ABA ត្រូវបានទទួលស្គាល់ជាធនាគារមានកេរ្តិ៍ឈ្មោះឆ្នើមជាងគេនៅកម្ពុជា

18/Jan/2021

BA ត្រូវបានទទួលស្គាល់ជាធនាគារមានកេរ្តិ៍ឈ្មោះឆ្នើមជាងគេនៅកម្ពុជាBA ត្រូវបានទទួលស្គាល់ជាធនាគារមានកេរ្តិ៍ឈ្មោះឆ្នើមជាងគេនៅកម្ពុជា

ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដាបានទទួលពានរង្វាន់ “ធនាគារមានកេរ្តិ៍ឈ្មោះឆ្នើមជាងគេនៅកម្ពុជា ឆ្នាំ2021” ពីកម្មវិធីប្រគល់ពានរង្វាន់ Brand Leadership Awards ដែលប្រារព្ធធ្វើឡើងជានិម្មិតនៅថ្ងៃទី12 ខែមករា ឆ្នាំ2021។ ធនាគារ ABA ជាធនាគារឯកជនរបស់កម្ពុជាតែមួយគត់ដែលទទួលបានកិត្តិយសនេះ។

កម្មវិធីប្រគល់ពានរង្វាន់ Brand Leadership Awards ត្រូវបានសម្ភោធ និងរៀបចំឡើងដោយ CMO Asia និងមានការគាំទ្រពីសហព័ន្ធអ្នកជំនាញផ្នែកទីផ្សារពិភពលោក (World Federation of Marketing Professionals)។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីកំណត់រកអង្គភាព បុគ្គល និងក្រុមការងារដែលខិតខំប្រឹងប្រែងកសាងកេរ្តិ៍ឈ្មោះ និងទីផ្សារឲ្យលេចធ្លោជាងគេសចំពោះការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញការយល់ដឹងពីទីផ្សារនៅក្នុងសហគមន៍អ្នកជំនាញវិជ្ជាជីវៈ។ ពានរង្វាន់ទាំងនេះជាការទទួលស្គាល់នូវកេរ្តិ៍ឈ្មោះឯករាជ្យមួយដើម្បីទទួលស្គាល់អ្នកដែលសម្រេចបានភាពជោគជ័យដ៏អស្ចារ្យពីនវានុវត្តន៍ និងការផ្សព្វផ្សាយទីផ្សារដ៏មានប្រសិទ្ធភាពនៅកម្ពុជា។

លោកបណ្ឌិត Aalok Pandit ជានាយកប្រតិបត្តិតំណាងឲ្យក្រុមប្រឹក្សាបណ្ឌិត្យសភា និងគណៈកម្មាធិការពានរង្វាន់ CMO Asia មានប្រសាសន៍ថា “CMO Asia សូមអបអរសាទរធនាគារ ABA ដែលត្រូវបានទទួលស្គាល់ថាជាធនាគារមានកេរ្តិ៍ឈ្មោះឆ្នើមជាងគេនៅកម្ពុជា។ នេះជាការទទួលស្គាល់មិនត្រឹមតែចំពោះគណៈគ្រប់គ្រង និងបុគ្គលិកជំនាញនោះទេ ប៉ុន្តែថែមទាំងចំពោះអតិថិជនរបស់ធនាគារផងដែរ។ ឥឡូវនេះ ពួកគេបានកំណត់ពីស្តង់ដារឧត្តមភាពនៅកម្ពុជា”។

ធនាគារ ABA ជាធនាគារឈានមុខនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងច្បាស់ថាជាធនាគារដែលបាននាំមកនូវហិរញ្ញវត្ថុឌីជីថលដ៏ទំនើប និងងាយស្រួលជូនអតិថិជនរបស់ខ្លួន។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 6.1 ប៊ីលានដុល្លារ និងបម្រើសេវាជូនអតិថិជនជាង 1.3 លាន នៅទូទាំងប្រទេស។

ABA Mobile ជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ ត្រូវបានទទួលស្គាល់ថាជា ធនាគារតាមទូរស័ព្ទ និងនវានុវត្តផ្នែកទូទាត់ដ៏ឆ្នើមប្រចាំឆ្នាំ នៅកម្ពុជា ពីទស្សនាវដ្តី​​ Asian Banking and Finance ខណៈពេលដែលធនាគារខ្លួនឯងផ្ទាល់ត្រូវបានប្រសិទ្ធនាមថាជា ធនាគារដ៏ឆ្នើមនៅកម្ពុជា រយៈពេលជាច្រើនឆ្នាំជាប់គ្នា ពីទស្សនាវដ្តីអន្តរជាតិ ដូចជា The Banker, Euromoney និង Global Finance។