent ជាអ្នកវិភាគពាណិជ្ជកម្ម។

មានបទពិសោធន៌ក្នុងឧស្សាហកម្មធនាគារ នាឆ្នាំ 2008 បន្ទាប់ពីបានចូលរួមជាមួយ ក្រុមការងារនៃឥណទានរបស់ធនាគារ Standard Bank នៅ Tashkent ជានាយកផ្នែកទីផ្សារ។

បន្ទាប់មកលោកត្រូវបានអញ្ជើញឲ្យចូលរួមជាក្រុមនៃធនាគារ ABA នៅក្នុងខែមេសា ឆ្នាំ 2012 ជានាយកផ្នែកទីផ្សារ។

ខែមិថុនា ឆ្នាំ2016 លោក Zokhir បានដឹកនាំដំណើរការសេវាឌីជីថល របស់ធនាគារ។

នាយក​​ទីផ្សារ កិច្ចការ CSR​ និងលេខាធិការ​សាជីវកម្ម

​លោក​ Igor​ Zimarev​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ Tashkent​ State​ (​និស្សិត​ឆ្នើម​)​ នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។​ លោក​បាន​ចាប់ផ្តើម​ការងារ​នៅ​ក្នុង​​វិស័យផ្សព្វ​ផ្សាយពាណិជ្ជកម្ម​មួយ​ ក្នុង​ឆ្នាំ​  2003​។​

​ក្នុង​ឆ្នាំ​ 2006-2007​ លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​គម្រោង​ធនាគារពិភពលោក​ “​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​”​ (​អ៊ូ​ស​បេ​គី​ស្ថាន​)​។​ បន្ទាប់​ពី​បាន​បញ្ចប់​គម្រោង​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​ 2007​ លោក​ Igor​ Zimarev​ បាន​ប្តូរ​ទៅ​វិស័យ​ទូរគមនាគមន៍​។​

បទ​ពិសោធ​វិស័យ​ធនាគារ​របស់​លោក​បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​ 2010​ បន្ទាប់​ពី​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុម​ទីផ្សារ​នៃ​ធនាគារ​ Credit​ Standard​ Bank​ (​អ៊ូ​ស​បេ​គី​ស្ថាន​)​ ជា​កន្លែង​ដែល​លោក​មាន​តួនាទី​ជា​ច្រើន​ រួម​មាន​ ប្រធាន​សេវាកម្ម​សារព័ត៌មាន​។​

ក្នុង​ខែកញ្ញា​ ឆ្នាំ​ 2012​ លោក​ Igor​ Zimarev​ បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ផ្នែក​ទីផ្សារ​នៅ​ក្នុង​ក្រុមការងារ​របស់​ធនាគារ​ ABA​ ។​ ក្នុង​ខែមិថុនា​ ឆ្នាំ​ 2016​ លោក​បាន​គ្រប់គ្រង​អង្គភាព​ទីផ្សារ​ មើល​ការ​ខុស​ត្រូវ​លើ​បណ្តាញ​ទំនាក់​ទំនង​ទីផ្សារ​ទាំងអស់​របស់​ធនាគារ​ និង​កម្មវិធី​វិភាគទាន​សង្គម​របស់​សាជីវកម្ម​ (CSR)​។​

ក្នុង​ខែធ្នូ​ ឆ្នាំ​ 2019​ លោក​ Igor​ Zimarev​ ត្រូវ​បាន​តែងតាំង​ជានា​យក​អង្គភាព​ទីផ្សារ​ និង​ជា​លេខាធិការ​សាជីវកម្ម​របស់​ធនាគារ​ ABA​ ។​

នាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ

លោក​ Torsten​ Kleine​ Buening​ មាន​សញ្ញាបត្រ​ Diplom​ Wirtschafts-Informatiker​ /​ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ Westfaelische​ Wilhelms-Universitaet​ Muenster​ (​ប្រទេស​អា​ល្លឺ​ម៉​ង់​)​។​ ​

លោក​ Torsten​ បម្រើ​ការងារ​ផ្នែក​ហានិភ័យ​ដែល​មាន​បទ​ពិសោធ​ 20​ ឆ្នាំ​ ផ្នែក​ហិរញ្ញវត្ថុ​ទូទៅ​ និង​ Islamic​ Finance​ នៅ​ក្នុង​ទីផ្សារ​អភិវឌ្ឍ​ និង​កំពុង​អភិវឌ្ឍ​នានា​។

​លោក​ចាប់ផ្តើម​អាជីព​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ នៅ​ឆ្នាំ​ 2002​ បន្ទាប់​ពី​ក្លាយជា​ Basel​ II​ Group​ Project​ Manager​ សម្រាប់​ Volksbanken​ Group​ នៅ​ប្រទេស​អូ​ទ្រី​ស​ ដែល​គ្របដណ្តប់​លើ​ប្រទេស​អូ​ទ្រី​ស​ និង​អឺរ៉ុប​កណ្តាល​ ប៉ែក​ខាងកើត​។​ នៅ​ឆ្នាំ​ 2006​ –​ 2013​ លោក​ Torsten​ បាន​អភិវឌ្ឍ​ Samba​ Financial​ Group​ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ និង​បាន​ដឹកនាំ​ផ្នែក​ហានិភ័យ​ដើមទុន​ និង​ផលប​ត្រ​សម្រាប់​ Emirates​ NBD​ នៅ​ទីក្រុង​ឌូ​ប៉ៃ​ ប្រទេស​អេ​មី​រ៉ាត​អា​រ៉ាប់​រួម​។​ ​

នៅ​ឆ្នាំ​ 2013​ លោក​ Torsten​ បាន​ផ្លាស់​មក​អាស៊ី​ ដោយ​បាន​ក្លាយជា​ប្រធាន​អភិបាលកិច្ច​ផ្នែក​គ្រប់គ្រង​ហានិភ័យ​ទូ​ទាំង​សហគ្រាស​សម្រាប់​ Standard​ Chartered​ (​ប្រទេស​សិង្ហ​បុរី​)​។​ ក្នុង​ឆ្នាំ​ 2017​ –​ 2019​ លោក​បាន​បម្រើ​ការងារ​ជានា​យក​ហានិភ័យ​ និង​នាយក​ប្រតិបត្តិ​តាម​សម្រាប់​ Tenger​ Financial​ Group​ (​ប្រទេស​ម៉ុង​ហ្គោ​លី​)​ ដោយ​គ្របដណ្តប់​លើ​ផ្នែក​ធនាគារ​ ភតិសន្យា​ និង​ធានា​រ៉ាប់រង​។

​ពី​ឆ្នាំ​ 2019​ –​ 2020​ លោក​បាន​រួមចំណែក​ក្នុង​តំណែង​ជានា​យក​ផ្នែក​ហានិភ័យ​ប្រតិបត្តិការ​របស់​ Deem​ Finance​ ដោយ​គាំទ្រ​របៀបវារៈ​ឌី​ជី​ថ​ល​ដ៏​ធំ​មួយ​។

​លោក​ Torsten​ បាន​ចូលរួម​ជាមួយ​ធនាគារ​ ABA​ នៅ​ខែវិច្ឆិកា​ ឆ្នាំ​ 2020​ ក្នុង​តំណែង​ជានា​យក​អង្គភាព​ហានិភ័យ​ និង​ជាទី​ប្រឹក្សា​ប្រតិបត្តិ​តាម​សម្រាប់​នាយក​ប្រតិបត្តិ​។

​នាយិកា​ប្រឹក្សា​សវន​កម្ម​ សម្រាប់​នាយក​ប្រតិបត្តិ​

លោកស្រី​ Chantal​ Quinn​ បាន​បញ្ចប់​ការ​សិក្សា​ពី​សកល​វិទ្យាល័យ​កេ​ប៊ិ​ច​ និង​ជា​គណនេយ្យករ​ជំនាញ​ ទទួល​បាន​សញ្ញាប័ត្រ​ទទួលស្គាល់​ពី​ CPA​។​ លោកស្រី​ ជា​អ្នកជំនាញ​សវន​កម្ម​ពោរពេញ​ដោយ​បទ​ពិសោធ​ ដែល​បាន​បម្រើ​ការងារ​នៅ​ធនាគារជាតិ​កា​ណា​ដា​ ចាប់តាំងពី​ឆ្នាំ​ 1998​។​ ​

មុន​ចូល​បម្រើ​ការងារ​នៅ​ធនាគារជាតិ​កា​ណា​ដា​ លោកស្រី​បាន​បំពេញ​តួនាទី​ជា​ច្រើន​ នៅ​ក្នុង​អង្គភាព​បម្រើសេវា​រូបវន្ដបុគ្គល​ និង​ពាណិជ្ជកម្ម​ អស់​រយៈពេល​ 10​ ឆ្នាំ​ នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​មួ​យ​ទៀត​។​ លោកស្រី​ បាន​កាន់​មុខ​តំណែង​ចុង​ក្រោយ​នៅ​ធនាគារជាតិ​កា​ណា​ដា​ ជា​ ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ ផ្នែក​ស​នវកម្ម​ផ្ទៃក្នុង​ ឥណទាន​ កិច្ចការ​អន្តរជាតិ​ និង​សេវា​ធនាគារ​សាជីវកម្ម​។​ លើស​ពី​នេះ​ សម្រាប់​រយៈពេល​ 9​ ឆ្នាំ​ចុង​ក្រោយ​ លោកស្រី​បាន​ចូលរួម​ជាមួយ​ ABA​ ដោយ​បាន​បំពេញការងារ​ជា​ច្រើន​ នៅ​ផ្នែក​ពិនិត្យ​តាមដាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ (due​ diligence),​ សវន​កម្ម​ និង​ជាទី​ប្រឹក្សា​ផង​ដែរ​។​ ​

នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2023​ លោកស្រី​ Chantal​ Quinn​ ត្រូវ​បាន​តែងតាំង​ជា​ នាយិកា​ប្រឹក្សា​សវន​កម្ម​ សម្រាប់​នាយក​ប្រតិបត្តិ​។​ ក្នុង​មុខ​តំណែង​នេះ​ លោកស្រី​នឹង​នៅ​បន្ដ​កិច្ចការ​អភិវឌ្ឍ​សវន​កម្ម​ផ្ទៃក្នុង​របស់​ ABA​ ឆ្ពោះទៅ​កាន់​ឧត្ត​មា​នុ​វត្ត​ន៍​អន្ដរជាតិ​។

​នាយិកា​គ្រប់គ្រង​សាច់ប្រាក់​

លោកស្រីបាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ​ 2012​។

​​បច្ចុប្បន្ន​ លោកស្រីកំពុង​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជក្ម​ ឯកទេស​គ្រប់គ្រង​ទូទៅ​ ពី​ Charles​ Sturt​ University​ ប្រទេស​អូស្ត្រាលី​។

​បទ​ពិសោធ​របស់​ លោកស្រី​ នី​ន​លី​ដា​ ក្នុង​វិស័យ​ធនាគារ​បាន​ចាប់ផ្តើម​ជា​ បេឡាធិការ​ ក្នុង​ឆ្នាំ​ 2006​ នៅ​ធនាគារ​កម្ពុជា​អាស៊ី​ មុន​ពេល​ផ្លាស់​ទៅ​ធនាគារ​ Sacombank​ ក្នុង​ឆ្នាំ​ 2009​។​ លោកស្រី​បាន​កាន់​តួនាទី​ជា​ច្រើន​ក្នុង​ផ្នែក​ប្រតិបត្តិការ​ធនាគារ​របស់​ Sacombank​ មុន​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ 2013​ ។

​នៅ​ខែឧសភា​ ឆ្នាំ​ 2016​ លោកស្រី​ នី​ន​លី​ដា​ បាន​ចូល​បម្រើ​ការងារ​នៅ​ធនាគារ​ ABA​ ក្នុង​តួនាទី​ជា​ប្រធាន​អង្គភាព​ប្រតិបត្តិការ​សាច់ប្រាក់​ ដោយ​មើល​ការ​ខុស​ត្រូវ​លើ​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ធនាគារ​នៅ​គ្រប់​សាខា​ កន្លែង​ស្វ័​យ​សេវា​ និង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​។​ ​

នៅ​ខែមករា​ ឆ្នាំ​ 2022​ លោកស្រី​ នី​ន​លី​ដា​ ត្រូវ​បាន​តែងតាំង​ជា​នាយិកា​គ្រប់គ្រង​សាច់ប្រាក់​។​

​នាយក​សេវា​ធនាគារ​រូបវន្តបុគ្គល​

មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ (Laurea​ Magistrale)​ ពី​ University​ of​ Trento​ ប្រទេស​អ៊ី​តា​លី​។

​​នៅ​ចន្លោះ​ឆ្នាំ​ 2008​ ដល់​ឆ្នាំ​ 2012​ លោក​ជា​គ្រូបង្រៀន​ផ្នែក​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។

​លោក​បាន​ចាប់ផ្ដើម​អាជីព​ការងារ​ក្ន​ង​វិស័យ​ធនាគារ​នៅ​ឆ្នាំ​ 2013​ ជាមួយ​ធនាគារ​ ANZ​ Royal​។​ មុខ​ដំណែង​ចុង​ក្រោយ​របស់​លោក​នៅ​ ANZ​ គឺ​ ប្រធាន​ទំនាក់ទំនង​សាជីវកម្ម​។

​នៅ​ខែឧសភា​ ឆ្នាំ​ 2015​ លោក​ វិចិត្រ​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ ជា​ប្រធាន​អភិវឌ្ឍន៍​ផ្នែក​លក់​ ហើយ​ត្រូវ​បាន​ដំឡើង​ដំណែង​ជា​ច្រើន​នៅ​ក្នុង​ធនាគារ​។​ ​

លោក​ត្រូវ​បាន​តែងតាំង​ជា​ នាយក​សេវា​ធនាគារ​រូបវន្តបុគ្គល​ របស់​ធនាគារ​ ABA​ ក្នុង​ខែកុម្ភៈ​ ឆ្នាំ​ 2022​។​ 

​នាយិកា​ធុរកិច្ច​អន្ដរជាតិ​

បាន​បញ្ចប់​ការ​សិក្សា​ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ​ 2004​ និង​ពី​សកល​វិទ្យាល័យ​ភ្នំពេញ​អន្ដរជាតិ​ (​ពី​មុន​ ត្រូវ​បាន​គេ​ស្គាល់​ជា​ សកល​វិទ្យាល័យ​អាស៊ាន​)​ ក្នុង​ឆ្នាំ​ 2006​។​ ​

លោកស្រី​ ប៉ូ​លី​ន​ដា​ មាន​បទ​ពិសោធ​ការងារ​ជាង​ 18​ ឆ្នាំ​ ក្នុង​វិស័យ​ធនាគារ​ ដោយ​កាន់​មុខ​ដំណែង​ជា​ច្រើន​ នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ល្បីៗ​ជា​ច្រើន​ផង​ដែរ​។

​​លោកស្រី​ បាន​ចាប់ផ្ដើម​អាជីព​ការងារ​នៅ​ធនាគារ​ វឌ្ឍនៈ​ ក្នុង​ឆ្នាំ​ 2005​ បន្ទាប់​មក​ បាន​បម្រើ​ការងារ​នៅ​ធនាគារ​ ANZ​ Royal​ រយៈពេល​ 10​ ឆ្នាំ​ ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​បម្រើសេវា​អតិថិជន​ ចាប់តាំងពី​ឆ្នាំ​ 2007​។​ ផ្នែក​មួយ​នៃ​ សមិទ្ធផល​ការងារ​របស់​គាត់​ លោកស្រី​បាន​ទទួល​ពានរង្វាន់​ CEO​ Pacific​ Award​ ក្នុង​ឆ្នាំ​ 2011​។​

លោកស្រី​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ នៅ​ឆ្នាំ​ 2017​ ក្នុង​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ប្រតិបត្តិការ​អន្ដជាតិ​ ដោយ​លោកស្រី​ធ្វើការ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​ភាគី​ជាតិ​ និង​អន្ដរជាតិ​សំខាន់ៗ​ រួម​មាន​ ធនាគារជាតិ​នៃ​កម្ពុជា​,​ ធនាគារ​អន្ដរការី​,​ អ្នក​ផ្គត់ផ្គង់​សេវា​ទូទាត់​ ក៏​ដូច​ជា​ក្រុមការងារ​ពាក់ព័ន្ធ​របស់​ ABA​ លើ​គំនិត​ផ្ដួចផ្ដើម​ និង​ផលិតផល​សំខាន់ៗ​មួយ​ចំនួន​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ផង​ដែរ​។​ ​

នៅ​ខែកក្កដា​ ឆ្នាំ​ 2022​ លោកស្រី​ ប៉ូ​លី​ន​ដា​ ត្រូវ​បាន​តែងតាំង​ជា​ នាយិកា​ធុរកិច្ច​អន្ដរជាតិ​។​ លោកស្រី​ទទួលខុសត្រូវ​លើ​ការ​អភិវឌ្ឍន៍​ និង​ការ​អនុវត្ត​សេវា​ផ្ទេរ​ប្រាក់​ប្រកបដោយ​នវានុវត្តន៍​,​ អភិបាលកិច្ច​ប្រតិបត្តិការ​,​ ឯកសារ​ និង​នីតិវិធី​ផ្ទៃក្នុង​,​ លំហូរ​ការងារ​,​ ការ​លក់​ និង​ការ​បណ្តុះបណ្តាល​ និង​ការ​គ្រប់គ្រង​ក្រុម​។​

​នាយក​នីតិកម្ម​

មាន​បរិញ្ញាបត្រ​ច្បាប់​ពី​ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ 2000​ បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​ 2001​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​សេដ្ឋកិច្ច​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ 2007​។

​​លោក​ សូ​សែន​ បាន​ចាប់ផ្តើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2005​ ជា​មន្ត្រី​នីតិកម្ម​នៅ​ធនាគារ​ ABA​ ។​ ចាប់ពី​ឆ្នាំ​ 2008​ ដល់​ឆ្នាំ​ 2021​ លោក​បាន​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ ដោយ​លោក​បាន​បង្កើត​នាយកដ្ឋាន​នីតិកម្ម​ថ្មី​ ដើម្បី​រៀបចំ​ និង​ព្រាង​កិច្ចសន្យា​ និង​កិច្ចព្រមព្រៀង​ គ្រប់គ្រង​ពាក្យបណ្តឹង​ និង​បញ្ហា​ផ្នែក​ច្បាប់​ផ្សេងៗ​។​ លោក​ក៏​ធ្វើការ​ជាមួយ​នាយកដ្ឋាន​ផ្សេង​ទៀត​របស់​ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ប្រឹក្សា​បញ្ហា​ផ្លូវច្បាប់​ និង​តំណាង​ធនាគារ​នៅ​តុលាការ​។

​នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2022​ លោក​ សូ​សែន​ ត្រូវ​បាន​តែងតាំង​ជា​ នាយក​នីតិកម្ម​ របស់​ធនាគារ​ ABA​ ។​

​នាយិកា​ធនធានមនុស្ស​

ទទួល​បាន​បរិញ្ញាបត្រ​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ (​កិត្តិយស​)​ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​ ​

មុន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ លោកស្រី​ វិទ្យា​ ធ្លាប់​បម្រើ​ការងារ​នៅ​ កម្មវិធី​អភិវឌ្ឍន៍​ អង្គការសហប្រជាជាតិ​ (UNDP)​ ស្ថាប័នហិរញ្ញវត្ថុ​ និង​អង្គការក្រៅរដ្ឋាភិបាល​ជា​ច្រើន​ ហើយ​បាន​ឈាន​ទៅ​កាន់​តួនាទី​ជា​អ្នកដឹកនាំ​ផ្សេងៗ​ក្នុង​ផ្នែក​ធនធានមនុស្ស​ ដោយ​ទទួល​បាន​ចំណេះដឹង​ ជំនាញ​ និង​បទ​ពិសោធ​យ៉ាង​ទូលំទូលាយ​ក្នុង​វិស័យ​នេះ​។

​ក្នុង​ខែវិច្ឆិកា​ ឆ្នាំ​2012​ លោកស្រីបាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ ជា​ប្រធាន​ផ្នែក​ធនធានមនុស្ស​ ដោយ​ទទួលខុសត្រូវ​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ធនធានមនុស្ស​ ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ ក៏​ដូច​ជា​ការ​បង្កើត​គោលនយោបាយ​ និង​ការ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​ផ្នែក​ធនធានមនុស្ស​របស់​ធនាគារ​បន្ថែម​ រួម​មាន​ប៉ុន្ដែ​ មិន​កំណត់​ចំពោះ​ ការ​ជ្រើសរើស​បុគ្គលិក​ ការ​បណ្តុះបណ្តាល​ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ការ​គ្រប់គ្រង​ការ​អនុវត្ត​ការងារ​ និង​រង្វាន់​ ការ​រៀបចំ​ផែនការ​បន្ត​ ការ​ចូលរួម​របស់​បុគ្គលិក​ និង​ប្រព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស​ទាំងមូល​របស់​ធនាគារ​។

​​នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2022​ លោកស្រី វិទ្យា​ ត្រូវ​បាន​តែងតាំង​ជា​ នាយិកា​ធនធានមនុស្ស​របស់​ធនាគារ​ ABA​ ។​

នាយកឥណទានអាជីវកម្មខ្នាតធំ និងមធ្យម

ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ពី​ Middle​ East​ Technical​ University​ ប្រទេស​ទួ​រ​គី​ ក្នុង​ឆ្នាំ​ 2009​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​ The​ University​ Lille​ I​ ក្នុង​ឆ្នាំ​ 2011​ និង​ University​ of​ Lumière​ Lyon​ 2​ ក្នុង​ឆ្នាំ​ 2012​។​ លោក​ លី​ដា​ ក៏​ជា​ "​ធនាគារិក​វិជ្ជាជីវៈ​"​ ប្រកបដោយ​សមត្ថភាព​ និង​វិញ្ញាបនបត្រ​ទទួលស្គាល់​ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ Asian​ Institute​ of​ Chartered​ Bankers​ (AICB)​។

​លោក​បាន​ចាប់ផ្តើម​អាជីព​ការងារ​ក្នុង​វិស័យ​ធនាគារ​ជា​ប្រធាន​គ្រប់គ្រង​ទំនាក់ទំនង​ធុរកិច្ច​ក្នុង​ឆ្នាំ​ 2011​ នៅ​ធនាគារ​ Maybank​ Cambodia​ ហើយ​គ្រប់គ្រង​ទំនាក់ទំនង​ផ្សេងៗ​ជាមួយ​អតិថិជន​សាជីវកម្ម​ និង​អតិថិជន​កម្ចី​។​ ​

នៅ​ខែមីនា​ ឆ្នាំ​ 2018​ លោក​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ ជា​ប្រធាន​នាយកដ្ឋាន​កម្ចី​ពាណិជ្ជកម្ម​ និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​ឥណទាន​។​ ឥឡូវនេះ​ លោក​មាន​តួនាទី​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​ផ្នែក​កម្ចី​ពាណិជ្ជកម្ម​របស់​ធនាគារ​។

នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2022​ លោក​ លី​ដា​ ត្រូវ​បាន​តែងតាំង​ជានាយកឥណទានពាណិជ្ជកម្ម និងអាជីវកម្ម ខ្នាតមធ្យមនិងធំ​ របស់​ធនាគារ​ ABA​ ។​

​នាយក​ឥណទាន​អាជីវកម្ម​ខ្នាត​តូច

​លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​សេដ្ឋកិច្ច​ ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ និង​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ឯកទេស​គ្រប់គ្រង​ធុរកិច្ច​ធនាគារ​ និង​ហិរញ្ញវត្ថុ​ពី​សាក​វិទ្យាល័យ​ បៀ​ល​ប្រាយ​។​ ​

លោក​ សរ​ ចន្ទ​រិ​ទ្ធ​ មាន​បទ​ពិសោធ​ជិត​ 20​ឆ្នាំ​ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​។​ ពី​ឆ្នាំ​ 2001-2015​ លោក​បាន​កាន់​តួនាទី​ជា​ច្រើន​ ពី​មន្ត្រី​ឥណទាន​ ដល់​អ្នកគ្រប់គ្រង​ឥណទាន​ ប្រធាន​គ្រប់គ្រង​តំបន់​ ជាមួយ​អង្គភាព​ជា​ច្រើន​។

​​ក្នុង​ឆ្នាំ​ 2015​ លោក​បាន​ចូលរួម​ជាមួយ​ក្រុមការងារ​ឥណទាន​របស់​ធនាគារ​ ABA​ ក្នុង​នាម​ជា​ ប្រធាន​ឥណទាន​អាជីវកម្ម​ខ្នាត​តូច​ និង​បាន​បម្រើ​តួនាទី​ជា​ នាយករង​ឥណទាន​នៃ​ធនាគារ​ ABA​ រហូត​ដល់​ឆ្នាំ​ 2021​។​ ​

នៅ​ដើមឆ្នាំ​ 2022​ លោក​ សរ​ ចន្ទ​រិ​ទ្ធ​ ត្រូវ​បាន​តែងតាំង​តួនាទី​ជា​ នាយក​ឥណទាន​អាជីវកម្ម​ខ្នាត​តូច​ នៃ​ធនាគារ​ ABA​។​

នាយក​ត្រួតពិនិត្យ​ឥណទាន​ និង​ដោះស្រាយ​បំណុល​

​ដោយ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ក្នុង​ឆ្នាំ​ 2005​ លោក​ស៊ី​ណា​ក់បាន​អភិវឌ្ឍ​ខ្លួន​ជា​បន្ដបន្ទាប់​តាម​រយៈ​ការ​បណ្តុះបណ្តាល​ជំនាញ​ទាំង​ក្នុងស្រុក​ និង​អន្តរជាតិ​។​ ​

មុន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ លោក​ ស៊ី​ណា​ក់​ បាន​បំពេញការងារ​នៅ​ធនាគារ​ ANZ​ Royal​ ក្នុង​តួនាទី​ជា​ច្រើន​ក្នុង​ផ្នែក​សេវា​ធនាគារ​រូប​វន្ដ​។​ លោក​មាន​ជំនាញ​គ្រប់គ្រង​ទំនាក់ទំនង​អតិថិជន​ សេវា​ធនាគារ​អេ​ឡិ​ក​ត្រូ​និក​ និង​គ្រប់គ្រង​បំណុល​។​ ​

លោក​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ ក្នុង​ឆ្នាំ​ 2011​ ជា​មន្ត្រី​ឥណទាន​ជាន់ខ្ពស់​ មុន​ចូល​កាន់​ដំណែង​ជា​ប្រធាន​ត្រួតពិនិត្យ​ឥណទាន​ និង​ដោះស្រាយ​បំណុល​ ដោយ​មើល​ការ​ខុស​ត្រូវ​លើ​វិសាលភាព​នៃ​សកម្មភាព​ត្រួតពិនិត្យ​ឥណទាន​ និង​ដោះស្រាយ​បំណុល​ទាំងមូល​របស់​ធនាគារ​។​ ​

នៅ​ដើមឆ្នាំ​ 2022​ លោក​ស៊ី​ណា​ក់​ ត្រូវ​បាន​តែងតាំង​ជា​ នាយក​ត្រួតពិនិត្យ​ឥណទាន​ និង​ដោះស្រាយ​បំណុល​របស់​ធនាគារ​ ABA​ ។​

នាយិកា​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​គ្រប់គ្រង​តំបន់

មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ហិរញ្ញវត្ថុ​ ពី​ University​ of​ Akron​ (USA)​ ក្រោម​កម្មវិធី​ Fulbright​ Scholarship​ Award​ (2005-2007)​។​ លោកស្រីបាន​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​ ក្នុង​កិច្ចការ​គណនេយ្យ​ ពី​សាក​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ និង​បរិញ្ញាបត្រ​អប់រំ​ (B.Ed.)​ លើ​ឯកទេស​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសាបរទេស​ ពី​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

លោកស្រី​ រមណី​ បាន​ចាប់ផ្ដើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2002​ ជាទី​ប្រឹក្សា​ក្នុងស្រុក​ សម្រាប់​ BBC​ World​ Service​ ហើយ​ចន្លោះ​ឆ្នាំ​ 2007-2009​ លោកស្រី​ បាន​ចូលរួម​ក្នុង​គម្រោង​នានា​ក្រោម​ Danish​ International​ Development​ Assistance​ (DANIDA),​ JICA,​ GIZ,​ និង​ World​ Bank​។​ ​

ពី​ឆ្នាំ​ 2003-2009​ លោកស្រី ជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL)​ ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ធុរកិច្ច​អន្តរជាតិ​ និង​សាកល​វិទ្យា​បញ្ញា​សាស្ត្រ​កម្ពុជា​ ផ្នែក​ហិរញ្ញវត្ថុ​ធុរកិច្ច​។​ ​

លោកស្រីបាន​ចូល​បម្រើ​ការងារ​នៅ​ ABA​ ក្នុង​ខែកុម្ភៈ​ 2010​ ជា​ប្រធាន​សាខា​ទួល​គោក​ ហើយ​ត្រូវ​បាន​ដំឡើង​ទៅ​ជា​ប្រធាន​គ្រប់គ្រង​តំបន់​ក្នុង​ឆ្នាំ​ 2016​។​ ក្នុង​នាម​ជា​ប្រធាន​គ្រប់គ្រង​តំបន់​ លោកស្រីគ្រប់គ្រង​លើ​បណ្ដា​សាខា​នៅ​តំបន់​ទួល​គោក​។

​​នៅ​ដើមឆ្នាំ​ 2022​ លោកស្រី ទទួល​បាន​តួនាទី​ថ្មី​ ជា​ នាយក​ទំនាក់ទំនង​គូភាគី​ -​ ប្រធាន​ទំនាក់ទំនង​តំបន់​ នៃ​ធនាគារ​ ABA​។​

នាយក​រដ្ឋបាល​

មាន​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។

​លោក​បាន​ចាប់ផ្តើម​អាជីព​ការងារ​ក្នុង​ឆ្នាំ​ 2011​ ដោយ​បាន​ចូល​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​គណនេយ្យ​របស់​ធនាគារ​ ABA​ ដែល​នៅ​ទីនោះ​លោក​បាន​កាន់​តួនាទី​ដូច​ជា​ ការ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ធនាគារ​ ការ​គ្រប់គ្រង​ទ្រព្យសកម្ម​មិនមែន​ហិរញ្ញវត្ថុ​ និង​របាយការណ៍​ហិរញ្ញវត្ថុ​។

​នៅ​ខែមិថុនា​ ឆ្នាំ​ 2015​ លោក​ ដា​ឡែ​ន​ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ ដោយ​មាន​តួនាទី​ត្រួតពិនិត្យ​ការងារ​រដ្ឋបាល​ ពង្រីក​បណ្តាញ​សាខា​ និង​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ពន្ធ​រូប​វន្ត​របស់​ ABA​ ។​ ​

នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2022​ លោក​ត្រូវ​បាន​តែងតាំង​តួនាទី​ជា​ នាយក​រដ្ឋបាល​របស់​ធនាគារ​ ABA​ ។​

នាយក​សន្តិសុខ​ និង​សុវត្ថិភាព​

លោក​បាន​បញ្ចប់​បិ​រញ្ញា​ប​ត្រ​ជាន់ខ្ពស់​ផ្នែក​នីតិសាស្ដ្រ​ និង​វិទ្យាសាស្ត្រ​នយោបាយ​ ពី​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ក្នុង​ឆ្នាំ​ 2008​។​ ​

មុន​ចូល​បម្រើ​ការងារ​នៅ​ ABA​ លោក​ គី​ម​ឃុន​ បាន​បំពេញ​តួនាទី​ជា​ជំនួយការ​ផ្នែក​សន្តិសុខ​នៅ​ Naga​ World​ Casino​ and​ Hotel​ ហើយ​បាន​ផ្លាស់​ទៅ​ក្រុមហ៊ុន​ Beeline​ Cambodia​ ជា​ប្រធាន​ផ្នែក​សន្តិសុខ​។​ នៅ​ខែធ្នូ​ ឆ្នាំ​ 2013​ លោក​បាន​ចូល​បម្រើ​ការងារ​ជាមួយ​ធនាគារ​ ABA​ ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែក​សន្តិសុខ​ និង​សុវត្ថិភាព​ ដែល​មើល​ការ​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​ និង​នីតិវិធី​សុវត្ថិភាព​របស់​ធនាគារ​ទាំងមូល​។​ ​

នៅ​ខែកុម្ភៈ​ ឆ្នាំ​ 2022​ លោក​ គី​ម​ ឃុន​ ត្រូវ​បាន​តែងតាំង​ជា​នាយក​សន្តិសុខ​ និង​សុវត្ថិភាព​ ​របស់​ធនាគារ​ ABA​ ។​