ចំណេញ​បន្ថែម​ជាមួយ​បញ្ញើ​កាលកំណត់​ ABA​ ជា​ប្រាក់​រៀល​!

02/Apr/2021

ដើម្បី​គាំទ្រ​កិច្ច​ប្រឹង​ប្រឹង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​ប្រើប្រាស់​ប្រាក់​រៀល​ ធនាគារ​ ABA​ មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាស​ពី​ការ​បង្កើន​អត្រា​ការ​ប្រាក់​របស់​ខ្លួន​សម្រាប់​បញ្ញើ​កាលកំណត់​ជា​ប្រាក់​រៀល​ដូច​ខាងក្រោម​។

​អត្រា​ការ​ប្រាក់​ថ្មី​នេះ​សម្រាប់​គណនី​ដែល​បាន​បើក​នៅ​តាម​បញ្ជរ​ និង​តាម​ កម្មវិធី​ ABA​ Mobile​ និង​មាន​ប្រសិទ្ធភាព​ចាប់ពី​ថ្ងៃ​ទី​ 2​ មេ​សា​ 2021​ នេះ​។

​គណនី​បញ្ញើ​កាលកំណត់​ជា​ប្រាក់​រៀល​ដែល​បើក​នៅ​តាម​បញ្ជរ​1

រយៈពេល2អត្រា​ការ​ប្រាក់​នៅ​ចុង​គ្រា
6 ខែ​4.50% / ឆ្នាំ
7 ខែ4.65% / ឆ្នាំ
8 ខែ​4.80%​ / ឆ្នាំ
9 ខែ​4.95% / ឆ្នាំ
10 ខែ​5.10% / ឆ្នាំ
11 ខែ5.30% / ឆ្នាំ
12 ខែ5.50% / ឆ្នាំ

​គណនី​បញ្ញើ​កាលកំណត់​ជា​ប្រាក់​រៀល​ដែល​បើក​នៅ​តាម​បញ្ជរ​៖

រយៈពេល2ចុង​គ្រា​សម្រាប់អ.តិ​ធម្មតាប្រចាំខែ​​សម្រាប់​អ.តិ​ធម្មតានៅ​ចុង​គ្រា​សម្រាប់​សារ​ជីវ​កម្ម
6​ ខែ​4.50% / ឆ្នាំ4.25%​ / ឆ្នាំ4.25%​ / ឆ្នាំ
12​ ខែ5.50%​ / ឆ្នាំ5.25%​ / ឆ្នាំ5.25%​ / ឆ្នាំ

1 សម្រាប់តែអ្នកដែលមានគណនី ប្រាក់រៀល ដែលបានបើកផ្ទាល់នៅធនាគារប៉ុណ្ណោះ
2 អត្រា​ការ​ប្រាក់​សម្រាប់​រយៈពេល​ផ្សេងៗ​មិន​មានការ​ផ្លាស់​ប្តូរ​ទេ។

សូម​ចូល​ទៅ​ទំព័រ​ បញ្ញើ​កាលកំណត់​ ដើម្បី​ដឹង​បន្ថែម​អំពី​របៀប​បើក​ បញ្ញើ​កាលកំណត់​ ក្នុង​កម្មវិធី​ ABA​ Mobile​។​

ជា​អតិថិជន​ថ្មី​របស់​ធនាគារ​ ABA​ និង​មិន​ទាន់​មានកម្ម​វិធី​ ABA​ Mobile​ មែន​ទេ​?​ គ្មាន​បញ្ហា​!​ ដោ​ន​ឡូត​កម្មវិធី​នេះ​នៅ​ថ្ងៃនេះ​ និង​បើក​គណនី​ ABA​ ដំបូង​របស់​អ្នក​ដោយ​មិនបាច់​អញ្ជើញ​ទៅ​សាខា​ធនាគារ​!​ ដឹង​បន្ថែម ​ត្រង់នេះ​!

  

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​របស់​យើងខ្ញុំ​!