​សេវា​រក្សា​សុវត្ថិភាព​ ABA​ Escrow

​មិន​ថា​អ្នកជា​ រូបវន្ដបុគ្គល​ ឬ​ជា​អាជីវកម្ម​,​ ដែល​ទិញ​ ឬ​លក់​ដីធ្លី​,​ អចលនទ្រព្យ​,​ ភាគហ៊ុន​ ឬ​កាន់កាប់​/​ផ្ទេរកម្មសិទ្ធិ​ សុទ្ធតែ​អាច​ជួប​ហានិភ័យ​ទាំងអស់​។​ លោក​អ្នក​អាច​នឹង​បារម្ភ​អំពី​ការ​ក្លែងបន្លំ​,​ ការ​ផ្ទេរកម្មសិទ្ធិ​ និង​ភាព​គួរ​ទុកចិត្ត​បាន​របស់​ភាគី​ម្ខាង​ទៀត​។​ ចំណុច​ទាំងនេះ​ សេវា​សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​អាស៊ី​ចំកាត់​ (ABA​ Escrow​ Service)​ អាច​ជួយ​លោក​អ្នក​បាន​ –​ ជា​មធ្យោបាយ​ជាទី​ទុកចិត្ត​ និង​មាន​សុវត្ថិភាព​បំផុត​ សម្រាប់​ទាំង​អ្នកលក់​ និង​អ្នកទិញ​ ដែល​ត្រូវធ្វើ​ប្រតិបត្តិការ​។​ 

​របៀប​ដំណើរការ​

សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ (ABA​ Escrow​ Service)​ ដំណើរការ​តាម​ ៣​ ជំហាន​ ខាងក្រោម​៖

  1. អ្នកទិញ​ និង​អ្នកលក់​ ព្រមព្រៀង​តាម​លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​។​
  2. អ្នកទិញ​ផ្ទេរ​ប្រាក់​ ចូល​ទៅ​គណនី​ Escrow​ នៅ​ ABA​ ។​
  3. ទឹកប្រាក់​ក្នុង​គណនី​ខាងលើ​ នឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នកលក់​ បន្ទាប់​ពី​ អ្នកទិញ​ និង​អ្នកលក់​បាន​បំពេញ​កាតព្វកិច្ច​រួចរាល់​ តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​។​

​ហេតុ​អ្វី​ត្រូវ​ជ្រើសរើស​ សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ (ABA​ Escrow​ Service)

ទំនុកចិត្ត​៖​ យើងខ្ញុំ​ គឺជា​ប្រតិបត្តិ​ករបរ​ធន​បាល​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្រប​តាម​ច្បាប់​ និង​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា1​ ដែល​មាន​ភាគ​ហ៊ុ​និក​ដ៏​រឹង​មាំ​ នោះ​គឺ​ធនាគារជាតិ​កា​ណា​ដា​។​ ដូច្នេះ​ លោក​អ្នក​នឹង​ទទួល​បាន​សុវត្ថិភាព​ផ្លូវចិត្ត​ នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ជាមួយ​ដៃគូ​របស់​លោក​អ្នក​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

ភាព​បត់បែន​៖​ យើងខ្ញុំ​អាច​សម្រួល​តាម​តម្រូវការ​របស់​លោក​អ្នក​ ដើម្បី​ធានា​ថា​ប្រតិបត្តិការ​របស់​លោក​អ្នក​ ត្រូវ​បាន​បញ្ចប់​ដោយ​រលូន​ និង​ប្រកបដោយ​ប្រសិទ្ធភាព​។​ ​

ឧទាហរណ៍​នៃ​ហានិភ័យ​នានា​ដែល​សេវាកម្ម​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ (ABA​ Escrow​ Service)​ អាច​ជួយ​ការពារ​លោក​អ្នក​

  1. ការ​មិន​ទទួល​បានការ​ទូទាត់​សម្រាប់​ការ​លក់​អចលនទ្រព្យ​៖​ ប្រសិនបើ​អ្នក​ ជា​អ្នកលក់​ អ្នក​អាច​នឹង​បារម្ភ​ ខ្លាច​មិន​បាន​ទទួល​ប្រាក់​ទូទាត់​ ថ្លៃ​អចលនទ្រព្យ​ដែល​បាន​លក់​។​ ជាមួយ​សេវា​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ (ABA​ Escrow​ Service)​ អ្នកទិញ​ ត្រូវ​ដាក់​ប្រាក់​ចូល​ទៅ​គណនី​ Escrow​ ហើយ​ប្រាក់​នោះ​នឹង​បញ្ចេញ​ទៅ​ឲ្យ​លោក​អ្នក​ដែល​ជា​អ្នកលក់​ភ្លាមៗ​ បន្ទាប់​ពី​កិច្ចព្រមព្រៀង​ទិញ​-​លក់​ទាំងអស់​ ត្រូវ​បាន​បំពេញ​រួចរាល់​ស្រប​តាម​លក្ខខណ្ឌ​។​ សេវាកម្ម​នេះ​ ការពារ​លោក​អ្នក​ពី​ហានិភ័យ​នៃ​ការ​លក់​មិន​ទទួល​បាន​ប្រាក់​ទូទាត់​។​
  2. ការ​ផ្ទេរ​ប្លង់​កម្មសិទ្ធិ​៖​ ប្រសិនបើ​លោក​អ្នក​ ជា​អ្នកទិញ​អចលនទ្រព្យ​ លោក​អ្នក​អាច​នឹង​បារម្ភ​ពី​ការ​ផ្ទេរកម្មសិទ្ធិ​នៃ​អចលនវត្ថុ​មក​ក្រោម​ឈ្មោះ​របស់​លោក​អ្នក​ ។​ សេវាកម្ម​នេះ​ ការពារ​អ្នក​ពី​ហានិភ័យ​ដែល​អ្នកលក់​ មិន​ប្រគល់​ឯកសារ​ប្លង់​កម្មសិទ្ធិ​ ឬ​ការ​ប្រគល់​ដោយ​មិន​ត្រឹមត្រូវ​។​
  3. ការ​ទិញ​/​លក់​ភាគហ៊ុន​៖​ សេវាកម្ម​រក្សា​សុវត្ថិភាព​ ឬ​ សេវា​រក្សារ​ទុក​របស់​ធនាគារ​រ​ឌ្ឍ​នៈ​ (ABA​ Escrow​ Service)​ធានា​ថា​ អ្នកលក់​នឹង​ទទួល​បាន​ប្រាក់​ពី​ភាគហ៊ុន​ដែល​បាន​លក់​ ហើយ​អ្នកទិញ​ទទួល​បាន​ភាគហ៊ុន​ដែល​ពួក​គេ​បាន​ទិញ​។​ ABA​ នឹង​រក្សា​ទុក​ទឹកប្រាក់​ទិញ​ រហូត​ដល់​លក្ខខណ្ឌ​ជាក់លាក់​ត្រូវ​បាន​បំពេញ​រួចរាល់​ ដូច​ជា​ ការ​ផ្ទេរកម្មសិទ្ធិ​ភាគហ៊ុន​ បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ និង​ពិតប្រាកដ​ និង​ផ្ទៀងផ្ទាត់​ថា​ មិន​មាន​បំណុល​ ឬ​មាន​បន្ទុក​ណាមួយ​ពាក់ព័ន្ធ​លើ​ភាគហ៊ុន​នោះ​ទេ​។​

​ខ​ និង​លក្ខខណ្ឌ​

​​លក្ខខណ្ឌ​សម្រាប់​អ្នកលក់​ &​ អ្នកទិញ

រូបវន្ដបុគ្គល

  • មាន​អាយុ​ចាប់ពី​ 18​ ឆ្នាំ​ឡើង​ទៅ
  • មាន​គណនី​សន្សំ​ ឬ​ គណនី​ចរន្ដ​នៅ​ធនាគារ​ ABA​ យ៉ាង​ហោច​ណាស់​មួយ​

​នីតិបុគ្គល​

  • ជា​ក្រុមហ៊ុន​ ឬ​សាខា​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​
  • មាន​គណនី​សន្សំ​ គណនី​ចរន្ដ​ ឬ​គណនី​ចរន្ដ​ផ្លឹ​ស​ នៅ​ធនាគារ​ ABA​ យ៉ាង​ហោច​ណាស់​មួយ
​រូបិយប័ណ្ណ​ដុល្លារ​ ឬ​ រៀល
​រយៈពេល​ដាក់​ប្រាក់​ ឬ​ឯកសារ​ចូល​គណនី​ Escrow​​រហូត​ដល់​ 12​ ខែ​
​លក្ខណៈ​នៃ​ប្រតិបត្តិការ​
  • ​ទិញ​ និង​លក់​អចលនទ្រព្យ​
  • ទិញ​ និង​លក់​ភាគហ៊ុន​
  • ប្រតិបត្តិការ​ពាណិជ្ជកម្ម​ណាមួយ​ដែល​ ស្ថិត​ក្រោម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ថ្លៃ​សេវា​​0.20%​ នៃ​តម្លៃ​គិត​ជា​ទឹកប្រាក់​ក្នុង​គណនី​ Escrow​ or​ ទាប​បំផុត​ USD​ 800​ (​យក​មួយ​ណា​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​)
​ឯកសារ​តម្រូវ​​

រូបវន្ដបុគ្គល​

  • កិច្ចព្រមព្រៀង​ទិញ​ និង​លក់​
  • ​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​
  • ​សៀវភៅ​គ្រួសារ​ បើ​មាន​។​ ​

នីតិបុគ្គល​

  • ​កិច្ចព្រមព្រៀង​ទិញ​ និង​លក់​
  • លក្ខន្ដិកៈ​ក្រុមហ៊ុន​,​ អនុស្សរណៈ​ និង​លក្ខន្ដិកៈ​ក្រុមហ៊ុន​ (​ឬ​ឯកសារ​ប្រហាក់ប្រហែល​ដែល​មាន​សុពលភាព​ច្បាប់​)
  • ​វិញ្ញាបនបត្រ​ចុះបញ្ជី​អាជីវកម្ម​
  • ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ (​បើ​មាន​)
  • ប័ណ្ណ​ពន្ធ​ប៉ាតង់​
  • ​សម្រង់​ក្រុមហ៊ុន​ (​បើ​មាន​)
  • សេចក្ដីសម្រេច​ផ្លូវការ​របស់​ភាគ​ហ៊ុ​និក​
  • សេចក្ដីសម្រេច​ផ្លូវការ​របស់​ក្រុមប្រឹក្សាភិបាល​ (​បើ​មាន​)
  • អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិតឆ្លងដែន​ របស់​អ្នកតំណាង​នីតិបុគ្គល​
  • សៀវភៅ​គ្រួសារ​ របស់​អ្នកតំណាង​នីតិបុគ្គល​ (​បើ​មាន​)​។​
​លក្ខខណ្ឌ​ផ្សេងៗ​មេធាវី​ធ្វើ​ជា​សាក្សី​លើ​ហត្ថលេខា​របស់​អ្នកទិញ​ និង​អ្នកលក់​ (​ក្នុង​ករណី​ភាគច្រើន​ មេធាវី​ត្រូវ​បាន​ចាត់តាំង​ដោយ​អ្នកទិញ​ និង​អ្នកលក់​)

ធនាគារ​ ABA​ តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន​ អាច​កែប្រែ​ខ​ និង​លក្ខខណ្ឌ​សេវាកម្ម​ Escrow​ ខាងលើ​ ក្នុង​ពេល​ណាមួយ​ ដោយ​មិន​ជម្រាប​ដំណឹង​ជា​មុន​ឡើយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ការ​ប្រើប្រាស់​សេវាកម្ម​ Escrow​ ពី​ធនាគារ​ ABA​ សូម​ទាក់ទង​មក​លេខ​ 1​ 800​ 203​ 203​ (​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​ ឬ​តាម​អ៊ីមែល​ info@remove-this.ababank.com​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader