ពានរង្វាន់

ធនាគារ ABA បានទទួលវិញ្ញាបនបត្រទទួលស្គាល់សមិទ្ធផលរបស់ខ្លួនជាច្រើននៅក្នុងវិស័យធនាគារ។ ខាងក្រោមនេះគឺជាពានរង្វាន់មួយចំនួនដែលយើងបានទទួលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ៖

2024

ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ដប់លើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា ដោយបន្ដបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

យោងតាមទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ធនាគារឆ្នើមប្រចាំឆ្នាំ 2023 របស់ប្រទេសកម្ពុជា គឺធនាគារ ABA! ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះវឌ្ឍនភាពពេញលេញនៃសេវាធនាគាររបស់ខ្លួន និងយុទ្ធសាស្ត្ររបស់ធនាគារដែលផ្ដោតលើបច្ចេកវិទ្យាទំនើប និងផលិតផល/សេវាកម្មឌីជីថល។ ធនាគារ ABA បានបង្ហាញពីការប្ដេជ្ញាចិត្តឥតរាករេក្នុងការបង្កើនសមត្ថភាពសេវាធនាគារ ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាស្ថាប័ននាំមុខគេនៅក្នុងវិស័យធនាគារ។

ធនាគារឌីជីថលឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពី ទស្សនាវដ្ដី International Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ និងពាណិជ្ជកម្មលំដាប់កំពូល ដែលមានទីស្នាក់ការនៅចក្រភពអង់គ្លេស។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាបន្ដបន្ទាប់ចំពោះនវានុវត្តន៍ មុខងារដ៏ល្អឯកនៃដំណោះស្រាយរបស់ខ្លួន ផ្ទៃអន្ដរកម្មងាយស្រួលប្រើ និងទំនាក់ទំនងអតិថិជនដ៏រឹងមាំនៅក្នុងប្រតិបត្តិការធនាគារឌីជីថលរបស់ខ្លួន។ គុណសម្បត្តិទាំងអស់នេះ បានធ្វើឲ្យ ABA ក្លាយជាធនាគារផ្តល់សេវាឌីជីថលគ្មានគូប្រៀប និងជាអេបលើទូរស័ព្ទដៃដ៏ងាយស្រួលប្រើបំផុត។

ធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ដែលជាទស្សនាវដ្ដីថ្នាក់តំបន់ របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។ ការទទួលស្គាល់ជាបន្ដបន្ទាប់ពី Asiamoney នេះ បានបង្ហាញពីឧត្តមភាពរបស់ធនាគារ ក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ ABA ទទួលបានការកោតសរសើរ ចំពោះវត្តមានដ៏លេចធ្លោរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា, ការចូលរួមចំណែកដ៏សំខាន់ នៃការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក, និងការប្តេជ្ញាចិត្តបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជនខ្លួនផងដែរ។

កិត្តិនាម “ធនាគារបម្រើសេវារូបវន្ដបុគ្គលដ៏ឆ្នើមនៅកម្ពុជា” បីឆ្នាំជាប់គ្នាពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asian Banking and Finance ។ ការរីកចម្រើនឥតឈប់ឈរជាមួយនឹងកិច្ចខិតខំរបស់ខ្លួនចំពោះនវានុវត្តន៍បានធ្វើឲ្យ ABA កាន់តែមានជំហរយ៉ាងរឹងមាំក្នុងការបន្តជាគ្រឹះស្ថានឈានមុខគេក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា។ គណៈវិនិច្ឆ័យរបស់ Asian Banking and Finance ក៏បានទទួលស្គាល់ផងដែរនូវការប្ដេជ្ញារបស់ ABA ក្នុងការបន្តបង្កើតផលិតផលនិងសេវាកម្មធនាគារថ្មីៗរបស់ខ្លួនក្នុងអំឡុងពេលមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកល។

ពានរង្វាន់ដ៏មានកិត្យានុភាពជា “ធនាគារឆ្នើមបំផុតនៅកម្ពុជា” ដប់ឆ្នាំជាប់ៗគ្នាពីទស្សនាវដ្ដី Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីការបន្ដប្ដេជ្ញាចិត្តរបស់ធនាគារ ABA និងការយកចិត្តទុកដាក់របស់ធនាគារ ផ្ដោតលើឧត្តមភាព និងការពេញចិត្តរបស់អតិថិជន។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារ ប្រកបដោយនវានុវត្តន៍ យុទ្ធសាស្ត្រដ៏រឹងមាំក្នុងការពង្រីកសក្ដានុពល និងការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់របស់ ABA នៅក្នុងទីផ្សារកម្ពុជា។

ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ប្រាំបួនលើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារ និងការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់របស់ ABA ក្នុងការបំពេញតម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

យោងតាមទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ធនាគារឆ្នើមប្រចាំឆ្នាំ 2022 របស់ប្រទេសកម្ពុជា គឺធនាគារ ABA! ធនាគារ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការកែលម្អ និងអភិវឌ្ឍសេវាធនាគាររបស់ខ្លួន ក៏ដូចជាយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្តោតសំខាន់ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល។

ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតសម្រាប់ហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ឆ្នាំ2022” ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asiamoney ជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដីហិរញ្ញវត្ថុអន្ដរជាតិ Euromoney។ ពានរង្វាន់ពី Asiamoney ប្រគល់ជូន ABA ចំពោះវឌ្ឍនភាពធនាគារឌីជីថលដ៏លេចធ្លោ និងការផ្ដោតជាយុទ្ធសាស្ដ្រលើការបម្រើសេវាធនាគារប្រកបដោយនវានុវត្តជូនអតិថិជនរបស់ខ្លួន។

កិត្តិនាម “ធនាគារបម្រើសេវារូបវន្ដបុគ្គលដ៏ឆ្នើមនៅកម្ពុជា” ពីរឆ្នាំជាប់គ្នាពីទស្សនាវដ្ដីហិរញ្ញវត្ថុ Asian Banking and Finance។ ពាននេះ ប្រគល់ជូន ABA សម្រាប់កាអភិវឌ្ឍ និងការពង្រឹងសមត្ថភាពថ្មីៗគួរឲ្យកត់សម្គាល់នៃកម្មវិធីធនាគារលើទូរស័ព្ទ ABA Mobile របស់ខ្លួន ព្រមទាំងការពង្រីកជាបន្ដបន្ទាប់នូវបណ្ដាញរូបវន្ដ និងបណ្ដាញស្វ័យសេវាផងដែរ។ គណៈវិនិច្ឆ័យ សាទរ ABA ចំពោះសមិទ្ធផលដ៏ល្អប្រសើរពេញមួយឆ្នាំ និងការអភិវឌ្ឍនៃសេវា ដើម្បីនាំយកដំណោះស្រាយសេវាធនាគារងាយស្រួល និងប្រកបដោយនវានុវត្ត ជូនអតិថិជនរបស់ខ្លួន។

ជ័យលាភី ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2022 ពីទស្សនាវដ្ដីហិរញ្ញវត្ថុ Euromoney។ ពានរង្វាន់ប្រាំបួនឆ្នាំជាប់គ្នានេះ បានសបញ្ជាក់ពីជំហររបស់ ABA ក្នុងនាមជាធនាគារឈានមុខគេ និងជាផ្គត់ផ្គង់សេវាធនាគាររូបវន្ដបុគ្គលដ៏ធំបំផុតនៅកម្ពុជា។ Euromoney បានសាទរ ABA ចំពោះដំណោះស្រាយសេវាធនាគារប្រកបដោយនវានុវត្តរបស់ខ្លួន ការពង្រីកសក្ដានុពលយ៉ាងរឹងមាំ និងកំណើនដ៏គួរឲ្យកត់សម្គាល់។ សេចក្ដីសម្រេចរបស់គណៈវិនិច្ឆ័យ ក៏ផ្អែកទៅលើការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពសំខាន់ៗនៃផ្លែតហ្វមឌីជីថលរបស់ធនាគារផងដែរ។

ពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ប្រាំបីលើកជាប់ៗគ្នាពីទស្សនាវដ្ដី Global Finance។ គណៈវិនិច្ឆ័យបានទទួលស្គាល់ធនាគារ ABA ចំពោះការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ ទាំងអស់នេះសម្រេចបានក្នុងអំឡុងពេលពីរឆ្នាំនៃការរីករាលដាលជាសកលនៃកូវីដ19។

ពានរង្វាន់​ “​ធនាគារ​ក្នុងស្រុក​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2021”​ ពី​ទស្សនាវដ្តី​ Asiamoney​ ជា​បុត្រ​សម្ព័ន្ធ​របស់​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ​ Euromoney​។​ កិត្តិនាម​ដ៏​កំពូល​នេះ​ ត្រូវ​បាន​ផ្ដល់​ជូន​ ABA​ ដោយ​គូសបញ្ជាក់​ពី​ជំហរ​របស់​ ABA​ ជា​ធនាគារ​ឈានមុខ​គេ​ក្នុង​វិស័យ​ ធនាគារ​ និង​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​។​ ​អ្នកជំនាញ​សាទរ​ចំពោះ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​លើ​នវានុវត្តន៍​ ដែល​លេចធ្លោ​លើ​ ទីផ្សារ​ក្នុងស្រុក​ បង្កើន​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិ​ក​ត្រូ​និក​ក្នុងស្រុក​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំពេញតម្រូវការ​ អតិថិជន​ –​ ទាំង​អស់នេះ​សម្រេច​បាន​ក្នុង​បរិបទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​។

ពានរង្វាន់​ “​ ធនាគារ​ឆ្នើម​បំផុត​ប្រចាំ​ 2021”​ នៅ​កម្ពុជា​ពី​ The​ Banker​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​លំដាប់​កំពូល​របស់​ពិភពលោក​។​ ពានរង្វាន់​ នេះ​ជា​ការ​សាទរ​ដល់​ធនាគារ​ ABA​ ចំពោះ​យុទ្ធសាស្ដ្រ​របស់​ធនាគារ​ដែល​ផ្ដោត​សំខាន់​ទៅ​ លើ​បច្ចេកវិទ្យា​ នវានុវត្តន៍​ និង​ ផលិតផល​ សេវាកម្ម​ឌី​ជី​ថ​ល​ ដែល​ជា​កិច្ច​ប្រឹងប្រែង​ ដ៏​សំខាន់​ក្នុង​ការ​បង្កើន​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​របស់​ខ្លួន​នៅ​ ក្នុង​ទីផ្សារ​។

ពធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ “​ ធនាគារ​រូប​វន្ត​ក្នុងស្រុក​ដ៏​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ”​ សម្រាប់​ការ​បង្កើន​សមត្ថភាព​ប្រព័ន្ធ​សេវា​ ធនាគារ​ឌី​ជី​ថ​ល​ ដើម្បី​បម្រើ​អតិថិជន​ ព្រមទាំង​ការ​ពង្រីក​បណ្តាញ​របស់​ខ្លួន​ក្នុង​ ឆ្នាំ​ 2020​ ដែល​ផ្ដល់​ជូន​ដោយ​ទស្សនាវដ្តី​ Asian​ Banking​ and​ Finance​ ក្នុង​កម្មវិធី​ Retail​ Banking​ Awards​ 2021​។

ពានរង្វាន់​ "​ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ ឆ្នាំ​ 2021"​ ពី​ទស្សនាវដ្តី​ Euromoney​។​ ពានរង្វាន់​ប្រាំបី​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ ទទួលស្គាល់​ភាព​ឈានមុខ​របស់​ធនាគារ​ក្នុង​គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​,​ ការ​ធ្វើ​ទំនើប​កម្ម​នូវ​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​,​ ការ​ពង្រីក​បណ្តាញ​ស្វ័​យ​សេវា​ និង​សមិទ្ធផល​សំខាន់ៗ​ផ្សេង​ទៀត​។

ពារទទួលស្គាល់ជា “ធនាគារឆ្នើមនៅកម្ពុជា” ប្រាំពីរឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance។ ពានរង្វាន់កំពូលនេះត្រូវបានប្រគល់ជូនផ្អែកលើការវាយតម្លៃនូវធនាគារ ABA លើកត្តាផ្សេងៗជាច្រើន រួមមាន ផលិតផលនវានុវត្តន៍ កំណើនទ្រព្យសកម្ម និងប្រាក់ចំណេញ ការពង្រីកភូមិសាស្ត្រអាជីវកម្ម ព្រមទាំងលក្ខខន្តិកប្រធានវិស័យ ដូចជា យោបល់របស់អ្នកវិភាគសមធន អ្នកវិភាគចំណាត់ថ្នាក់ឥណទាន និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះទូទាំងពិភពលោក។

ពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ2020” ពីទស្សនាវដ្តី Asiamoney ជាបុត្រសម្ព័ន្ធរបស់ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Euromoney។ ពានរង្វាន់ពីទស្សនាវដ្តី Asiamoney បង្ហាញពីឧត្តមភាពនៃប្រព័ន្ធឌីជីថលរបស់ធនាគារ ABA រយៈពេលពីរឆ្នាំជាប់គ្នា។ អ្នកជំនាញទទួលស្គាល់ថា ប្រព័ន្ធធនាគារឌីជីថលរបស់ធនាគារ ABA ជួយឲ្យធនាគារទទួលបាន យល់អំពី និងបម្រើអតិថិជនរបស់ខ្លួន។ ក្នុងឆ្នាំ 2020 កម្មវិធី ABA Mobile មានប្រតិបត្តិការជាង 100 លានដង ដែលមានទឹកប្រាក់សរុបជាង 59 ប៊ីលានដុល្លារអាមេរិក។

​ពានរង្វាន់​ "​ធនាគារ​ដ៏​ឆ្នើម​នៅ​កម្ពុជា​"​ ប្រាំពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ ពី​ទស្សនាវដ្តី​ Euromoney​។​ ធនាគារ​ ABA​ ត្រូវ​បាន​សាទរ​ចំពោះ​ការ​ផ្លាស់​ប្តូរ​ធុរកិច្ច​ឌី​ជី​ថ​ល​ការ​ធ្វើ​ទំនើប​កម្ម​នូវ​កម្មវិធី​ ABA​ Mobile​ ព្រមទាំង​ការ​ពង្រីក​វិសាលភាព​សេវាកម្ម​ និង​លទ្ធផល​សម្រេច​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ 12​ ខែ​ចុង​ក្រោយ​នេះ​!

ពានរង្វាន់ “ធនាគារដ៏ឆ្នើមនៅកម្ពុជា” ប្រាំមួយឆ្នាំជាប់គ្នាពីទស្សនាវដ្តី Global Finance ។ ពានរង្វាន់កម្រិតកំពូលនេះប្រគល់ជូនធនាគារ សម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។ លក្ខខន្តិកវត្ថុវិស័យសម្រាប់ការប្រគល់ពានរង្វាន់នេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្រ្ត ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្រ្តអាជីវកម្ម។

ឆ្នាំ​ 2019​ ពី​ទស្សនាវដ្តី​ Asiamoney​ ដែល​ជា​ទស្សនាវដ្តី​ថ្នាក់​តំបន់​របស់​ Euromoney​ ដែល​ជា​គ្រឹះស្ថាន​ផ្សព្វផ្សាយ​ហិរញ្ញវត្ថុ​អន្តរជាតិ​។​ ​ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់​ជូន​ធនាគារ​ ABA​ សម្រាប់​ឥទ្ធិពល​គ្របដណ្ដប់​ផ្នែក​ឌី​ជី​ថ​ល​នៅ​ក្នុង​វិស័យ​ធនាគារ​ ការ​ពង្រីក​បណ្ដាញ​សាខា​​ និង​បង្អែក​ដ៏​រឹង​មាំ​ពី​ធនាគារជាតិ​កា​ណា​ដា​។​

​​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​បំផុត​ប្រចាំ​ 2019”​ នៅ​កម្ពុជា​ ពី​ The​ Banker​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​លំដាប់​កំពូល​របស់​ពិភពលោក​។​ ពានរង្វាន់​នេះ​ ជា​ការ​សាទរ​ដល់​ធនាគារ​ ABA​ ចំពោះ​យុទ្ធសាស្ត្រ​អាទិភាព​លើ​បច្ចេកវិទ្យា​ ការ​អភិវឌ្ឍ​បន្ត​របស់​កម្មវិធី​ធនាគារ​ ABA​ Mobile​ ការ​ពង្រីក​បណ្តាញ​សាខា​ធំ​ទូលាយ​ និង​ភាព​ជោគជ័យ​ផ្នែក​ប្រព័ន្ធ​ទូទាត់​ប្រាក់​សម្រាប់​អាជីវកម្ម​អន​ឡាញ​ PayWay​ របស់​ខ្លួន​នៅ​ក្នុង​ទីផ្សារ​។​​​

ជា​អ្នកគ្រប់គ្រង​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​”​ របស់​ Euromoney​ 6​ ឆ្នាំ​ជាប់​គ្នា​។​ ពានរង្វាន់​ឆ្នាំ​2019​នេះ​ ជា​ការ​សរសើរ​ចំពោះ​ធនាគារ​ ABA​ ដែល​បាន​ផ្តល់​ដំណោះស្រាយ​ធន​គារ​ឌី​ជី​ថ​ល​ឈានមុខ​គេ​ បាន​លើកកម្ពស់​ការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ និង​អាជីវកម្ម​អន​ឡាញ​ ការ​ពង្រីក​សក្តានុពល​យ៉ាង​រឹង​មាំ​ និង​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​​

ពាន់រង្វាន់ “ធនាគារ ដ៏ឆ្នើមបំផុតនៅកម្ពុជា” ត្រូវបាន Global Finance ប្រគល់ជូនធនាគារ ABA លើកទីប្រាំជាប់ៗគ្នា។ទស្សនាវដ្ដីអន្តរជាតិមួយនេះ បានទទួលស្គាល់ភាពជោគជ័យរបស់ធនាគារ ABA ថាបានមកពីភាពហ្មត់ចត់ខ្ពស់ក្នុងការបំពេញតម្រូវការអតិថិជន នៅក្នុងទីផ្សារដ៏ប្រកួតប្រជែង និងការសម្រេចលទ្ធផលបានយ៉ាងប្រសើរ រួមជាមួយនឹងមូលដ្ឋានដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។​

ពានរង្វាន់​ ធនាគារ​ឆ្នើម​ជាងគេ​នៅ​កម្ពុជា​ 2018​ ពី​ទស្សនាវដ្ដី​ Euromoney​។​ កិត្តិនាម​ដែល​ទទួល​បានជា​លើក​ទី​5 ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្តី​អន្តរជាតិ​មួយ​នេះ​ គឺ​អាស្រ័យ​លើ​លទ្ធផល​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថេ​រ​ភាព​ កិច្ច​គាំទ្រ​ពី​ធនាគារជាតិ​នៃ​កា​ណា​ដា​ ក្នុង​ការ​ណែនាំ​ការ​អនុវត្ត​ការងារ​ដែល​ត្រឹមត្រូវ​​ យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​ និង​សុវត្ថិភាព​តាម​អ៊ីនធឺណិត​ ក៏​ដូច​ជា​ការ​ផ្តោត​សំខាន់​ដ៏​មុតមាំ​របស់​ ABA​ ចំពោះ​ការ​ធ្វើ​ឲ្យ​ផលិតផល​ និង​សេវា​នានា​​មាន​លក្ខណៈ​ឌី​ជី​ថ​ល​។​

ធនាគារ​ ABA​ រក្សា​កិត្តិនាម​របស់​ខ្លួន​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ សម្រាប់​ឆ្នាំ​2018​ ពី​ទស្សនាវដ្ដី​ Global​ Finance​។​ ពានរង្វាន់​មួយ​នេះ​ សម្រេច​ទៅ​បាន​ដោយ​យោង​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ជាក់ស្តែង​ដូច​ជា​ វឌ្ឍនភាព​នៃ​ទ្រព្យសកម្ម​ កម្រិត​ប្រាក់​ចំណេញ​​ វិសាលភាព​ភូមិសាស្ត្រ​នៃ​ប្រតិបត្តិការ​ការងារ​ ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​​ ការ​អភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​ថ្មី​​ និង​ភាព​ច្នៃប្រឌិត​ក្នុង​ការ​បង្កើត​ផលិតផល​។

"ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មដ៏ឆ្នើមបំផុត​ប្រចាំឆ្នាំ​ 2018​" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់​ពិភពលោក​​ល្បីឈ្មោះ​ Global​ Finance​។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្ម​អតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ​ ABA​ បាន​ឈាន​ឆ្ពោះទៅ​មុខ​មួយ​ជំហាន​ទៀត​ បន្ទាប់​ពី​ត្រូវ​បាន​ផ្ដល់​ពានរង្វាន់​ជា​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ​ 2017”​ ក្នុង​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី​ Euromoney​។​ ខាង​ទស្សនាវដ្ដី​ប្រសិទ្ធ​នាម​ជូន​ធនាគារ​ ABA​ ដោយ​ផ្អែក​លើ​វឌ្ឍនភាព​នៃ​ប្រតិបត្តិការ​ ភាព​រីក​ចម្រើន​ក្នុង​ការ​ពង្រីក​សាខា​ ក៏​ដូច​ជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ស្ដង់ដារ​នៃ​បទ​ពិសោធ​អ​តិថិ​ជនតា​មរយៈ​យុទ្ធសាស្ត្រ​ធនាគារ​តាម​ឌី​ជី​ថ​ល​របស់​ខ្លួន​។

ធនាគារ ABA រក្សាកំណត់ត្រាមិនដែលចាញ់ បន្ទាប់ពីទទួលពានរង្វាន់ “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា’’ ប្រចាំឆ្នាំ 2017។ ពាន់រង្វាន់លើកទី 3 ក្នុងរយៈពេល 3ឆ្នាំជាប់ៗគ្នានេះ ត្រូវបានផ្ដល់ជូនដោយទស្សនាវដ្ដី Global Finance សម្រាប់ការវាយតម្លៃលើកំណើនទ្រព្យសកម្ម ស្ថិរភាពចំណូល ទំនាក់ទំនងប្រកបដោយយុទ្ធសាស្ត្រ និងភាពច្នៃប្រឌិតខ្ពស់នៃផលិតផល។

"ធនាគារ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្មដ៏ឆ្នើមបំផុត​ប្រចាំឆ្នាំ​ 2017​" ក្នុងប្រទេសកម្ពុជា ដោយទស្សនាវដ្តីលំដាប់ថ្នាក់​ពិភពលោក​​ល្បីឈ្មោះ​ Global​ Finance​។ ការផ្តល់រង្វាន់នេះគឺផ្អែកទៅលោកកត្តា៖ ចំនួនប្រតិបត្តិការណ៍ វិសាលភាពនៃគ្របដណ្តប់ជាសកល សេវាកម្ម​អតិថិជន ការប្រកួតប្រជែងតម្លៃ និងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីៗ។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2016 ដោយទស្សនាវដ្តីហិរញ្ញវត្ថុ ឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់​នេះ​បាន​ទទួលស្គាល់​ពី​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ និរន្ត​ភាព​នៃ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ខ្ពស់​ និង​ការ​អនុវត្តន៍​នូវ​គំរូ​អាជីវកម្ម​ដ៏​ឆ្នើម​។

ធនាគារល្អបំផុតនៅកម្ពុជា ឆ្នាំ2016 ឧទ្ទេសនាមដោយទស្សនាវដ្តី Euromoney ។ នេះជាពានរង្វាន់លើកទីបីហើយ ដែលទទួលបានជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2014 ដោយទទួលស្គាល់ទៅលើគុណភាពបម្រើសេវាកម្មអតិថិជនរបស់ធនាគារ ភាពលេចធ្លោផ្នែកលទ្ធផលហិរញ្ញវត្ថុ និងកំណើនភាគទុន របស់ធនាគារជាតិកាណាដាក្នុងធនាគារ ABA គឺជាលក្ខខណ្ឌដ៏ជាក់លាក់ ក្នុងការបោះឆ្នោតជ្រើសរើសជាម្ចាស់ពានរង្វាន់នេះ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2016”។ ជាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលធនាគារ ABA ទទួលបានពានរង្វាន់ជាលើកទី2 ពីទស្សនាវដ្តីដ៏ល្បីល្បាញមួយនេះ ក្នុងនាមជាធនាគារដែលមានការតាំងចិត្តខ្ពស់ ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់ខ្លួន លទ្ធផលប្រតិបត្តិការរឹងមាំព្រមទាំងបន្តពង្រឹងគុណភាព សេវាកម្មរបស់ខ្លួនកាន់តែប្រសើរឡើង។

ធនាគារល្អប្រសើរបំផុតនៅកម្ពុជាប្រចាំឆ្នាំ2015 ប្រសិទ្ធនាមដោយទស្សនាវដ្តី Euromoney។ នេះគឺជាពានរង្វាន់លើកទី2 ហើយដែលផ្តល់ដោយទស្សនាវដ្តីនេះ គិតតាំងពីឆ្នាំ 2014 ផ្អែកទៅលើភាពជោគជ័យនៃផលិតផលថ្មី ការបង្កើនគុណភាពសេវាកម្ម ការកសាងជំនឿជាក់នៃទំនាក់ទំនង ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍបន្ថែមចំពោះប្រព័ន្ធគ្រប់គ្រងហានិភ័យ។

ទស្សនាវដ្តី Global Finance ឧទ្ទេសនាមធនាគារ ABA ថាជា “ធនាគារឆ្នើមនៅកម្ពុជាប្រចាំឆ្នាំ2015”។ ពានរង្វាន់នេះទទួលស្គាល់ការបេ្តជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយ ភាពច្នៃប្រឌិត។

ធនាគារ ABA ត្រូវបានឧទ្ទេសនាមថាជា ធនាគារល្អឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ2014 ដោយទស្សនាវដ្តីហិរញ្ញវត្ថុឈានមុខនៅក្នុងពិភពលោក ឈ្មោះ The Banker របស់ក្រុមហ៊ុន Financial Times Group។ ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ក្នុងការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ព្រមទាំងបង្ហាញអំពីស្តង់ដារសេវាកម្រិតខ្ពស់ ក៏ដូចជាកំណើនទ្រព្យសកម្ម និងចំណែកទីផ្សារផងដែរ។

ពានរង្វាន់ធនាគារល្អប្រសើរបំផុតនៅកម្ពុជាសម្រាប់ឆ្នាំ2014 ពីសំណាក់ទស្សនាវដ្តីហិរញ្ញវត្ថុ Euromoney។ នេះគឺជាពានរង្វាន់ទីមួយដែលទស្សនាវដ្តី Euromoney បានប្រគល់ជូនធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពានរង្វាន់របស់ទស្សនាវដ្តី Euromoney នេះត្រូវបានពិចារណាផ្តល់ជូនចំពោះ ស្ថាប័នដែលមានគុណភាពសេវាកម្មខ្ពស់បំផុត ប្រកបដោយគំនិតច្នៃប្រឌិត និងនិចលភាពនៅក្នុងទីផ្សារមួយដែលស្ថាប័ននោះមានលក្ខណៈ ល្អវិសេសវិសាលលើសគេតែប៉ុណ្ណោះ។

ពានរង្វាន់ឧត្ដមភាពសេវាកម្មពីធនាគារ Standard Chartered Bank (SCB) ផ្នែកគុណភាពប្រតិបត្តិការ ផ្ទេរប្រាក់ដោយផ្ទាល់ តាមប្រព័ន្ធទូទាត់ដោយស្វ័យ ប្រវត្តិ (STP) នៅក្នុងការទូទាត់រូបិយប័ណ្ណដុល្លារអាមេរិកក្នុងឆ្នាំ2013។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនធនាគារដែលបានជ្រើសរើសនិងរៀបចំធ្វើឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវនៅក្នុងដំណើរការទូទាត់ប្រាក់តាមរយៈ SCB ដែលជាធនាគារសហប្រតិបត្តិការរបស់ខ្លួន។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA មានកិត្តិយសក្នុងការទទួលបានពានរង្វាន់នេះ សម្រាប់ការលើកកម្ពស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការដាក់ប្រាក់ក្នុងម៉ាស៊ីន ដែលផ្តល់នូវភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់បន្ថែមក្នុងគណនី ឬសងប្រាក់កម្ចី 24ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។

ពានរង្វាន់បច្ចេកវិទ្យាក្នុងស្រុក និងធនាគារប្រតិបត្តិប្រចាំឆ្នាំនៅកម្ពុជា។ ធនាគារ ABA ទទួលបានរង្វាន់នេះសម្រាប់កិច្ចបន្តផ្តល់ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាថ្មី ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរសម្រាប់អតិថិជន និងការរក្សាភក្តីភាពរបស់អតិថិជនចំពោះធនាគារ។

ពានរង្វាន់ធនាគារលក់រាយប្រចាំឆ្នាំនៅកម្ពុជា ។ ពានរង្វាន់នេះត្រូវបានផ្តល់ជូន ដោយផ្អែកលើការប្តេជ្ញារបស់ធនាគារ ABA ក្នុងការដាក់ឱ្យប្រើប្រាស់ នូវបច្ចេកវិទ្យាទំនើបបំផុត លើវិស័យធនាគារតាមអុីនធឺណិត (iBanking) ដល់អតិថិជន។