ឥឡូវនេះ ​ប្រជាពលរដ្ឋ​តំបន់​ភ្នំពេញ​ថ្មី​ អាច​ប្រើប្រាស់​សេវាកម្ម​ស្វ័​យ​ធនាគារ​បាន​យ៉ាង​ងាយស្រួល​

19/Oct/2021

PP Thmey kh1PP Thmey kh1
PP Thmey 2PP Thmey 2
PP Thmey 3PP Thmey 3
PP Thmey 4PP Thmey 4

ធនាគារ​ ABA​ បន្ដ​ពង្រីក​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7 ​ជា​បន្ដបន្ទាប់​ និង​មាន​សេចក្ដី​សោម​ន្ស​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​បើក​ដំណើរការ​ទីតាំង​ 24/7​ ក្នុង​តំបន់​ភ្នំពេញ​ថ្មី​ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​បន្ថែម​ទៀត​។​

​ស្ថិត​នៅ​កែង​ផ្លូវ​ 1986​ និង​ផ្លូវ​ 1007​ ទីតាំង​នេះ​នឹង​ផ្ដល់​ជូន​អតិ​ថន​ដែល​រស់នៅ​ និង​ប្រកបការងារ​នៅ​តំបន់​ដ៏​មមាញឹក​នេះ​ជាមួយនឹង​សេវា​ស្វ៏​យ​ធនាគារ​បន្ថែម​ដែល​មាន​ទីតាំង​ក្បែរ​គ្នា​នឹង​សាខា​សែន​សុខ​ និង​សាខា​ទឹកថ្លា​។​

ABA​ 24/7​ គឺជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បី​ផ្ដល់​សេវា​ធនាគារ​ 24​ ម៉ោង​លើ​ 24​ ម៉ោង​ដល់​អតិថិជន​ ហើយ​អតិថិជន​អាច​ធ្វើការ​ដក​ ឬ​ដាក់​ប្រាក់​ដោយ​ពុំ​ចាំបាច់​អញ្ជើញ​ទៅ​សាខា​ធនាគារ​ឡើយ​។​ អតិថិជន​ក៏​អាច​ធ្វើការ​ដាក់​មូល​ប្ប​ទា​នប​ត្រ​របស់​ធនាគារ​ ABA​ និង​ពី​ធនាគារ​ដទៃ​តាម​រយៈ​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ផង​ដែរ​។​

ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចុង​ក្រោយ​នេះ​ស្ថិត​លើ​ផ្លូវ ​1986​ ក្បាលដី​ B20​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​ ស្វែងរក​ទីតាំង​ ចុច​ លើ​ផែនទី​នេះ​។​

​សម្រាប់​ព័​ត៍​មាន​ផ្សេងៗ​ទាក់ទង​នឹង​ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ សូម​ទាក់ទង​តាម​ទូរស័ព្ទ​ 023​ 225​ 333​ ឬ​ ស្វែងរក​នៅ​លើ​ ទំព័រ​ ABA​ 24/7

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​យើងខ្ញុំ​!