លក្ខខណ្ឌ

អំពីវិបសាយនេះ

វិបសាយនេះ​ដំណើរការដោយធនាគារ Advanced Bank of Asia Limited (“ធនាគារ ABA” ឬ “ABA”) ដែលមានដូមេនឈ្មោះ “www.ababank.com” (“វិបសាយ”)។

ការប្រើប្រាស់ព័ត៌មានក្រាហ្វិក និងខ្លឹមសាររបស់លោកអ្នកនៅក្នុងវិបសាយនេះ ស្ថិតក្រោមការគ្រប់គ្រង​តាម​លក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ភាពឯកជន។

បន្ថែមពីលើលក្ខខណ្ឌនៅក្នុងឯកសារនេះ ក៏មានលក្ខខណ្ឌជាក់លាក់ដែលបង្កើតជាផ្នែកមួយ នៃលក្ខខណ្ឌ​ប្រើប្រាស់ និងគ្រប់គ្រងលើការប្រើប្រាស់របស់លោកអ្នកនិងចូលមើលផ្នែកមួយចំនួនរបស់វិបសាយនេះ ដោយសារលោកអ្នកមានភ្ជាប់កាតព្វកិច្ចជាមួយលក្ខខណ្ឌបន្ថែមទាំង នេះលោកអ្នកត្រូវពិនិត្យមើលលក្ខខណ្ឌទាំងនោះប្រសិនបើលោកអ្នកអាចចូលមើលលក្ខខណ្ឌទាំងនោះនៅក្នុងវិបសាយនេះ។

ការភ្ជាប់ (link) ទៅកាន់វិបសាយផ្សេងទៀត

វិបសាយធនាគារ ABA អាចត្រូវបានភ្ជាប់ទៅកាន់វិបសាយផ្សេងទៀត ដែលដំណើរការដោយភាគីទីបី។ លោកអ្នកគួរយល់ និងទទួលយកថាធនាគារ ABA ​មិនអនុម័ត ឬឯកភាពជាមួយប្រតិបត្តិករ វិបសាយរបស់​ភាគីទីបី ឬព័ត៌មានក្រាហ្វិក និងខ្លឹមសារនៅក្នុងវិបសាយទាំងនោះឡើយ។

បុគ្គលទាំងអស់អនុញ្ញាតឲ្យលក់ ហើយរបាយការណ៍ទំនិញ និងសេវាកម្មដែលមាននៅក្នុង វិបសាយរបស់​ភាគីទីបី គឺជាទំនួលខុសត្រូវរបស់ប្រតិបត្តិករ​វិបសាយ របស់ភាគីទីបីដែលបានផ្តល់ឲ្យ។ ធនាគារ ABA អាច​ទទួលការទូទាត់ពីប្រតិបត្តិករវិបសាយរបស់ភាគីទីបី អំពីទំនិញឬសេវាកម្ម ដែលប្រតិបត្តិករបានផ្តល់ជូនដោយសារលោក អ្នកភ្ជាប់ទៅកាន់វិបសាយទាំងនោះពីវិបសាយធនាគារ ABA ។

សិទ្ធិថតចម្លង

សិទ្ធិថតចម្លងទាំងអស់នៅក្នុងវិបសាយនេះគ្រប់គ្រង ឬផ្តល់អាជ្ញាប័ណ្ណដោយធនាគារ ABA ។

ខ្លឹមសារនៅក្នុងវិបសាយនេះ មិនអាចផលិតឡើងវិញកែសម្រួលដាក់បញ្ចូលទៅឲ្យភាគីទីបីឡើយ ដោយ​ភ្ជាប់​ទៅកាន់ រៀបចំបង្ហាញជាសាធារណៈចែកចាយ ឬបញ្ជូនក្នុងទម្រង់ណាមួយ​តាមរយៈការដំណើរការ​ដោយពុំមានការយល់ព្រមជាលក្ខណ៍អក្សរជាក់លាក់ពីធនាគារ ABA ឡើយ។

ABA, ABA Point, ABA Priority និងផ្នែកទាំងអស់ដែលពាក់ព័ន្ធជាមួយពាណិជ្ជសញ្ញាគឺជាពាណិជ្ជសញ្ញា​របស់ Advanced Bank of Asia Limited។

ការបង្កើតការតភ្ជាប់ទៅកាន់វិបសាយធនាគារ ABA

សូមទំនាក់ទំនងមកកាន់ធនាគារ ABA ជាលាយលក្ខណ៍អក្សរ ប្រសិនបើលោកអ្នកចង់ភ្ជាប់ទៅកាន់​ផ្នែកណាមួយរបស់វិបសាយធនាគារ ABA ។