​ឥឡូវ​ម្ចាស់​គណនី​រហ័ស​ អាច​បើក​គណនី​បន្ថែម​ និង​អាច​ទិញ​លេខ​ពិសេស​ សម្រាប់​គណនី​ថ្មី​នោះ​

02/Jun/2021

Instant​ Account​ Enhancements kh dt

​ម្ចាស់​គណនី​រហ័ស​ ABA​ ឥឡូវនេះ​ អាច​បើក​គណនី​សន្សំ​ថ្មីៗ​បន្ថែម​ ជា​ប្រាក់​រៀល​ ឬ​ប្រាក់​ដុល្លារ​ នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​ខ្លួន​។​ ជាមួយ​ការ​ដំឡើង​សមត្ថភាព​ចុង​ក្រោយ​របស់​កម្មវិធី​ អតិថិជន​អាច​បើក​ ​គណនី​សន្សំ​តាម​ទូរស័ព្ទ​ រហូត​ដល់​ចំនួន​បី​បន្ថែម​ទៀត​ ដើម្បី​គ្រប់គ្រង​ការ​សន្សំ​ដែល​ទទួល​បានការ​ប្រាក់​សម្រាប់​សមតុល្យ​គណនី​ស្រប​តាម​គោលដៅ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។​

ដើម្បី​បើក​គណនី​សន្សំ​តាម​ទូរស័ព្ទ​ គ្រាន់តែ​អនុវត្ត​តាម​ជំហាន​ទាំងនេះ​

  1. ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចូល​ទៅ​ បើក​គណនី​ថ្មី​
  2. ​ចុច​ គណនី​សន្សំ​ (​ឬ​ចុច​ លេខ​គណនី​ពិសេស​ ប្រសិនបើ​ត្រូវការ​លេខ​ពិសេស​សម្រាប់​គណនី​ថ្មី​)
  3. ​ជ្រើសរើស​រូបិយប័ណ្ណ​ និង​គណនី​ប្រភព​សម្រាប់​គណនី​ថ្មី​
  4. យល់ព្រម​តាម​លក្ខខណ្ឌ​ និង​បញ្ជាក់​ដោយ​ដោយ​ចុច​ បើក​ឥឡូវ​។​

សម្រាប់​គណនី​លេខ​ពិសេស​ ធនាគារ​ ABA​ មាន​ប្រូ​ម៉ូ​សិន​បញ្ចុះតម្លៃ​ 50%​ រហូត​ដល់​ថ្ងៃ​ទី​ 30​ មិថុនា​!​ ដើម្បី​ទទួល​បានការ​បញ្ចុះ​ សូម​ចុច​ត្រង់នេះ​​ ដើម្បី​ដឹង​បន្ថែម​។​

កម្មវិធី​ ABA​ Mobile​ ទទួល​ការ​ដំឡើង​សមត្ថភាព​ជា​ប្រចាំ​ ដូច្នេះ​សូម​បន្ត​តាមដាន​មុខងារ​ និង​ការ​ដំឡើង​សមត្ថភាព​ថ្មីៗ​!

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ ទេ​ អ្នក​អាច​បើក​គណនី​ នៅ​តាម​សាខា​ធនាគារ​ ABA​ ឬ​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ដើម្បី​បើក​គណនី​រហ័ស​ដោយ​ខ្លួនឯង​ភ្លាមៗ​ ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លេខ​ទូរស័ព្ទ​)​។​