​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ចំនួន​ 6​ ពី​ក្រុមហ៊ុន​ VISA​ សម្រាប់​ភាព​ឈានមុខ​ក្នុង​ទីផ្សារ​

18/May/2021

aba visa award 2020 KH

​ធនាគារ​ ABA​ ទទួល​បាន​ពានរង្វាន់​ឈានមុខ​ ចំនួន​ 6​ ពី​ក្រុមហ៊ុន​ VISA​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​បែប​ឌី​ជី​ថ​ល​នាំមុខ​គេ​របស់​ពិភពលោក​ សម្រាប់​ឧត្តមភាព​ក្នុង​បរិមាណ​ទូទាត់​ និង​កំណើន​កាត​នៅ​កម្ពុជា​ ក្នុង​ឆ្នាំ​ 2020​។​

​ពានរង្វាន់​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជូន​នៅ​ក្នុង​ព្រឹត្តិការណ៍​តាម​អន​ឡាញ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ Visa​ Cambodia​ នៅ​ថ្ងៃ​ទី​ 29​ មេ​សា​ 2021​ ដើម្បី​អបអរសាទរ​ និង​អរគុណ​ដល់​ធនាគារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ការ​រួមចំណែក​ដល់​ភាព​រីក​ចម្រើន​នៃ​ផលិតផល​ VISA​ ជា​ពិសេស​ ការ​ដាក់​ឲ្យ​ប្រើប្រាស់​ និង​ការ​លើកកម្ពស់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​អំឡុង​ពេល​រីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វី​ដ​។​

​ធនាគារ​ ABA​ ត្រូវ​បាន​ជ្រើសរើស​ក្នុង​ចំណោម​ធនាគារ​ចំនួន​ 32​ ដែល​ផ្គត់ផ្គង់​ផលិតផល​ VISA​ នៅ​ប្រទេស​កម្ពុជា​។​ ពានរង្វាន់​ឈានមុខ​ VISA​ ផ្តល់​ជូន​ធនាគារ​ ABA​ មាន​ដូច​ជា​៖

  • ​ឈានមុខ​សម្រាប់​ការ​បញ្ជ្រាប​កម្រិត​ទូទាត់​ឆ្លង​ប្រទេស​ ឆ្នាំ​2020 (​Leadership​ in​ Cross-border​ Payment​ Volume​ Penetration​ 2020)
  • ​ឈានមុខ​ សម្រាប់​កំណើន​កាត​ ឆ្នាំ​2020 (​Leadership​ in​ Cards​ Growth​ 2020)
  • ឈានមុខ​ សម្រាប់​អត្រា​ប្រើប្រាស់​សកម្ម​នៃ​កាត​ចរន្ត​ជិត​ ឆ្នាំ​2020 (​Leadership​ in​ Contactless​ Card​ Active​ Rate​ 2020)
  • ​ឈានមុខ​ សម្រាប់​កម្រិត​ទូទាត់​ឥណ​ពន្ធ​ ឆ្នាំ​2020 (​Leadership​ in​ Debit​ Payment​ Volume​ 2020)
  • ​ឈានមុខ​ សម្រាប់​មធ្យមភាគ​ចំណាយ​ Visa​ Affluent​ Debit​ ឆ្នាំ​2020 (​Leadership​ for​ Average​ Spend​ Visa​ Affluent​ Debit​ 2020)
  • ឈានមុខ​ សម្រាប់​មធ្យមភាគ​ចំណាយ​ Visa​ Mass​ Debit​ ឆ្នាំ​2020 (​Leadership​ for​ Average​ Spend​ Visa​ Mass​ Debit​ 2020)

​យើងខ្ញុំ​សូម​ចែករំលែក​ភាព​រីករាយ​សម្រាប់​ការ​ទទួល​ពានរង្វាន់​ទាំងនេះ​ជូន​ម្ចាស់​កាត​ទាំងអស់​ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ការ​ជ្រើសរើស​ ABA​ ជា​ធនាគារ​ដៃគូ​!

​មិន​ទាន់​មាន​កាត​ ABA​ Visa​ មែន​ទេ​?​ ដឹង​បន្ថែម​អំពី​កាត​ធនាគារ​យើងខ្ញុំ​នៅ​លើ​ទំព័រ​ កាត​ទូទាត់ ​។​ អតិថិជន​ ABA​ អាច​ បើក​កាត​ប្លា​ស្ទិ​ក​ និង​ កាត​និម្មិត​ ដោយ​ខ្លួនឯង​បាន​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​

ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ឥឡូវនេះ​!​