លែងគិតថ្លៃលើប្រតិបត្តិការមិនសម្រេច តាមកាត ABA

10/Jul/2018

លែងគិតថ្លៃលើប្រតិបត្តិការមិនសម្រេច តាមកាត ABAលែងគិតថ្លៃលើប្រតិបត្តិការមិនសម្រេច តាមកាត ABA

​អតិថិជន​ជាទី​គោរព​,​
ក្នុង​កិច្ច​បន្ត​សម្រួល​ឲ្យ​ការ​ប្រើប្រាស់​សេវា​របស់​អតិថិជន​កាន់តែ​ប្រសើរ​ឡើង​ យើងខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​ឲ្យ​បាន​ជ្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី​10​ ខែកក្កដា​ ឆ្នាំ​ 2018​ តទៅ​ រាល់​ប្រតិបត្តិការ​មិន​សម្រេច​តាម​រយៈ​ការ​ប្រើ​កាត​ ABA​ ដោយសារ​មិន​មាន​ទឹកប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី​ និង​ប្រើ​កាត​នោះ​នៅ​ទូ​ ATM​ ឬ​ម៉ាស៊ីន​ឆូត​កាត​របស់​ធនាគារ​ដទៃ​ នោះ​ខាង​ធនាគារ​ ABA​ យើងខ្ញុំ​លែង​គិតថ្លៃ​ $0.30​ ទៀត​ហើយ​។​​

ប្រសិនបើ​លោក​អ្នកមាន​សំណួរ​ទាក់ទង​នឹង​សេចក្តី​ប្រកាស​នេះ​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​ [email protected]​ ឬ​ទូរស័ព្ទ​ទៅ​កាន់​សេវា​បម្រើ​អតិថិជន​តាម​រយៈ​លេខ​ 023​ 225​ 333​ ដែល​ដំណើរការ​ជូន​លោក​អ្នក​ ២៤​ ម៉ោង​។

​​ចំពោះ​បញ្ជី​នៃ​ប្រភេទ​កាត​ ក៏​ដូច​ជា​តម្លៃ​សេវា​ និង​កម្រៃជើងសា​នានា​ សូម​ចូល​ទៅ​កាន់​ទំព័រ​កាត​ របស់​យើង​។​​

សូម​អរគុណ​ដែល​ប្រើ​សេវា​ធនាគារ​យើងខ្ញុំ​!​
ធនាគារ​ ABA​