ABA​ ផ្តល់​សម្ភារ​បរិក្ខារ​ IT​ ជូន​អង្គការ​ PNC​ ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​ការ​ពង្រឹងសមត្ថភាព​យុវជន​ និង​ការ​អប់រំ​

14/Aug/2023

aba donate to psc kh-2aba donate to psc kh-2
aba donate to psc kh-1aba donate to psc kh-1
aba donate to psc kh-3aba donate to psc kh-3
aba donate to psc kh-4aba donate to psc kh-4
aba donate to psc kh-5aba donate to psc kh-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ បាន​បង្ហាញ​ជា​ថ្មី​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ក្នុង​ការ​ពង្រឹងសមត្ថភាព​យុវជន​ និង​ការ​អប់រំ​ តាម​រយៈ​ការ​ផ្តល់​អំណោយ​សម្ភារ​បរិក្ខារ​ IT​ ដល់​អង្គការ​ Passerelles​ Numériques​ Cambodia​ (PNC)​ ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ដ៏​ល្បី​មួយ​ ក្នុង​ការ​ផ្តល់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ដល់​យុវជន​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។

​​អំណោយ​ទាំងនោះ​ រួម​មាន​ តុ​ការិយាល័យ​,​ ម៉ាស៊ីន​កុំព្យូទ័រ​មេ​ (server),​ ស្វ៊ី​ច​,​ និង​ឧបករណ៍​សំខាន់ៗ​ផ្សេង​ទៀត​ ដើម្បី​ជំរុញ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ព័ត៌មានវិទ្យា​របស់​អង្គការ​ PNC​ និង​ផ្តល់​ឲ្យ​សិស្ស​នូវ​ធនធាន​ដែល​ចាំបាច់​ ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​របស់​ពួក​គេ​។​ ការ​ប្រគល់​អំណោយ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១១​ ខែសីហា​ ឆ្នាំ​ ២០២៣​ នៅ​ឯ​ការិយាល័យ​របស់​អង្គការ​ PNC​ ក្នុង​រាជធានី​ភ្នំពេញ​។​ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នក​នាង​ Maud​ Koetschet​ ប្រធាន​ផ្នែក​បណ្តុះបណ្តាល​របស់​អង្គការ​ PNC​ លោកស្រី​ លី​ វិទ្យា​ នាយិកា​ធនធានមនុស្ស​របស់​ធនាគារ​ ABA​ និង​សិស្ស​និស្សិត​របស់​អង្គការ​ PNC​។​ ​

លោកស្រី​ លី​ វិទ្យា​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​មោទនភាព​ក្រៃ​លែង​ ដែល​បាន​គាំទ្រ​អង្គការ​ PNC​ នៅ​ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​យុវជន​កម្ពុជា​ តាម​រយៈ​ផ្តល់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​។​ អំណោយ​ទាំងនេះ​ នឹង​ជួយ​ឲ្យ​និស្សិត​នៅ​អង្គការ​ PNC​ ទទួល​បាន​នូវ​ជំនាញ​បច្ចេកវិទ្យា​សំខាន់ៗ​បន្ថែម​ទៀត​ ដែល​ជា​តម្រូវ​ចាំបាច់​នៅ​ក្នុង​ទីផ្សារ​ការងារ​ ហើយ​រួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា​”​។​ ​

លោកស្រី​ វិទ្យា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ “ABA​ ជឿជាក់​យ៉ាង​មុតមាំ​ថា​ ការ​អប់រំ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​វឌ្ឍនភាព​។​ ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​យើងខ្ញុំ​ គឺ​លើស​ពី​ការ​ផ្តល់​អំណោយ​នេះ​ទៅ​ទៀត​ ដោយ​យើង​ធានា​ថា​ យុវជន​កម្ពុជា​គ្រប់​រូប​ អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ដោយ​មិន​គិត​សាវតារ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឡើយ​”​។

​​អ្នក​នាង​ Maud​ Koetschet​ បាន​ថ្លែងអំណរគុណ​ចំពោះ​អំណោយ​របស់​ធនាគារ​ ABA​ ថា​ “​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​ ABA​ ដែល​បាន​ផ្តល់​អំណោយ​សប្បុរសធម៌​របស់​ខ្លួន​ ជា​សម្ភារ​បរិក្ខារ​ IT​ នៅ​ថ្ងៃនេះ​។​ ច្បាស់​ណាស់​ អំណោយ​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​សិស្ស​នៅ​ទី​នេះ​ប្រសើរ​ឡើង​ ហើយ​វា​ក៏​ជា​ឧបករណ៍​ ដែល​ពួក​គេ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បញ្ចេញ​សមត្ថភាព​ និង​សក្តានុពល​ពេញលេញ​របស់​ពួក​គេ​។​” ​

ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ ក្នុង​ការ​ពង្រឹងសមត្ថភាព​យុវជន​កម្ពុជា​ មិនមែន​មាន​ត្រឹមតែ​ជា​ការ​ផ្តល់​អំណោយ​ទាំងនេះ​ទេ​។​ កន្លង​មក​ ធនាគារ​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ ដែល​លើកកម្ពស់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​។​ បន្ថែម​ពីលើ​កិច្ចសហការ​របស់​ខ្លួន​ជាមួយ​អង្គការ​ PNC​ ធនាគារ​ ABA​ ក៏​កំពុង​ស្វែងរក​យ៉ាង​សកម្ម​ នូវ​ឱកាស​បន្ថែម​ទៀត​ ដើម្បី​រួមចំណែក​លើកកម្ពស់​ការ​អប់រំ​នៅ​កម្ពុជា​។​ ​

កាលពីដើម​ខែសីហា​ ឆ្នាំ​ 2023​ ABA​ បាន​បរិច្ចាគ​ថវិកា​ប្រមាណ​ជា​ 20,000​ ដុល្លារ​ ដល់​វិទ្យាល័យ​ ហ៊ុន​សែន​ កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ដើម្បី​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​របស់​សាលារៀន​ និង​លើកកម្ពស់​បរិយាកាស​សិក្សា​ប្រកបដោយ​អំណោយផល​ ព្រមទាំង​រៀបចំ​បន្ទប់រៀន​កុំព្យូទ័រ​សម្រាប់​សាលារៀន​ផង​ដែរ​។​ ​

សម្រាប់​ព័ត៌មាន​បន្ថែម​ អំពី​សកម្មភាព​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ធនាគារ​ ABA​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​នេះ​។​​

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​