​សូម​ណែនាំ​មុខងារ​ដក​ប្រាក់​តាម​ QR​ នៅ​លើ​ម៉ាស៊ីន​ស្វ័​យ​សេវា​ ដើម្បី​ភាព​បត់បែន​បន្ថែម​

24/Nov/2021

QR​ cash​ withdrawal​ kh 1

ធនាគារ​ ABA​ សូម​ណែនាំ​មុខងារ​ដក​ប្រាក់​តាម​ QR​ ដោយ​មិនបាច់​ប្រើ​កាត​ ដែល​ជា​ការ​ដំឡើង​សមត្ថភាព​ថ្មី​មួយទៀត​ លើ​ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ (CRM)​។

ជាមួយ​ការ​ដំឡើង​សមត្ថភាព​បន្ថែម​នេះ​ អតិថិជន​ ABA​ អាច​ដក​ប្រាក់​រហូត​ដល់​ 4,000,000​ រៀល​ ឬ​ 1,000​ ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​/​ថ្ងៃ​ ដោយ​គ្រាន់តែ​ចុច​ ប៊ូ​តុង​ ដក​ប្រាក់​តាម​ QR​ លើ​អេ​ក្រង់​ម៉ាស៊ីន​ ATM/CRM​ ហើយ​វាយ​ចំនួន​ទឹកប្រាក់​ជា​រូបិយប័ណ្ណ​ណាមួយ​ដែល​ត្រូវការ​ដក​ ជា​ការ​ស្រេច​។​ អតិថិជន​ ត្រូវ​ប្រើ​ ABA​ Mobile​ ដើម្បី​ស្គែ​ន​កូដ​ QR​ លើ​អេ​ក្រង់​ រួច​ជ្រើស​គណនី​ណាមួយ​ដែល​ត្រូវ​ដក​ប្រាក់​។​ ទាំង​ម៉ាស៊ីន​ ATM​ និង​ម៉ាស៊ីន​ CRM​ សុទ្ធតែ​មាន​ក្រដាសប្រាក់​ 50,000​ រៀល​ និង​ក្រដាសប្រាក់​ សន្លឹក​ 50​ ដុល្លារ​ និង​ 100 ដុល្លារ​។​

មុខងារ​នេះ​ ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​អតិថិជន​ ABA​ ដែល​មិន​មាន​ ឬ​មិន​ចង់​ប្រើ​កាត​ ហើយ​នៅ​តែ​ត្រូវការ​ដក​ប្រាក់​។​ មុខងារ​នេះ​ ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ឥត​គិតថ្លៃ​ នៅ​តាម​បណ្ដា​ម៉ាស៊ីន​ជាង​ 550​ ទូ​ទាំង​ប្រទេស​។​

សូម​ប្រើ​មុខងារ​ដក​ប្រាក់​តាម​ QR​ នៅ​លើ​ម៉ាស៊ីន​ ATM​ និង​ CRM​ របស់​ ABA​ ប្រសិនបើ​អ្នក​មិន​មាន​កាត​ ឬ​មិន​ចង់​ប្រើ​កាត​!

ប្រសិនបើ​អ្នក​ មិន​ទាន់​មាន​ គណនី​ ABA​ សូម​ដោ​ន​ឡូត​ ABA​ Mobile​ តាម​លីង​ខាងក្រោម​ ហើយ​បើក​គណនី​រហ័ស​ (​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​ និង​ស្មា​ត​ហ្វូ​ន​)​ ឬ​អាច​អញ្ជើញ​ទៅ​បើក​នៅ​សាខា​ ABA​ ណាមួយ​ក្នុងថ្ងៃនេះ​។​