ស្វាគមន៍​ម្ចាស់​សំបុត្រ​កុន​ FREE​ 1​ឆ្នាំ​ ចំនួន​100​នាក់​ទៀត​!​

05/Nov/2018

ស្វាគមន៍​ម្ចាស់​សំបុត្រ​កុន​ FREE​ 1​ឆ្នាំ​ ចំនួន​100​នាក់​ទៀត​!​

​យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​ សូម​ប្រកាស​ឈ្មោះ​ម្ចាស់​កាត​ ABA​ Visa​ ចំនួន​100​នាក់​ទៀត​ ដែល​បាន​ឈ្នះ​សំបុត្រ​កុន​ FREE​ ពេញ​មួយ​ឆ្នាំ​នៅ​ Legend​ Cinema​ ក្នុង​ជុំ​ទី​ពីរ​!​ ប្រូ​ម៉ូ​សិន​ជុំ​ទី​ពីរ​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ខែតុលា​ ហើយ​ក៏​មាន​អ្នកចូលរួម​យ៉ាងច្រើន​ផង​ដែរ​។​ បន្ទាប់​ពី​ឆ្លងកាត់​ដំណាក់កាល​នៃ​ការ​ជ្រើសរើស​រួច​ ​យើងខ្ញុំ​មាន​សេចក្ដី​រីករាយ​ សូម​ធ្វើការ​បង្ហាញ​លោក​អ្នក​នូវ​បញ្ជី​ឈ្មោះ​អ្នក​ឈ្នះ​នៅ​ទី​នេះ​

​ប្រូ​ម៉ូ​សិន​នេះ​កំពុង​តែ​បន្ត​នៅឡើយ​ ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ឈ្នះ​សំបុត្រ​កុន​ FREE​ ពេញ​មួយ​ឆ្នាំ​ពី​ ABA​ និង​ Legend​ Cinema​ នេះ​កន្លង​ផុត​ទៅ​។​ សូម​ដាក់​ពាក្យសុំ​កាត​ ABA​ Visa​ នៅ​ថ្ងៃនេះ​!

​គោលការណ៍​ណែនាំ​ក្នុង​ការ​មក​ទទួល​រង្វាន់

  • ​អ្នក​ឈ្នះ​ត្រូវ​តែ​មក​ទទួល​រង្វាន់​ ដែល​ជា​កាត​សមាជិក​របស់​រោងកុន​ Legend​ Cinema​ ពី​ថ្ងៃ​ទី​05​ ដល់​ថ្ងៃ​ទី​20​ ខែវិច្ឆិកា​ ឆ្នាំ​2018​ នៅ​ រោងកុន​ Legend​ Cinema​ Exchange​ Square​។​
  • អ្នក​ឈ្នះ​ត្រូវ​តែ​បង្ហាញ​កាត​ ABA​ Visa​ ឬអត្តសញ្ញាណប័ណ្ណ​របស់​ខ្លួន​ដើម្បី​ទទួលយក​រង្វាន់​។​
  • ​សម្រាប់​រង្វាន់​ដែល​មិន​ត្រូវ​បាន​មក​ទទួល​ក្រោយ​ថ្ងៃ​ទី​20​ វិច្ឆិកា​ ឆ្នាំ​2018​ និង​ត្រូវ​ដក​យក​មក​វិញ​ ហើយ​ ABA​ នឹង​ជ្រើសរើស​អ្នក​ឈ្នះ​ថ្មី​បន្ទាប់​សម្រាប់​ជំនួស​។​

​គោលការណ៍​ណែនាំ​ដើម្បី​ទទួល​បាន​សំបុត្រ​កុន

  • សំបុត្រ​អាច​ប្តូរ​បាន​ 2​ ក្នុង​មួយ​ខែ​ សម្រាប់​រយៈពេល​ 12​ខែ​ -​ ដោយ​មិន​គិត​ពេលវេលា​ ថ្ងៃ​ និង​ប្រភេទ​រឿង​នោះ​ទេ​។​
  • រង្វាន់​អាច​ប្តូរ​បាន​គ្រប់​រោងកុន​របស់​ Legend​ Cinema​ ទាំងអស់​ ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​របស់​សំបុត្រ​កុន​។​
  • ​ប្រសិនបើ​រង្វាន់​ត្រូវ​បាន​បើក​ពី​ចន្លោះ​ថ្ងៃ​ទី​ 1​ ដល់​ 25​ នៃ​ខែ​ នោះ​រង្វាន់​នោះ​នឹង​ត្រូវ​រាប់​ថា​ជា​ខែ​ទី​1​។​ ប្រសិនបើ​រង្វាន់​ត្រូវ​បាន​បើក​ចាប់ពី​ថ្ងៃ​ទី​26​ទៅ​ នោះ​ខែ​បន្ទាប់​ នឹង​ត្រូវ​រាប់​ជា​ខែ​ទី​1​។​
  • ជា​រៀង​រាល់​ខែ​ រង្វាន់​ 2​សំបុត្រ​ អាច​បើក​បាន​ក្នុង​ពេល​តែ​មួយ​ ឬ​ផ្សេង​គ្នា​។​
  • រាល់​សំបុត្រ​កុន​ក្នុង​ខែ​នីមួយៗ​ដែល​មិន​បាន​បើក​ និង​ត្រូវ​អស់​សុពលភាព​ និង​មិន​ត្រូវ​បាន​សង​ ឬ​ផ្ទេរ​ទៅ​ខែ​បន្ទាប់​ឡើយ​។​
  • ​ត្រូវ​បង្ហាញ​កាត​រង្វាន់​ទៅ​បុគ្គលិក​របស់​ Legend​ Cinema​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រាល់ពេល​បើក​សំបុត្រ​កុន​។​

​សូម​ចុច​កម្មវិធី​ FREE​ សំបុត្រ​កុន​ពេញ​ 1​ឆ្នាំ​នេះ​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ប្រូ​ម៉ូ​សិន​នេះ​។​