ធនាគារ​ ABA​ ផ្តល់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល ​សម្រាប់​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

18/Jan/2021

Ministry of Labour 3Ministry of Labour 3

ធនាគារ​ ABA​ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សហការ​គ្នា​ផ្តល់​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដ៏​ងាយស្រួល​សម្រាប់​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ​ និង​ប្រព័ន្ធ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​។​

តាម​រយៈ​កិច្ចសហការ​​ អតិថិជន​ ABA​ ឥឡូវនេះ​ អាច​បង់ថ្លៃ​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដោយ​ឥត​គិតថ្លៃ​ និង​ក្នុង​ពេលវេលា​ជាក់ស្តែង​បាន​ពី​គ្រប់​ទីកន្លែង​។​

​សេវា​សំខាន់ៗ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​ដូច​ជា​

  • ការ​ចុះ​បញ្ជិកា​សេចក្តី​ប្រកាស​ជូនដំណឹង​បើក​សហគ្រាស​
  • ​ការ​ចុះ​បញ្ជិកា​សៀវភៅ​បើកប្រាក់​របស់​សហគ្រាស​
  • ​ការ​ចេញ​លិខិត​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រតិភូ​បុគ្គលិក​
  • ​ការ​បញ្ជាក់​វិញ្ញាបនបត្រ​ពិនិត្យ​កាយសម្បទា​កម្មករនិយោជិត​ខ្មែរ​
  • ​ការ​ផ្តល់​សៀវភៅ​ការងារ​ និង​ប័ណ្ណ​សម្គាល់​កម្មករនិយោជិត​ខ្មែរ​។​

បញ្ជី​ឈ្មោះ​ពេញលេញ​នៃ​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មាន​​នៅ​ត្រង់នេះ​។​

លោក​ ម៉ី​ ប៉ូ​លី​ន​ នាយក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា៖​​ “​ការ​ផ្តល់​ជូន​ប្រព័ន្ធ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ដ៏​មាន​ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​ទំនើប​ ដូច​ជា​ កម្មវិធី​ ABA​ Mobile​ និង​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​បែប​ឌី​ជី​ថ​ល​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បងៗ​របស់​ធនាគារ​។​ បន្ទាប់​ពី​បាន​សហការ​ដោយ​ជោគជ័យ​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ កាលពី​ឆ្នាំ​មុន​រួច​មក​ ការ​សហការ​ជាមួយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បង្ហាញ​បន្ថែម​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ជំរុញ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ និង​សេវា​ធនាគារ​ទំនើប​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។​ យើង​ជឿជាក់​ថា​ កិច្ចសហការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ទូទាត់​ថ្លៃ​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ យ៉ាង​ងាយស្រួល​ ដោយ​ចំណេញ​ពេលវេលា​ និង​កម្លាំង​”។​

ឯកឧត្តម​ ហេង​ សួរ​ រដ្ឋលេខាធិការ​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា៖​​ "​គោលបំណង​នៃ​កិច្ចសហការ​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ទៅ​ដល់​សាធារណជន​ក្នុង​ការ​មក​ទទួល​សេវា​សាធារណៈ​ ដោយ​អាច​ធ្វើ​ទូទាត់​ថ្លៃ​សេវា​សាធារណៈ​បាន​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ និង​ចំណេញ​ពេលវេលា​។​ បន្ថែម​លើ​នេះ​ គឺ​បង្កើន​ភាព​ងាយស្រួល​ សុវត្ថិភាព​ និង​ឆាប់រហ័ស​ ដើម្បី​ធានា​គុណភាព​ ប្រសិទ្ធភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​នៃ​សេវា​សាធារណៈ​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​ពិសេស​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​នា​សម័យ​ឧស្សាហកម្ម​ 4.0​”។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ធនាគារ​ ABA​ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សូម​ទាក់ទង​មក​ធនាគារ​ ABA​ តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​ ឬ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ តាម​ទូរស័ព្ទ​លេខ​ 1297​។​

សូម​ចូល​ទៅ​កាន់​ទំព័រ​ ​កម្មវិធី​ ABA​ Mobile ដើម្បី​ដឹង​បន្ថែម​អំពី​កម្មវិធី​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​។​ ព័ត៌មាន​បន្ថែម​អំពី​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ មាននៅ​ទំព័រ​ ​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម។​

​អ្នក​អាច​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ពី​ app​ store​ របស់​ទូរស័ព្ទ​ដៃ​របស់​អ្នក​ ដូច​ខាងក្រោម​៖